វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 508 នាក់
ម្សិលមិញ 5020 នាក់
សរុប 14115955 នាក់
តើអ្នកមានដឹងទេថា ពងគ្រួចមានជីវជាតិច្រើនជាងស៊ុតមាន់ដែរទេ? ខាងក្រោមនេះគឺជាហេតុផលមួយចំនួនដែលបញ្ជាក់ថា ពងគ្រួចមានប្រយោជន៍ចំពោះសុខភាព៖
ព្យាបាលបញ្ហាអាឡែហ្ស៊ី៖
ពងគ្រួចមានប្រូតេអ៊ីនមួយឈ្មោះថា Ovomucoid ក្នុងកម្រិតខ្ពស់ ដែលវាដើរតួនាទីជាសារធាតុប្រឆាំងនឹងអាឡែហ្ស៊ីបែបធម្មជាតិ។ បើសិនជាអ្នកកំពុងតែមានបញ្ហាការរលាក ការតឹងច្រមុះ ឬអាការៈនៃប្រតិកម្មអាឡែហ្ស៊ីផ្សេងៗទៀត ពងគ្រួចអាចជួយអ្នកបាន។
បង្កើនមុខងារប្រព័ន្ធភាពស៊ាំ
ពងគ្រួចជួយកាត់បន្ថយបញ្ហានៅក្រពះបាន។ ពងគ្រួចពង្រឹងដល់ប្រព័ន្ធភាពស៊ាំមនុស្សយើង។ ជាមួយគ្នានេះដែរ វាក៏ជួយបង្កើនសកម្មភាពនិងការចងចាំផងដែរ។ ជាមួយនឹងជាតិដែកដ៏ខ្ពស់ ពងគ្រួចអាចបង្កើនចំនួនអេម៉ូគ្លូបីនក្នុងខ្លួនបានទៀត។
បង្ការជំងឺទឹកនោមផ្អែម
ការសិក្សាបានបង្ហាញថា ពងគ្រួចផ្ទុកទៅដោយអាស៊ីតអាមីណេ ជាពិសេស Leucine ដែលវាអាចថែរក្សាតុល្យភាពនៃអាំងស៊ុយលីន និងជួយសម្រួលដល់កម្រិតជាតិស្ករក្នុងឈាម ដែលធ្វើឲ្យវាកាន់តែល្អក្នុងការបង្ការ និងគ្រប់គ្រងជំងឺទឹកនោមផ្អែម។
សុខភាពស្បែក
ពងគ្រួចគឺជាប្រភពប្រូតេអ៊ីននិងសារធាតុ Lysine ដ៏ឆ្លាតវៃមួយ ដែលវាជាអាស៊ីតអាមីណេសម្រាប់ជួយជម្រុញដល់ការផលិតកូឡាជែន។ កូឡាជែនគឺជាប្រូតេអ៊ីនមួយប្រភេទសម្រាប់ជួយឲ្យស្រទាប់ស្បែកតឹង ដូច្នេះក៏អាចបង្ការភាពជ្រីវជ្រួញ និងយារធ្លាក់បានដែរ។
ពង្រឹងដល់សុខភាពភ្នែក
ពងគ្រួចមានវីតាមីន A ខ្ពស់ ដែលមានន័យថា វាអាចការពារសុខភាពភ្នែកបាន។ សកម្មភាពរបស់វីតាមីនមួយនេះអាចជួយការពារការលូតលាស់ជំងឺភ្នែកឡើងបាយ និងកាត់បន្ថយការខូចភ្នែកបាន។
សម្រួលដល់កូឡេស្តេរ៉ុលក្នុងឈាម
ថ្វីបើផ្នែកពណ៌សរបស់ពងគ្រួចមានធំមែនក៏ដោយ តែការញ៉ាំពងគ្រួចនឹងមិនធ្វើឲ្យកូឡេស្តេរ៉ូលក្នុងឈាមឡើងខ្ពស់ដល់កម្រិតគ្រោះថ្នាក់ឡើយ។ ផ្ទុយទៅវិញ ការបញ្ចូលពងគ្រួចទៅក្នុងរបបអាហារនឹងជួយសម្រួលដល់កម្រិតកូឡេស្តេរ៉ុលឲ្យនៅក្នុងស្ថានភាពតុល្យភាពបាន។ ៦០ភាគរយនៃជាតិខ្លាញ់ក្នុងពងគ្រួចគឺជាកូឡេស្តេរ៉ុលល្អ៕អត្ថបទទស្សនាវដ្ដីសុខភាព