» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9106 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699277 នាក់

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ៖ ការលើកស្ទួយ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ គឺ​ធ្វើ​ឲ្យ​សម្រេចបាន​គោលដៅ​៣ ក្នុងពេល​តែមួយ​

​ភ្នំពេញ​៖​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា បាន​ជំរុញ ណែនាំ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំង​ប្រឹងប្រែង​អនុវត្តន៍​ឱ្យ​ជោគជ័យ​នូវ «​យុទ្ធសាស្ត្រ​ជាតិ​ស្តីពី​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​ក្រៅ ប្រព័ន្ធ ឆ្នាំ​២០២៣-២០២៨» ដើម្បី​លើកកម្ពស់​ការ​គាំពារ និង​ការពង្រឹង​សមត្ថភាព ផលិតភាព និង​ភាព​ធន់​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​។​«​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​» មានន័យថា ប្រព័ន្ធ​នៃ​ការធ្វើ​ពាណិជ្ជកម្ម ឬ​ការដោះដូរ​ទំនិញ និង​សេវា ដែល​ច្បាប់​មិន​តម្រូវឱ្យ​ចុះ​ប​ញ្ចី​។ សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ផ្តល់នូវ​ការបង្កើត​មុខរបរ​ការងារ​ធ្វើ និង​ប្រាក់ចំណូល ប៉ុន្តែ​អាច​បង្កឱ្យមាន​ផលវិបាក​ក្នុងការ​គ្រប់គ្រង​បរិស្ថាន សុវត្ថិភាព ចំណី អាហារ ការប្រមូល​ពន្ធ​ជាដើម​។​a manet eco 

ក្នុងឱកាស​ដែល​សម្តេច​បាន​អញ្ជើញ​ជា​អធិបតី​ប្រកាស​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នៃ​យុទ្ធសាស្ត្រ​ជាតិ ស្តីពី​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ឆ្នាំ​២០២៣-២០២៨ នា​ព្រឹក​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០២៣​នេះ នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ​សម្តេច​ធិបតី បាន​គូសបញ្ជាក់​បន្ថែមថា​៖ «​ខ្ញុំ​សុំ​ស្នើឱ្យ​ក្រសួង​ឧស្សាហកម្ម និង​គ្រប់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ និង​មន្ត្រីរាជការ​គ្រប់​ថ្នាក់​ត្រូវខិតខំ​អស់ពី​កម្លាំងកាយ​ចិត្ត និង​ប្រាជ្ញា​ស្មារតី ក្នុងការ​ចូលរួម​ជំរុញ​ការអនុវត្ត​យុទ្ធសាស្ត្រ​ជាតិ​នេះ តាម​ដែន​សមត្ថកិច្ច​រៀងៗ​ខ្លួន ។ ទន្ទឹមគ្នានេះ ខ្ញុំ​ក៏​សូម​លើកទឹកចិត្ត​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក៏ដូចជា​ធុរជន វិនិយោគិន សមាគម អង្គការ​សង្គម​ស៊ីវិល ដៃគូ​អភិវឌ្ឍន៍ និង​ស្ថាប័ន​ជាតិ និង​អន្តរជាតិ ចូលរួម​ឱ្យបាន​ផុសផុល​ក្នុងការ​គាំទ្រ ការអនុវត្ត និង​ទាញយក​អត្ថប្រយោជន៍​ឱ្យបាន​ជា​អតិបរមា​ពី​យុទ្ធសាស្ត្រ​ជាតិ​ដ៏​មាន​សារៈសំខាន់​នេះ​»​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា «​យុទ្ធសាស្ត្រ​ជាតិ​ស្តីពី​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ឆ្នាំ​២០២៣-២០២៨» ជា​យុទ្ធសាស្ត្រ​ព្រួញ​មួយ​បាញ់​បាន​សត្វ​បី​។ សត្វ​ទាំងបី​នោះ​គឺ​៖ កាត់បន្ថយ​ភាពក្រីក្រ និង​វិសមភាព​សង្គម​, ពង្រឹង​ភាព​ធន់​នៃ​សេដ្ឋកិច្ច និង​កំណើនសេដ្ឋកិច្ច​។​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា «​យុទ្ធសាស្ត្រ​ជាតិ​ស្តីពី​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ឆ្នាំ​២០២៣-២០២៨» មិនមាន​ចរិត​បង្ខំ​ឱ្យ​ប្រជាពលរដ្ឋ​ចូលរួម​ចុះបញ្ជី​នោះឡើយ តែ​លើកទឹកចិត្ត​ឱ្យចូល​រួម ដើម្បី​រាជរដ្ឋាភិបាល​អាច​គ្រប់​គ្រង​ទិន្នន័យ​បានច្បាស់លាស់ ហើយ​អាចដាក់​កិច្ច​អន្តរាគមន៍​នានា​បាន​រហ័ស និង​មាន​ប្រសិទ្ធភាព​។​
សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ការចុះបញ្ជី​អាជីវកម្ម​របស់​សហគ្រាស​ធុន​តូច និង​មធ្យម គឺ​យុទ្ធសាស្ត្រ​ឈ្នះ​-​ឈ្នះ ពោល​ឈ្នះ​ទាំង​រដ្ឋ ឈ្នះ​ទាំង​ម្ចាស់​សហគ្រាស ហើយ​ជាតិ​ក៏​ឈ្នះ​។​

​សម្តេច​ចាត់ទុក ការដាក់ចេញ​នូវ «​យុទ្ធសាស្ត្រ​ជាតិ​ស្តីពី​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​ក្រៅ ប្រព័ន្ធ ឆ្នាំ​២០២៣-២០២៨» នា​ថ្ងៃនេះ នឹង​ក្លាយជា​ប្រទីប​បំភ្លឺ និង​ត្រួស​ត្រាយផ្លូវ ព្រមទាំង​ជា​ទុន​យ៉ាងសំខាន់ សម្រាប់​កម្ពុជា​ក្នុងការ​តម្រង់ទិស​ការ​អភិវឌ្ឍន៍​សង្គម​សេដ្ឋកិច្ច សំដៅ​ឈាន​ឆ្ពោះទៅរក​ការសម្រេចបាន​នូវ​ការអភិវឌ្ឍន៍​ប្រកប​ដោ​ចីរភាព បរិ​យាប​ន្ន និង​ភាព​ធន់​យ៉ាងពិត​ប្រាកដ សមស្រប​តាម​គោលការណ៍ មិន​បោះបង់​ពលរដ្ឋ​ខ្មែរ​ណា​ម្នាក់​ទាំង​ក្នុងន័យ​អភិវឌ្ឍន៍ និង​ទាំង​ក្នុងន័យ​ចូលរួម​នៅក្នុង​ដំណើរការ​នៃ​ការអភិវឌ្ឍន៍​។​

​ដើម្បី​ទទួលបាន​នូវ​ជោគជ័យ​នៅក្នុង​ការអនុវត្ត​«​យុទ្ធសាស្ត្រ​ជាតិ​ស្តីពី​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​ក្រៅ ប្រព័ន្ធ ឆ្នាំ​២០២៣-២០២៨»​រាជរដ្ឋាភិបាល​បានដាក់​ចេញ​នូវ​អទិភាព​ជា​យុទ្ធសាស្ត្រ​៥​ចំណុច​៖
១៖ ការកំណត់​ការកែសម្រួល និង​ការរៀបចំ​យន្តការ​បង្កលក្ខណៈ​ងាយស្រួល​ដើម្បី​ឈានចូល​ក្នុង​ប្រព័ន្ធ ៖ រាជរដ្ឋាភិបាល​នឹង​ពង្រាយ និង​ពង្រឹង​យន្តការ​គ្រប់គ្រង និង​ភាព​ប្រទាក់ក្រឡា​គ្នា​រវាង​វិធានការ​ត្រូវអនុវត្ត​ដោយ​ក្រសួង​ស្ថាន​ប័ន​ពាក់ព័ន្ធ​ទាំងអស់ ដើ​ម្ប​ធានា​ស​ង្គ​ត់​ភាព និង​ការអនុវត្ត និង​ការកែសម្រួល​និតិ​វិធី​ឱ្យ​បានជា​អតិបរមា​។​

២៖ ការកាត់បន្ថយ​បន្ទុក​លើ​ការបំពេញ​អនុលោមភាព ៖ រាជរដ្ឋាភិបាល នឹង​កាត់បន្ថយ​បន្ទុក​លើ​ការបំពេញ​អនុលោមភាព​ឱ្យបាន​ជា​អតិបរមា បញ្ចៀស​នូវ​ការបង្កើត​បទដ្ឋាន​គតិ​យុទ្ធ​ជាច្រើន និង​ធានា​នូវ​ភាព​អាច​ប៉ាន់ប្រមាណ​បាន​សម្រាប់​ការប្រកបមុខរបរ និង​ទាំង​ធ្វើ​ការងារ​។​៣៖ ការផ្ដល់​ការ​គាំពារ និង​ការគាំទ្រ​ដល់​អ្នក​ដែល​បាន​ឈានចូល​ក្នុង​ប្រព័ន្ធ ៖ រាជរដ្ឋាភិបាល នឹង​ពង្រឹង ពង្រីក​វិសាលភាព​នៃ​មូលធន​មូលនិធិ​សមធម៌​សុខាភិបាល ព្រមទាំង​ផ្តល់​ការគាំទ្រ​ផ្នែក​សុវត្ថិភាព​ការងារ​សំដៅ​ផ្តល់នូវ​ការ​គាំពារ​សុខភាព​ដល់​ក្រុម​អទិភាព ដើម្បីឱ្យ​មានលទ្ធភាព និង​អាច​រស់នៅក្នុង​ប្រព័ន្ធ​ក្នុង​កម្រិតជីវភាព​មួយ​សមរម្យ និង​មិន​ធ្លាក់ចូល​ទៅក្នុង​ភាពក្រីក្រ​ឬ​ទទួលរង​ហានិភ័យ​ខាង​ជីវភាព​។​

៤៖ ការលើកកម្ពស់​សមត្ថ​ភាព និង​ការគាំទ្រ​ដល់​អ្នក​ដែល​បាន​ឈានចូល​ក្នុង​ប្រព័ន្ធ ៖ រាជរដ្ឋាភិបាល​នឹង​លើកកម្ពស់​គុណភាព និង​ភាពងាយស្រួល​នៅក្នុង​ការទទួលបាន​សេវាសាធារណៈ និង​ការគាំទ្រ​ផ្សេងៗ ការពង្រឹង​ការបណ្តុះបណ្តាល​ជំនាញ ការបង្កើត​លទ្ធភាព​ស្វែងរក​ទីផ្សារ​ជាដើម ក្នុង​គោលដៅ​ជំរុញ​ឱ្យ​អ្នក​ដែល​បាន​ឈានចូល​ក្នុង​ប្រព័ន្ធ​រីក​ធំធាត់ និង​អាច​ចូលរួម​ពេញលេញ​ក្នុង​សេដ្ឋកិច្ច​ក្នុង​ប្រព័ន្ធ​។​៥៖ ការពង្រឹង​និង​ពង្រីក​ការផ្សព្វផ្សាយ និង​ការលើកកម្ពស់​ការយល់​ដឹង​និង​ការចូលរួម​៖ ដើម្បី​សម្រេច​គោលដៅ​នេះ រាជរដ្ឋាភិបាល​នឹង​ពង្រីក ពង្រឹង​ប្រសិទ្ធភាព​នៃ​ការផ្សព្វផ្សាយ ការលើកកម្ពស់​ការយ​ល់​ដឹង​អំពី​គោលនយោបាយ និង​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល ព្រមទាំង​ការយល់ដឹង​អំពី​អត្ថប្រយោជន៍​នៃ​ការឈាន​ចូលក្នុង​ប្រព័ន្ធ​។ ទន្ទឹមគ្នានេះ រាជរដ្ឋាភិបាល ក៏​នឹង​ជួយ​ជំរុញ​ការរៀបចំ​ប្រព័ន្ធ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ដើម្បី​លើ​កម្ពស់​កិច្ចសន្ទនា និង​ការចូលរួម​នៅក្នុង​ការរៀបចំ​គោលនយោបាយ​ផ្សេងៗ​៕a manet eco1 

​