» កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ » អ្នកកាសែតអនឡាញ CBN.TV និងបក្ខពួក ៥នាក់ត្រូវឃាត់ខ្លួន ករណីគាស់ផ្ទះលួចម៉ូតូ ព្រមទាំងដកហូតអាវុធខ្លី និងគ្រឿងញៀន! » កម្ពុជាជាទិផ្សារទំនិញរបស់ចិនទំហំពាណិជ្ចកម្ម ​កើនឡើង​ជាង​ ១៧,៥ ​ពាន់លានដុល្លារ ​ត្រឹម​រយៈ​ពេល​ ៩ ខែ ឆ្នាំនេះ » លោកដូណាល់ត្រាំរិះគន់ប្រធានាធិបតីអ៊ុយក្រែនបន្ទាប់ពីមានកិច្ចព្រមព្រៀងទិញប្រេងពីរុស្ស៊ី » បន្ទាប់ពីឃាត់ខ្លួនយុវជនម្នាក់ព្រោះមានទូរសព្ទ័ល្អមិនចេះប្រើនគរបាលស្រុកពញាឮ អំពាវនាវដល់សាធារណៈជន និងអ្នកប្រើប្រាស់បណ្ដាញសង្គម បញ្ឈប់ការចែកចាយវីដេអូ ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ស្រ្តី » កម្ពុជាវៀតណាមតាមរយៈនាយករដ្ឋមន្ត្រីបង្ហាញពីការពង្រឹងកិច្ចសហការអភិវឌ្ឈន៍សេដ្ឋកិច្ចនិងសន្តិសុខរវាងប្រទេសទាំងពីរ » ត្រាំប្រកាសទិញប្រេងពីរុស្ស៊ីក្រោមលេសបញ្ចុះតម្លៃបង្កការមិនសប្បាយចិត្តដល់ក្រុងគៀវ! » សម្តេចធិបតីហៅលោកអ៊ុំ សំអាន អ្នកនយោបាយប្រឆាំងឲ្យមកអះអាងការចោទថាវាស់ដីជាមួយថៃចូលដីខ្មែរអ៊ុំសំអានថាទាល់តែលើកទោសបានមក? » លោកស្រី ជា សេរី ថា សេដ្ឋកិច្ចកម្ពុជាបន្តរក្សាភាពធន់ដោយសារកម្ពុជាមានទុនបម្រុងអន្តរជាតិខ្ពស់គ្រប់គ្រាន់

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9201 នាក់

ម្សិលមិញ 9961 នាក់

សរុប 20659708 នាក់

បោះឆ្នោត​មូលដ្ឋាន​គណបក្សកាន់អំណាច​ម៉ាឡេស៊ី​បន្ត​ឈ្នះឆ្នោត​នៅតាម​រដ្ឋ​ចំនួន ៣​ឯ​ក្រុមប្រឆាំង​ក៏​គ្រាន់បើ ដែរ​

​ម៉ាឡេស៊ី​៖ ក្រុម​គណបក្សកាន់អំណាច​នៅ​ប្រទេស​ម៉ាឡេស៊ី​របស់លោក​អាន​វ៉ា​អ៊ីប្រាហ៊ីម រក្សាបាន​នូវ​សម្លេងគាំទ្រ​នៅតាម​រដ្ឋ​ចំនួន ៣ អំឡុង​ការបោះឆ្នោត​តាម​តំបន់ បើទោះបីជា​លទ្ធផល​ផ្លូវការ​នៃ​សន្ទុះ​ប្រជាប្រិយភាព​របស់​ក្រុម​បក្សប្រឆាំង បានក្លាយ​ឧបសគ្គ​សម្រាប់​នាយករដ្ឋមន្ត្រី​អាន់​វ៉ា​អ៊ីប្រាហ៊ីម​ក៏ដោយ (Anwar Ibrahim) ។​a anva elect 

​គួរ​បញ្ជាក់ថា ព្រឹត្តិការណ៍​បោះឆ្នោត​តាម​តំបន់​នៃ​ប្រទេស​ម៉ាឡេស៊ី បានធ្វើ​ឡើង​នៅតាម​រដ្ឋ​ចំនួន ៦ រួមមាន រដ្ឋ​សេឡា​ហ្គ័​រ (Selangor), ប៉េ​ណា​ង (Penang), ណេ​ជើ​រិ សេម​ប៊ី​ឡាន (Negeri Sembilan), កេ​ឡាន់​តាន់ (Kelantan), តេ​រ៉េ​ង​ហ្គា​នូ (Terengganu) និង​រដ្ឋ​កេ​ដា (Kedah) ដោយ​នឹងមិន​ប៉ះពាល់​ដល់​សម្លេង​ភាគច្រើន (២ ភាគ ៣) របស់លោក​អាន់​វ៉ា នៅក្នុង​សភា​ម៉ាឡេស៊ី​នោះទេ គ្រាន់តែ​គេ​មើលឃើញថា នេះ​គឺជា​ការបោះឆ្នោត​ប្រជាមតិ​ទៅលើ​រដ្ឋាភិបាលចម្រុះ​រយៈ​ពេល ៩ ខែ​របស់លោក​តែប៉ុណ្ណោះ ។​

​យោងតាម​ទិន្នន័យ​ពី​គណៈកម្មាធិការ​រៀបចំ​កា​របោះ​ឆ្នោត បាន​បង្ហាញថា គណបក្ស​ចម្រុះ​ជាតិ​សាសន៍​របស់លោក​អាន់​វ៉ា បានឈ្នះ​ឆ្នោត​សាជាថ្មី​នៅក្នុង​ព្រឹត្តិការណ៍​បោះឆ្នោត​កាលពី​ថ្ងៃ​សៅរ៍ នៅក្នុង​រដ្ឋ​សំខាន់ៗ​ចំនួន ៣ ដែល​ធ្លាប់​បានឈ្នះ​កន្លងមក រួមបញ្ចូល​ទាំង​រដ្ឋ​សេឡា​ហ្គ័​រ ជា​រដ្ឋ​ដែលមាន​ជាងគេ​បំផុត​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី ស្ថិតនៅ​ព័ទ្ធជុំវិញ​រដ្ឋធានី​កូ​ឡា​ឡាំ​ពួ ។​​ដោយឡែក សម្ព័ន្ធ​គណបក្សប្រឆាំង ប៉េ​រី​កា​តាំង​ណា​សិ​នណាល់ (Perikatan Nasional) ដឹកនាំ​ដោយ​អតីត​នាយករដ្ឋមន្ត្រី​មូ​យី​ដ​ឌី​ន យ៉ា​ស៊ីន (Muhyiddin Yassin) និង​គាំទ្រ​ដោយ​គណបក្ស​ឥស្លាម​អភិរក្សនិយម ក៏​ទទួលបាន​ការគាំទ្រ​រហូត​អាច​ដណ្តើម​កាន់កាប់​រដ្ឋ​ចំនួន ៣ ឱ្យមក​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់ខ្លួន​ផងដែរ ស្របពេល​គណបក្សប្រឆាំង​មាន​ទំនាក់ទំនង​ស្អិតល្មួត​ភាគច្រើន​ជាមួយ​ជនជាតិភាគតិច​ម៉ា​ឡេ​-​មូ​ស្ល៊ី​ម ។​តាម​ប្រធាន​គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត លោក Abdul Ghani Saleh បាន​ឲ្យ​ដឹងថា អ្នកបោះឆ្នោត​ជាង ៩.៧​លាន​នាក់​ទៅ​បោះឆ្នោត​នៅ​ថ្ងៃទី ១២​ខែសីហា ដើម្បី​ជ្រើសរើស​អ្នកតំណាង​របស់ខ្លួន ចំនួន ២៤៥​រូប​មកពី​រដ្ឋ​ចំនួន​៦​។​


​ចាប់តាំងពី​ឡើងកាន់​អំណាច​មក លោក​អាន​វ៉ា បាន​ផ្តោតលើ​កំណែទម្រង់សេដ្ឋកិច្ច និង​ស្ថាប័ន រួមទាំង​កាត់បន្ថយ​ឧបត្ថម្ភ​ធន​សម្រាប់​អ្នកមាន បន្ធូរបន្ថយ​ច្បាប់​ចុះបញ្ជី​សម្រាប់​ក្រុមហ៊ុន និង​លុបចោល​ច្បាប់​កាត់ទោស​ប្រហារជីវិត​ជាដើម ។​​ទោះជា​បែបណា​ក្តី ក្រុម​អ្នក​រិះគន់​បានលើកឡើង​ចំពោះ​ការព្រួយបារម្ភ​អំពី​វិធានការ​បង្កើន​ការត្រួតពិនិត្យ​របស់រ​ដ្ឋា​ភិ​បាល​ជុំវិញ​មាតិការ​នៅលើ​ប្រព័ន្ធ​អ៊ីនធឺណិត និង​សកម្មភាព​ប្រឆាំង​សហគមន៍​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា (LGBTQ+) នៅក្នុង​ប្រទេស​ម៉ាឡេស៊ី ។ ក្នុងនោះដែរ លោក​អាន់​វ៉ា ធ្លាប់បាន​លើកឡើង​ផងដែរ​ថា រដ្ឋាភិបាល​របស់លោក​នឹងមិន​ទទួលស្គាល់​សិទ្ធិ​របស់​ក្រុម​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា​នោះឡើយ ។​

​សូមបញ្ជាក់ថា​ការបោះឆ្នោត​តាម​រដ្ឋ​នេះ​ជាទូទៅ មិន​ប៉ះពាល់​ដល់​រដ្ឋាភិបាល​ស​ហ​ព័ន្ធ​នោះទេ ប៉ុន្តែ​វា​ត្រូវបាន​គេ​ចាត់ទុកថា ជា​សូចនាករ​ដ៏​សំខាន់​សម្រាប់​វាស់​ស្ទង់​ការគាំទ្រ ឬ​មិន​គាំទ្រ​លើ​រដ្ឋាភិបាល​រួបរួម របស់លោក អាន់​វ៉ា ដែល​ត្រូវបាន​បង្កើតឡើង បន្ទាប់ពី​ការបោះឆ្នោត​សកល​ដ៏​មាន​ភាព​បែកបាក់​កាលពី​ខែវិច្ឆិកា​ឆ្នាំមុន​។​​គណបក្ស Pakatan Harapan (PH) ដែលមាន​ជាតិ​សាសន៍​ភាគតិច​ចម្រុះ របស់លោក​អា់វ៉ា​( Anwar) បានឈ្នះ​អាសនៈ​ច្រើនជាងគេ​ក្នុងការ​បោះឆ្នោត​កាលពី​ខែវិច្ឆិកា ប៉ុន្តែ​បាន​បរាជ័យ​ក្នុងការ​ទទួលបាន​សំឡេង​ភាគច្រើន បន្ទាប់ពី​ជនជាតិ​ម៉ា​ឡេ​ជាច្រើន​បាន​បោះ​ការគាំទ្រ គណ​ប​ក្យ Perikatan National (PN) ដែល​ដឹកនាំ​ដោយ​អតីត​នាយករដ្ឋមន្ត្រី​មូ​យី​ឌី​ន​យ៉ា​ស៊ីន​( Muhyiddin Yassin) ។​

​លោក Ahmad Fawzi Abdul Hamid សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​នៅ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​ម៉ាឡេស៊ី​បាន​និយាយថា «​ការបោះឆ្នោត​ថ្នាក់​រដ្ឋ​នេះ គឺជា​ការសាកល្បង​លើកដំបូង លើ​ប្រជាប្រិយភាព​របស់​សម្ព័ន្ធ​នៅ​ទូទាំងប្រទេស ឬ​ស្ទើរតែ​ពាក់កណ្តាល​នៃ​ប្រទេស​ម៉ាឡេស៊ី​។ វា​នឹង​សាកល្បង​ថា​តើ​ប្រជាជន ជាពិសេស​អ្នកគាំទ្រ​គណបក្ស PH និង​គណបក្ស BN ដែល​បានចាត់ទុក​គ្នា​ទៅវិញទៅមក​ជា​គូប្រជែង ស្វាគមន៍​កិច្ចសហការ​នេះ​ឬ​អត់​»​។​

 កាលពី​បោះឆ្នោត​សភា​របស់​ម៉ាឡេស៊ី កាលពី​ថ្ងៃទី​១៩ ខែវិច្ឆិកា​កន្លងទៅ បានបញ្ចប់​ទៅដោយ​គ្មាន​គណបក្ស​ណាមួយ ទទួលបាន​សំឡេង​ភាគច្រើន​នៃ​អាសនៈ​ចំនួន ២២២​នៅក្នុង​រដ្ឋសភា​នោះទេ​។ ដើម្បី​ដោះស្រាយ​វិបត្តិ​ជាប់គាំង​នយោបាយ​នេះ ព្រះមហាក្សត្រ​ម៉ាឡេស៊ី​បានចេញ​ព្រះរាជ​បញ្ជា​ឱ្យ គណបក្ស PH របស់លោក អាន់​វ៉ា ចងសម្ព័ន្ធភាព​ជាមួយ​គណបក្ស Barisan Nasional ដែលជា​គូរ​ប្រជែង​ដ៏​ខ្លាំង​របស់ខ្លួន បង្កើត​រដ្ឋាភិបាលចម្រុះ​ដែល​ដឹកនាំ​ដោយ លោក អាន់​វ៉ា អ៊ីប្រាហ៊ីម​៕a anva elect2 a anva elect3 
​