» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6778 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696949 នាក់

ទំនិញគេចពន្ធ​និង​ខូចគុណភាព​បន្ត​នាំចូល​កម្ពុជា​តាម​ច្រកព្រំដែន​កម្ពុជា​-​ថៃ​ចាំ​យាម​!

​ខេត្តកោះកុង​៖ ទំនិញគេចពន្ធ​ឬ​បង់ពន្ធ​មិន​គ្រប់​ជាច្រើន​ប្រភេទ នៅតែ​បន្ត​នាំចូល​ពី​ប្រទេស​ថៃ​តាម​ច្រកព្រំដែន​ខេត្តកោះកុង ពិសេស​ច្រកព្រំដែន​កម្ពុជា​-​ថៃ ច្រក​ចាំ​យាម ដែល​ស្ថាប​ន័គ​យ​ខេត្ត​មាន​លោក​សំ​កុសល​ជា​អ្នកគ្រប់គ្រង​។​ប្រជាពលរដ្ឋ និង​អាជីវករ​ប្រកបរ​លក់ដូរ​បន្តិចបន្តួច​នៅក្បែរ​ច្រកទ្វារ​ចាំ​យាម​ខេត្តកោះកុង បាន​អះអាងថា រាល់ថ្ងៃនេះ ឃើញ​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ​មួយចំនួន ប្រចាំការ​នៅ​ច្រក​ចាំ​យាម​ខេត្តកោះកុង​រួមមាន​៖custom cham yeam1 

មន្ត្រនគរបាល​ប្រចាំ​ច្រកទ្វារ​ចាំ​យាម មន្ត្រី​សាខា​កាំកុងត្រូល​ខេត្តកោះកុង និង​មន្ត្រី​សាខាគយ និង​រដ្ឋាករ​ខេត្តកោះកុង​ជាដើម​ហាក់​មាន​ភាព​ធូរ​លុង ក្នុង​សកម្ម​ភាពចុះ​ត្រួតពិនិត្យ​ទំនិញ​នាំចូល​តាម​ច្រកព្រំដែន​ចាំ​យាម​ក្រៅតែពី​រង់ចាំ​ទទួល​ការបង់​លុយ​ពី​ឈ្មួញ ឬ​ពី​អាជីវករ​បង់​ជូន មន្ត្រី​ស្ថាប័ន​ជំនាញ​នីមួយៗ គឺ​ចប់​រឿង ។​

អ្នករកស៊ី​និយាយថា​៖ កន្លងមក​មន្ត្រី​ជំនាញ​នៅតាម​ស្ថាប័ន​ខ្លះ ប្រចាំការ​នៅ​ច្រកទ្វារ​ចាំ​យាម បាន​ត្រួតពិនិត្យ​តែ​ទៅលើ​ឯកសារ​នាំចូល​ទំនិញ ឬ​ទទួល​ត្រឹម​សំណូក​លុយកាក់ ដែល​ឈ្មួញ​នាំចូល​ទំនិញ​ទាំងនោះ បង់​ជូន​ស្ថាប័ន​នីមួយៗ ដែល​ឈរជើង​ប្រចាំការ​មាត់​ច្រកទ្វារព្រំដែន​តែប៉ុណ្ណោះ ប៉ុន្តែ​ពួកគេ​មិនបាន​ត្រួតពិនិត្យ​ទំនិញ​នាំចូល ដឹក​តាន​រទេះ ពិសេស​រថយន្ត​ធំៗ​ទាំងនោះ​ឲ្យ​បាន​ត្រឹមត្រូវ​នោះទេ​។​ទោះជា​យ៉ាងណា ប្រជាពលរដ្ឋ​រស់នៅ​ខេត្តកោះកុង​និយាយថា ទាល់តែ​មានការ​អនុញ្ញាត ឬ​ឃុបឃិត​ពី​មន្ត្រី​ជំនាញ​ប្រចាំការ​នៅ​ច្រកទ្វារ​អន្តរជាតិ​ចាំ​យាម ពិសេស​ស្ថាប័នគយ និង​រដ្ឋាករ​ខេត្តកោះកុង ព្រមទាំង​មន្ត្រី​សាខា​កាំកុងត្រូល​ខេត្តកោះកុង​ជាដើម ទើប​ឈ្មួញ​ទាំងនោះ អាច​នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​ខូចគុណភាព​ចេញពី​ប្រទេស​ថៃ ចូលមក​កម្ពុជា ដោយ​គ្មាន​ការហាមឃាត់​។​custom cham yeama 

ពួកគេ​ចោទ​សមត្ថកិច្ច​ជំនាញ​ស្ថាប័ន​មួយចំនួន ដែល​ប្រចាំការ​នៅតាម​ច្រកព្រំដែន​ខេត្តកោះកុង មាន​ច្រកទ្វារ​អន្តរជាតិ​កម្ពុជា​-​ថៃ​ចាំ​យាម​ជាដើម​ថា បានទទួល​ផលប្រយោជន៍​ពី​ឈ្មួញ​ជា​ថ្នូរ​អនុញ្ញាត ឲ្យ​នាំចូល​ទំនិញគេចពន្ធ​ជាច្រើន​ប្រភេទ​រួមមាន​៖ មាន​ម៉ូតូ​ស៊េរី​ទំនើបៗ សម្ភារៈ​សំណង់ សម្ភារៈ​ផ្ទះបាយ គ្រឿង​សង្ហា​រឹម មុខម្ហូប​សមុទ្រ​ស្រស់ៗ ជង្គង់​មាន់​ខូចគុណភាព គ្រឿងសម្អាង ភេសជ្ជៈ ឬ​អាហារ​កំប៉ុង​គ្រប់​ប្រភេទ ដែល​ខូចគុណភាព និង​ជិត​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់​ជាដើម​ ​ហើយភាគច្រើន​នៃ​ទំនិញ​នាំចូល​តាម​ច្រក​ទាំងនេះ​បង់ពន្ធ​ត្រឹមតែ​២៥​ទៅ​៣០​ភាគ​ប៉ុណ្ណោះ ។​ 


ឈ្មួញ​ទាំងនោះ​អាចធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​បានគឺវាត្រូវតែមាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក សំ កុសល ប្រធាន​សាខាគយ​ខេត្តកោះកុង ដែល​ប្រើ​តួនាទី​និង​អំណាច​ដើម្បី​ប្រមូល​បលុយផ្ទុយពីច្បាប់ប្រឆាំងពុករលួយ​ដោយ​គ្មាន​ញញើត​។ ប្រភពពី​មន្ត្រី​គយ មួយចំនួន​ក៏បាន​បង្ហើប​ឲ្យ​ដឹង​ដែរ​ថា លោក សំ កុសល ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺ​ដោយសារ​អាង​មាន​ខ្នងបង្អែក​ធំ​ជាង​លោក គុណ ញឹម ដែលជា​អគ្គនាយក​គយ​ទៅទៀត ។​អ្នកយកព័ត៌មាន មិនទាន់មាន​ប្រភព​ទាក់ទង ប្រធាន​សាខាគយ និង​រដ្ឋាករ​ខេត្តកោះកុង និង​ប្រធាន​សាខា​កាំកុងត្រូល​ខេត្តកោះកុង ជាពិសេស លោក ងុ​យ ជៀង ប្រធាន​ច្រកទ្វារ​អន្តរជាតិ​ចាំ​យាម ខេត្តកោះកុង ដើម្បី​បំភ្លឺ​ជុំវិញ​ការចោទប្រកាន់ ដែលថា ច្រកទ្វារព្រំដែន​អន្តរជាតិ​កម្ពុជា​-​ថៃ​ចាំ​យាម មាន​បទល្មើស​ឈ្មួញ​ទំនិញគេចពន្ធទេ ។​
​តែ អ្នកឃ្លាំមើល​ផែនការ​អភិវឌ្ឍ​សង្គម និង​ប្រជាពលរដ្ឋ​មាន​របរ​លក់ដូរ​រស់​នៅ​ខេត្តកោះកុង បាន​អះអាងថា រាល់ថ្ងៃនេះ​ទំនិញគេចពន្ធ​ជាច្រើន​ប្រភេទ ពិតជា​បន្ត​នាំចូល​តាម​ទាំង​ច្រក​តាមផ្លូវ​សមុទ្រ និង​ច្រកទ្វារ​អន្តរជាតិ​ចាំ​យាម​ស្ទើរ​ជា​រៀងរាល់ថ្ងៃ​ពិតប្រាកដ​មែន​។​custom cham yeam3 

​អ្នកឃ្លាំមើល​សង្គម និង​ប្រជាពលរដ្ឋ​រស់នៅ​ខេត្តកោះកុង បានស្នើ​ដល់ លោក​បណ្ឌិត គុណ ញឹម អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា និង​លោក ម៉ក ពេ​ជ្ជ​រិ​ទ្ធ អគ្គនាយកដ្ឋាន​កាំកុងត្រូល នៃ​ក្រសួងពាណិជ្ជកម្ម ពិសេស ឯកឧត្តម ឱម យ៉ិនទៀង ប្រធាន អង្គភាព​ប្រឆាំង​អំពើពុករលួយ ជួយ​បញ្ជូន​មន្ត្រី​ចុះ​ស៊ើបអង្កេត​ចំពោះ​សកម្មភាព​ការងារ របស់ មន្ត្រី​ជំនាញ​ប្រចាំការ​នៅ​ច្រកព្រំដែន​ចាំ​យាម​ខេត្តកោះកុង ដើម្បី​ឲ្យ​ប្រាកដថា តើ​អាចមាន​ជាប់​ពាក់ព័ន្ធ ការអនុញ្ញាត​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ និង​ខូចគុណភាព​តាម​ច្រកព្រំដែន​នេះ​ខុសច្បាប់ ជា​ថ្នូរ​ទទួលបាន​សំណូក​ពុករលួយ​ដែរឬទេ​?​។​custom cham yeam4 

 

​