» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7093 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697264 នាក់

ករណី​យ៍​ឃាតកម្ម​សម្លាប់​បុរស​ម្នាក់ នៅមុខ​ផ្សារ​ដើមថ្កូវ​ចាប់ខ្លួន​ជនសង្ស័យ​២​នាក់​

 

​ភ្នំពេញ​៖  កាលពី​ព្រឹក​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០២១ មានការ​ភ្ញាក់ផ្អើល​បន្ទា​ប់​ពី​បានឃើញ​បុរស​ម្នា​ក់បាន​ដេកស្លាប់​ក្នុង​ថ្លុកឈាម នៅត្រង់ចំណុច​មុខ​ផ្សារ​ដើមថ្កូវ ផ្លូវ​លេខ​៣៣​បេ​តេ ក្នុងភូមិ​ស​ន្សុំ​កុសល​៣ សង្កាត់​បឹងទំពុន​ទី​១ ខណ្ឌមានជ័យ​។a kill car

បុរសរងគ្រោះ​ដែល​បាន​ស្លាប់​មានឈ្មោះ ម៉ុក គង្គា​រស្មី អាយុ ៣៥​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​បុរី​កម្មករ សង្កាត់​ជើងឯក ខណ្ឌដង្កោ​។ ជនរងគ្រោះ​ស្លាប់ មាន​ស្លាក​ស្នាមរបួស​បែកក្បាល​ពី​ខាងក្រោយ​ឈាម​ហូរ​ស្រោច​ខ្លួន និង​បាក់ជើង​ខាងឆ្វេង​។​ករណី​យ៍​នេះ​កម្លាំង​សម​ត្ត​កិច្ច​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​និង​កម្លាំង​ជំនាញ​ព្រ​ហ្ន​ទណ្ឌ​ខណ្ឌមានជ័យ បើក​ការស្រាវជ្រាវ​អស់​រយៈពេល​ជាង ៧​ម៉ោង បាន​ឈានដល់​ការចាប់ខ្លួន​ជនដៃដល់​បាន​ចំនួន​២​នាក់​។


​សមត្ថកិច្ច​បានឱ្យដឹង​ថា យោង​ប្រភពពី​ប្រជាពលរដ្ឋ​នៅក្បែរ​កន្លែងកើតហេតុ និង​ផ្អែកទៅលើ​កាមេរ៉ា​សុវត្ថិភាព​ដែល​បំពាក់​នៅ​ជុំវិញ បង្ហាញថា ករណី​ឃាតកម្ម កើតឡើង​ក្នុងអំឡុង​ម៉ោងជាង​១​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០២១​។ ប្រជាពលរដ្ឋ​ក៏បាន​ឮ​សំឡេង​បុរស​ម្នាក់​ស្រែក​ឱ្យជួយ​ដែរ​។ ជនដៃដល់​មាន​២​នាក់​បាន​បើក​ឡំ​ប្រឺ​តា​ដេញ​ជនរងគ្រោះ​ហើយ​បាន​ប្រតាយប្រតប់​គ្នា ដោយ​ជនសង្ស័យ​ទាំង​២​នាក់​នោះ បាន​យក​ដុំថ្ម​វាយ​សំពង​ទៅលើ​ជនរងគ្រោះ​បណ្ដាលឱ្យ​បែកក្បាល​រួច​ក៏​យក​ដែក​វាយបំបាក់​ជើង​បន្ថែមទៀត និង​បាន​បើ​កឡំ​ប្រឺ​តា​កិន​ពីលើ​ជនរងគ្រោះ រួច​នាំគ្នា​ជិះ​គេចខ្លួន​។​

​ការស្រាវជ្រាវ​តាម​កាមេរ៉ា​សុវត្ថិភាព និង​ស្លាក​លេខ​ឡំ​ប្រឺ​តា​របស់​ជនសង្ស័យ​សម​ត្ត​កិច្ច​បាន​ឃាត់ខ្លួន​ឈ្មោះ កែវ យិន​ភី ភេទ​ប្រុស​អាយុ ២៧​ឆ្នាំ មុខរបរ​ជា​អ្នករត់​ឡំ​ប្រឺ​តា​ជា​ជនសង្ស័យ ស្នាក់​នៅផ្ទះ​លេខ​៣៧ ផ្លូវ​៤៥​បេ​តេ ភូមិ​ត្នោតជ្រំ​៣ សង្កាត់​បឹងទំពុន​ទី​២ ខណ្ឌមានជ័យ និង​ម្នាក់ទៀត​មានឈ្មោះ រ៉េត បញ្ញា ហៅ​អា​ម៉ក ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជា​កម្មករ​មើល​ម៉ូតូ ស្នាក់នៅ​ខណ្ឌទួលគោក រួច​បាន​បញ្ជូន​ជនសង្ស័យ​ទៅធ្វើ​ការសាកសួ​បន្ត​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​បឹងទំពុន​ទី​១​។

​ជនសង្ស័យ​ទាំង ២​នាក់ បាន​ប្រាប់​សមត្ថកិច្ច​ថា មូលហេតុ​ដែល​ពួកគេ​វាយ​សម្លាប់​ជនរងគ្រោះ ព្រោះតែ​ពួកគេ​ខឹង​ជនរងគ្រោះ​វាយ​កញ្ចក់​ឡំ​ប្រឺ​តា​របស់ខ្លួន​បែក​ទើប​ពួកគេ​ខឹង​ក៏​ជិះ​ឡំ​ប្រឺ​តា​ដេញ​វាយ​សម្លាប់​ជនរងគ្រោះ​តែម្តងទៅ​។a kill car1 a kill car2 a kill car3 

​