» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8526 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698697 នាក់

ចុះ​ឆែក ហាង​ម៉ាស្សា​ជនជាតិ​ចិន នៅ​ក្រុងព្រះសីហនុ ចាប់បាន​ស្រី​ចិន​អ្នករកស៊ី​ផ្លូវភេទ​


​ព្រះសីហនុ​៖ កាលពី​យប់​ថ្ងៃទី​១២ ខែសីហា វេលា​ម៉ោង​២២៖៣០​នាទី​នគរបាល​បាន​ចុះបង្ក្រាប​ទីតាំង​ហាង​ម៉ាស្សា ដែល​បង្កប់​បទល្មើស​ប្រព្រឹត្ត​សញ្ចារកម្ម ឬ ហៅថា​ជួញដូរ​ផ្លូវភេទ​ខុសច្បាប់ មួយ​ករណី នៅ​ចំណុច​ហាង​ម៉ាស្សា ប៉ាយ​ជី​ង​ហាន់​កុង ស្ថិតនៅ​ក្រុមទី​០៨ ភូមិ​១ សង្កាត់​៣ ក្រុងព្រះសីហនុ​ដោយបាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​រកស៊ី​ផ្លូវភេទ​ជនជាតិ​ចិន​ចំនួន​២៩​នាក់​( បុរស​១៥​នាក់ និង​នារី ១៤​នាក់​) ។ a china sihanu 

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ បញ្ជាក់ថា នារី​ចំនួន​ទាំង​១៤​នាក់​ប្រកបមុខរបរ​ផ្លូវភេទ ។ ភ្ញៀវ​ដែល​មករក​សេវាកម្ម ផ្លូវភេទ​នេះ មាន​ចំនួន​០៨​នាក់​។
​ជនសង្ស័យ​មាន​៧​នាក់ ១-​ឈ្មោះ CHEN ZHIMIN ភេទ​ប្រុស អាយុ ៤១​ឆ្នាំ ជនជាតិ​ចិន លិខិតឆ្លងដែន​លេ​ខៈ ED៤៧៤៧៩៣១ ស្នាក់នៅ ក្រុម​៨ ភូមិ​១ សង្កាត់​៣ ក្រុង​-​ខេត្ត​ព្រះសីហនុ (​ថៅកែ​) ។​

២-​ឈ្មោះ WU XIANGYUN ភេទ​ប្រុស អាយុ ៤៨​ឆ្នាំ ជនជាតិ​ចិន លិខិតឆ្លងដែន​លេ​ខៈ ED៣៨៥៨៥៣១ ស្នាក់នៅ ក្រុម​៨ ភូមិ​១ សង្កាត់​៣ ក្រុង​-​ខេត្ត​ព្រះសីហនុ ( អ្នក​គិតលុយ ) ។​
៣-​ឈ្មោះ XU FEI ភេទ​ប្រុស អាយុ ២៩​ឆ្នាំ ជនជាតិ​ចិន លិខិតឆ្លងដែន​លេ​ខៈ ED៥៨៥៨២៧៣ ស្នាក់នៅ ក្រុម​៨ ភូមិ​១ សង្កាត់​៣ ក្រុង​-​ខេត្ត​ព្រះសីហនុ ( អ្នកគ្រប់គ្រង​នារី​នៅ​ជាន់​លើ ) ។​
៤-​ឈ្មោះ ZHUANG FEI YUN ភេទ​ប្រុស អាយុ ៣៧​ឆ្នាំ ជនជាតិ​ចិន លិខិតឆ្លងដែន​លេ​ខៈ ED៨៩១៣២៧១ ស្នាក់នៅ ក្រុម​៨ ភូមិ​១ សង្កាត់​៣ ក្រុង​-​ខេត្ត​ព្រះសីហនុ ( អ្នកបើក​ឡាន​ជូន​ភ្ញៀវ ) ។​

៥-​ឈ្មោះ CHEN GANG ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ ជនជាតិ​ចិន ស្នាក់នៅ ក្រុម​៨ ភូមិ​១ សង្កាត់​៣ ក្រុង​-​ខេត្ត​ព្រះសីហនុ ( អ្នកទិញ​ឥ​វ៉ាន់ ) ។​
៦-​ឈ្មោះ ZHANG BING ភេទ​ប្រុស អាយុ ២៧​ឆ្នាំ ជនជាតិ​ចិន លិខិតឆ្លងដែន​លេ​ខៈ G៥៩៣៨៧៥១៩ ស្នាក់នៅ ក្រុម​៨ ភូមិ​១ សង្កាត់​៣ ក្រុង​-​ខេត្ត​ព្រះសីហនុ ( អ្នក​ចែក​ខិតប័ណ្ណ ) ។​
៧-​ឈ្មោះ SHI YOUDAN ភេទ​ប្រុស អាយុ ៣៦​ឆ្នាំ ជនជាតិ​ចិន លិខិតឆ្លងដែន​លេ​ខៈ ED៦៦៧០០៥៨ ស្នាក់នៅ ក្រុម​៨ ភូមិ​១ សង្កាត់​៣ ក្រុង​-​ខេត្ត​ព្រះសីហនុ ( អ្នក​ចែក​ខិតប័ណ្ណ ) ។​

​វត្ថុតាង​ចាប់​រឹបអូស​យកបាន មាន​ស្រោមអនាម័យ​ប្រើប្រាស់​រួច​និង​ស្រោមអនាម័យ​មិនទាន់​ប្រើប្រាស់ មួយចំនួនធំ​។ នាមប័ណ្ណ​ហាង​ម៉ាស្សា ១០​ប្រអប់ វិក្កយបត្រ​ឧបករណ៍​ជំនួយ​ក្នុងការ​រួមភេទ មាន​បាល់​ខ្យល់ , ជើងទ្រ​ធំ , ជើងទ្រ​តូច ទូរស័ព្ទដៃ​១៣​គ្រឿង​រួមទាំង​វត្ថុ​មួយចំនួនទៀត​ដែល​ពាក់ព័ន្ធ​និង​អា​ជីក​ម្ម​ផ្លូវភេទ​នេះ ។

​ចំពោះ​ជនសង្ស័យ​ទាំង​០៧​នាក់ នេះ ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ កំពុង​កសាង​សំណុំ​រៀង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ព្រះសីហនុ ដើម្បី​ចាត់ការ​តាមច្បាប់ ។​ភស្តុ​ត​តាង​បង្ហាញថា​ខេត្ត​ព្រះសីហនុ​អា​ឡូ​វ​ចិន​ច្រើន​មែនហើយ​ខ្មែរ​យើង​ហុយ​លើ​ចិន​ច្រើន​ណាស់ដែរ​៕a china si2 a china sihanu1 

​