» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 12129 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702300 នាក់

រឹបអូស​គ្រឿងញៀន ១៦០​គីឡូក្រាម​ដែល​ឈ្មួញ​នាំ​ពី​ឡាវ​ចូល​ភ្នំពេញ​

​ភ្នំពេញ ៖ ជនសង្ស័យ​៣​នាក់​និង​គ្រឿងញៀន ១៦០​គីឡូក្រាម​ដែលមាន​ប្រភព​នាំ​ឆ្លងដែន​ពី​ឡាវ​ចូលមក​កម្ពុជា​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​បង្ក្រាបបាន​នៅ​ថ្ងៃទី ២៥ ខែតុលា ឆ្នាំ​២០២២ វេលា​ម៉ោង ១៤​និង​១៥​នាទី​។a drug vn1 

កម្លាំង​ជំនាញ (​ក​៧)​នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក វ័រ វុ​ទ្ធា នាយករង​មន្ទីរ លោក​វរសេនីយ៍ទោ សាន សុខ​បាន នាយរង​ការិយាល័យ​(​ក​៧) មានការ​ចូលរួម​ពី​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ព្រមទាំង​មានការ​ដឹកនាំ​សម្របសម្រួល​ដោយ​លោក ស៊ិត វណ្ណ​: ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បានធ្វើការ​ស្រាវជ្រាវ បង្ក្រាប ករណី​ជួញដូរ​គ្រឿងញៀន​ឆ្លងដែន​ពី​ឡាវ មក​កម្ពុជា នៅ​ចំណុច ផ្លូវ​លេខ​៥៣ ស្ថិតក្នុង សង្កាត់​ផ្សារ​ថ្មី​១ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​ជា​លទ្ធផល​ឃាត់​ជនសង្ស័យ​៣​នាក់ ៖

១-​ឈ្មោះ ង្វៀន ជុង​ហឹ​ង ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិ វៀតណាម​។២-​ឈ្មោះ ប៊ុន ស៊ូ​កែវ​អា​ពុន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិ ឡាវ​។​៣-​ឈ្មោះ លឹម កុយ ភេទ​ប្រុស​អាយុ​៥៤​ឆ្នាំ ជនជាតិ ខ្មែរ​។​
​វត្ថុតាង​ចាប់​យកបាន​រួមមាន ៖-​មេ​តំ​ហ្វេ​តា​មីន​(ICE) ១៦០​ដុំ ទម្ងន់​ប្រមាណ​១៦០​គីឡូ បច្ចុប្បន្ន ជនសង្ស័យ និង​វត្ថុតាង​ចាប់យក​ខាងលើ សមត្ថកិច្ច​ជំនាញ​យើង​បាន កសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ បន្ត​តាម​នីតិវិធី ។​បើ​យោងតាម​តួរ​លេខ​នៃ​ការបង្ក្រាប​បង្ហាញថា​សក​ម្ម​ភាព​ជួញដូរ​គ្រឿងញៀន​ក្នុងស្រុក​ខ្មែរ​ដើម្បី​នាំចេញ​បន្ត​ឬ​លក់​ក្នុងស្រុក​មិនមាន​ការ​ថមថយ​ឡើ​យ៊​៕a drug vn 

​