» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11706 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701877 នាក់

ប្រទេស​កាណាដា​ស្វាគមន៍​និង​ត្រៀម​ធ្វើតាម​អាមេរិក​ក្នុងការ​ដាក់ទណ្ឌកម្ម​ម​ន្ត្រី​អារ៉ាប៊ីសាអ៊ូឌីត​

 

​កាណាដា​៖ លោកស្រី Chrystia Freeland​រដ្ឋមន្ត្រី​ក្រសួងការបរទេស​កាណាដា បាន​ស្វាគមន៍​ទណ្ឌកម្ម​និង​ត្រៀម​ធ្វើតាម សហរដ្ឋអាមេរិក​ក្នុងការ​ដាក់ទណ្ឌកម្ម លើ​មន្ត្រី​អា​រ៉ា​ប៊ី​សា​អូឌីត​ចំនួន​១៧​នាក់ ពីបទ​មាន​តួនាទី​ពាក់ព័ន្ធ ក្នុងករណី​សម្លាប់​អ្នកកាសែត ជនជាតិ​អា​រ៉ា​ប៊ី​សា​អូឌីត លោក Jamal Khashoggi កាលពី​ខែ​មុន ។​a canada  
​

ទីភ្នាក់ងារសារព័ត៌មាន រ៉​យ​ទ័​រ ចេញផ្សាយ​នៅ​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ បាន​រាយការណ៍​ថា ថ្លែង​នៅ​ទីក្រុង Port Colborne ខេត្ត Ontario លោកស្រី Freeland បាន​ប្រាប់​អ្នកកាសែត​ថា “​ប្រទេស​កាណាដា មានការ​ស្វាគមន៍ ចំពោះ​ចំណាត់ការ​របស់​សហរ​ដ្ឋ​អាមេរិក​” ហើយ​លោកស្រី​បាន​បន្ថែមទៀតថា ប្រទេស​កាណាដា កំពុងតែ​ពិចារណា​យ៉ាងសកម្ម ក្នុងការ​ដាក់ទណ្ឌកម្ម​ស្រដៀង​គ្នា​នេះ នៅក្នុងពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​។​

​គួរ​បញ្ជាក់ថា លោក Jamal Khashoggi ជា​អ្នកកាសែត​ជនជាតិ​អា​រ៉ា​ប៊ី​សា​អូឌីត ត្រូវបាន​គេ​សម្លាប់ ក្នុង​កុងស៊ុល​អា​រ៉ា​ប៊ី​សា​អូឌីត នៅ​ទីក្រុង​កា​ប៊ុល ប្រទេស​តួ​ក​គី កាលពី​ថ្ងៃទី​០២ ខែតុលា​កន្លងទៅ ហើយ​ក្រសួង​រតនាគារ​អាមេរិក នៅ​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​នេះ បានប្រកាស​ទណ្ឌកម្ម ដាក់​លើ​ជនជាតិ​អា​រ៉ា​ប៊ី​សា​អូឌីត ប៉ុន្តែ​មិន​ដាក់​លើ​រដ្ឋាភិបាល ទីក្រុង​រី​យ៉ា​ដ​ទេ​។​

​សហរដ្ឋអាមេរិក បានប្រកាស​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច លើ​មន្ត្រី​អា​រ៉ា​ប៊ី​សា​អូឌីត​ចំនួន​១៧​នាក់ នៅ​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​នេះ ពីបទ​ពាក់ព័ន្ធ​ក្នុងការ សម្លាប់​អ្នកកាសែត ជនជាតិ អា​រ៉ា​ប៊ី​សា​អូឌីត លោក Jamal Khashoggi ស្រប​ពេលដែល​ព្រះរាជអាជ្ញា​អា​រ៉ា​ប៊ី​សា​អូឌីត ស្វះស្វែង​កាត់ទោស​ប្រហារជីវិត​ជនសង្ស័យ​៥​រូប ក្នុងករណី​ឃាតកម្ម​នោះ​។​

នៅក្នុង​ចំណោម​មនុស្ស​ដែល​ទទួលរង​ទណ្ឌកម្ម​ទាំងនោះ រួមមាន​លោក Saud al-Qahtani ដែល​ត្រូវបាន​ដកហូត​ចេញ ពី​តំណែង​ជា​ជំនួយការ​ជាន់ខ្ពស់ របស់​ព្រះ​រជ្ជទាយាទ​អា​រ៉ា​ប៊ី​សា​អូឌីត​ព្រះអង្គម្ចាស់​ម៉ូ​ហា​ម៉េ​ដ​ប៊ិន​សាន​ម៉ាន់​( Mohammed bin Salman) និង​អគ្គ​កុងស៊ុល ព្រមទាំង​សមាជិក​ក្រុម​១៥​នាក់ ដែល​តួ​ក​គី​បានកំណត់​អត្តសញ្ញាណ​ថា មាន​ជាប់​ពាក់ព័ន្ធ​ក្នុងករណី​សម្លាប់​លោក Khashoggi៕a turky 
​