» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9792 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699963 នាក់

មន្ត្រី​អង្គការសហប្រជាជាតិ​ថា​យោធា​ភូមា​ប្រើ​អាវុធ​ប្រទេស​រុស្ស៊ី​សម្លាប់​ប្រជាជន​

 

​ភូមា​៖ អ្នកជំនាញ​អង្គការសហប្រជាជាតិ​មួយរូប បាន​និយាយថា ប្រភេទ​នៃ​សព្វាវុធ​រុស្ស៊ី​ដែល​ប្រើ​ក្នុងប្រទេស​អ៊ុយ​ក្រែ​ន ក៏​កំពុង​ត្រូវបាន​ប្រើប្រាស់​ដើម្បី​សម្លាប់​មនុស្ស​ក្នុងប្រទេស​មី​យ៉ាន់​ម៉ា​ផងដែរ ដោយ​ជំរុញ​ឲ្យ​ប្រទេស​នានា នៅ​អង្គការសហប្រជាជាតិ​បង្កើត​ក្រុមចម្រុះ ដើម្បី​ដាក់​សម្ពាធ​លើ​មេដឹកនាំ​យោធា​មី​យ៉ាន់​ម៉ា ដូច​រុ​ស្ស៉ី​ដែរ​។a burma kill1

ទីភ្នាក់ងារសារព័ត៌មាន AFP នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៧ ខែតុលា ឆ្នាំ​២០២២​បាន​ឲ្យ​ដឹងថា​៖​អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​មី​យ៉ាន់​ម៉ា លោក ថម អាន់​ឌ្រូ (Tom Andrews) បាន​ប្រាប់​អ្នកយកព័ត៌មាន​នៅ​ទីក្រុង​ញូវយ៉ក យ៉ាង​ដូច្នេះ​ថា «​អាវុធ​ប្រភេទ ខ្លះ​ដែល​ត្រូវបាន​គេ​ប្រើ​នៅ​អ៊ុយ​ក្រែ​ន ត្រូវបាន​គេ​ប្រើ​ដើម្បី​សម្លាប់​ប្រជាជន​មី​យ៉ាន់​ម៉ា​។ ហើយ​អាវុធ​ទាំងនោះ​មកពី​ប្រភព​តែមួយ គឺ​មកពី​ប្រទេស​រុស្ស៊ី​។ សហគមន៍​អន្តរជាតិ​គួរតែ​សម្របសម្រួល​កិច្ចខិតខំ​ប្រឹងប្រែង កំណត់​គោលដៅ​លើ​យោធា​របស់​មី​យ៉ាន់​ម៉ា ដោយ​ការ​ទណ្ឌកម្ម និង​ការហាមឃាត់​អាវុធ​»​។​

​ប្រទេស រុស្សី គឺជា​អ្នកផ្គត់ផ្គង់​សព្វាវុធ​ដ៏​ធំ​បំផុត​ដល់​អាជ្ញាធរ​យោធា​មី​យ៉ាន់​ម៉ា​។ ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ បាន​ព្យាយាម​បំបែក​ភាពជាប់គាំង​ជា​យូរណាស់​មកហើយ លើ​បញ្ហា​ក្នុងប្រទេស​មី​យ៉ាន់​ម៉ា តែ ប្រទេស​ចិន និង​រុស្ស៊ី ទំនងជា​នឹង​ការពារ​មេដឹកនាំ​យោធា​ពី​សកម្មភាព​ដ៏​ខ្លាំងក្លា ដូចជា​ការដាក់ទណ្ឌកម្ម​ជាដើម​។​​សូមបញ្ជាក់ថា​ការវាយប្រហារ​តាមផ្លូវ​អាកាស​របស់​ក​ង​ទ័ព​មី​យ៉ាន់​ម៉ា ទៅលើ​ការប្រគុំ​តន្ត្រី​របស់​ក្រុម​ឧទ្ទាម​ជនជាតិភាគតិច នៅ​មី​យ៉ាន់​ម៉ា បាន​ឆក់យក​ជីវិត​មនុស្ស​យ៉ាងហោចណាស់ ៦០ នាក់ ដែល​ក្នុងនោះ​ក៏មាន​ជន​ស៊ីវិល​ផងដែរ​។ សារព័ត៌​មានបារាំង AFP កាលពី​ថ្ងៃ​ចន្ទ ទី ២៤ ខែតុលា ឆ្នាំ ២០២២​បាន​ឲ្យ​ដឹងថា​៖ វរសេនីយ៍ឯក​យោធា​មី​យ៉ាន់​ម៉ា លោក Naw Bu ថ្លែង​ឱ្យដឹង នៅ​ថ្ងៃ​ចន្ទ​នោះ​ថា​៖ «​មាន​យន្តហោះ​ចម្បាំង​មី​យ៉ាន់​ម៉ា​យ៉ាងហោចណាស់ ២ គ្រឿង ត្រូវ​រង​ការវាយប្រហារ​ពី​សំណាក់​ក្រុម​ឧទ្ទាម KIA នៅ​រដ្ឋ Kachin នា​វេលា​ម៉ោង ៨ និង ៤០ នាទី យប់​ថ្ងៃអាទិត្យ​។​

​បើតាម​លោក Naw Bu មាន​មនុស្ស​ប្រហែល ៥០ នាក់ ដែល​បាន​ស្លាប់​នៅក្នុង​ហេតុការណ៍ វាយប្រហារ​នេះ ក្នុងនោះ​រួមមាន​ទាំង​សមាជិក​ក្រុម KIA និង​ជន​ស៊ីវិល ខណៈ​អ្នករងរបួស​មាន​ចំនួន​ប្រហែល ៧០​នាក់​។ ប៉ុន្តែ​ពី​ខាង​អ្នកនាំពាក្យ​ក្រុម​ឧទ្ទាម KIA វិញ បាន​ថ្លែងប្រាប់​សារព័ត៌មាន AP តាម​ទូរស័ព្ទ​ថា ចំនួន​អ្នកស្លាប់​បាន​កើន​ឡើងដល់​ជាង ៦០ នាក់ និង​ប្រហែល ១០០ នាក់ រងរបួស នៅក្នុង​ការវាយប្រហារ តាម​អាកាស​ទៅលើ​ការប្រគុំ​តន្ត្រី​ថ្ងៃ​ដំបូង ដើម្បី​អបអរសាទរ​ការបង្កើត​អង្គការ​ឯករាជ្យ Kachin​។

​អ្នកនាំពាក្យ​ក្រុម KIA ដដែល បានបញ្ជាក់​ទៀតថា យន្តហោះ​ចម្បាំង​របស់​មី​យ៉ាន់​ម៉ា បាន​ទម្លាក់​គ្រាប់បែក​ចំនួន ៤ គ្រាប់​ទៅលើ​ការប្រគុំ​តន្ត្រី ដែលមាន​មនុស្ស​ចូលរួម ចន្លោះ​ពី ៣០០ ទៅ ៥០០ នាក់ ហើយ​អ្នកចម្រៀង Kachin និង​អ្នក​លេងភ្លេង​ម្នាក់ បាន​បាត់​បង់ជីវិត នៅក្នុង​ហេតុការណ៍​នេះដែរ​។​

​ការិយាល័យ​អង្គការសហប្រជាជាតិ (UN) ប្រចាំ​ប្រទេស​មី​យ៉ាន់​ម៉ា បានចេញ​សេចក្តីថ្លែងការណ៍​មួយ​សម្ដែង​ពី​ក្ដី​ព្រួយបារម្ភ និង​សោកស្ដាយ​ជាខ្លាំង ចំពោះ​របាយការណ៍​នៃ​ការ​វាយឆ្មក់​តាម​អាកាស​។ បើតាម​ការិយាល័យ UN ទង្វើ​របស់​រដ្ឋបាល​យោធា​មី​យ៉ាន់​ម៉ា គឺជា​ការប្រើ​កម្លាំង​ហួសហេតុ និង​មិន​សមាមាត្រ​ទៅនឹង​កងកម្លាំង​សន្តិសុខ ប្រឆាំងនឹង​ជន​ស៊ីវិល ដែល​គ្មាន​អាវុធ និង​ថា នេះ​ជា​រឿង ដែល​មិនអាច​ទទួលយក​បានទេ ហើយ​ទាមទារ​ឱ្យមាន​អ្នកទទួលខុសត្រូវ ចំពោះ​ការវាយប្រហារ​នេះ​។​

​លោក Hana Young នាយករង​ប្រចាំ​តំបន់​របស់​អង្គការ​លើកលែងទោស​អន្តរជាតិ បាន​សម្តែង​ការភ័យខ្លាច​ថា ការ​វាយឆ្មក់​តាម​អាកាស គឺជា​«​ផ្នែក​នៃ​គំរូ​នៃ​ការវាយប្រហារ តាមផ្លូវ​អាកាស ដោយ​ខុសច្បាប់​ពី​យោធា ដែល​បានសម្លាប់​ជន​ស៊ីវិល និង​របួស នៅក្នុង​តំបន់​ដែល​គ្រប់គ្រង​ដោយ​ក្រុម​ប្រដាប់អាវុធ​"​។​​លោក Young បាន​បន្ថែមថា​៖ «​យោធា​មី​យ៉ាន់​ម៉ា​មិន​ខ្វាយខ្វល់ និង​មិនបាន​យកចិត្តទុកដាក់​ឱ្យបាន​ម៉ឺងម៉ាត់ ចំពោះ​ជីវិត​ជន​ស៊ីវិល នៅក្នុង​យុទ្ធនាការ​យោធា​របស់ខ្លួន​ប្រឆាំងនឹង​គូប្រជែង​។ យើង​ពិបាក​ជឿ​ណាស់​ថា របប​យោធា​មី​យ៉ាន់​ម៉ា​មិន​បានដឹង​ពី​វត្តមាន​ជន​ស៊ីវិល នៅ​កន្លែង​នៃ​ការវាយប្រហារ​នេះ និង​ថា ក្រុម​យោធា​មី​យ៉ាន់​ម៉ា ត្រូវតែ​ធានា​សិទ្ធិ​ទទួលបាន​ថ្នាំពេទ្យ និង​ជំនួយ​មនុស្សធម៌​ភ្លាមៗ​ដល់​អ្នក ដែល​រង​ផលប៉ះពាល់ ដោយ​ការវាយប្រហារ តាម​អាកាស​ទាំងនេះ និង​ជន​ស៊ីវិល​ផ្សេងទៀត ដែល​ត្រូវការ​ជំនួយ​»​។​

​សូមជម្រាបថា ប្រទេស​មី​យ៉ាន់​ម៉ា ស្ថិតក្នុង​ភាពចលាចល​ផ្នែក​នយោបាយ ចាប់តាំងពី​រដ្ឋប្រហារ​យោធា នៅ​ខែកុម្ភៈ ឆ្នាំ ២០២១ ដែល​រង​ការឆ្លើយតប​វិញ ដោយ​ការផ្ទុះ​នូវ​ការតវ៉ា​ទូទាំងប្រទេស​។ បន្ទាប់ពី​កងទ័ព និង​ប៉ូលិស បានសម្លាប់​បាតុករ ដែល​ប្រឆាំងនឹង​ការគ្រប់គ្រង​ដោយ​យោធា ជន​ស៊ីវិល នៅ​ទូទាំងប្រទេស បាន​បង្កើត​អង្គភាព​ប្រដាប់អាវុធ​ជា​ផ្នែក​នៃ​កងកម្លាំង​ការពារ​ប្រជាជន ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ការគ្រប់គ្រង​ដោយ​យោធា​។​

​យោងតាម​សមាគម​ជំនួយ​សម្រាប់​អ្នកទោសនយោបាយ ដែល​ចងក្រង​ឯកសារ​សម្លាប់ និង​ការរំលោភ​សិទ្ធិមនុស្ស​ក្នុងប្រទេស​មី​យ៉ាន់​ម៉ា មាន​មនុស្ស​យ៉ាងហោចណាស់ ២ ៣៧០ នាក់ ត្រូវបាន​សម្លាប់ និង​ជាង ១៥ ៩០០ នាក់ ត្រូវបាន​ចាប់ខ្លួន ចាប់តាំងពី​រដ្ឋប្រហារ​។ ចំណែក​ក្រុម​ឧទ្ទាម KIA ដែល​បាន​ប្រយុទ្ធ​ជាប្រចាំ​ជាមួយ​យោធា​អស់​ជាច្រើន​ទសវត្សរ៍​មកហើយ បាន​បង្កើន​សកម្មភាព​ប្រយុទ្ធ​របស់ខ្លួន​កាន់តែខ្លាំង បន្ទាប់ពី​ការដណ្តើម​អំណាច​យោធា កាលពី​ឆ្នាំមុន​។​a burma china a burma russya 


​