» ទ្រីសក្កដាអ្នកសិល្បៈម្នាក់ព្រោះតែថយឡានបុកគេស្លាប់ត្រូវចោទពីបទប្រើគ្រឿងញៀននិងបង្កគ្រោះថ្នាក់ចរាចរសម្លាប់មនុស្ស! » សម្ដេចធិបតី៖ សាលារៀនត្រូវធ្វើជាមជ្ឈមណ្ឌលកំណត់វិធីសាស្ត្របង្រៀន និងលក្ខខណ្ឌប្រកបដោយស្តង់ដាដើម្បីធានាថាសិស្សទទួលបានចំណេះដឹង និងបំណិនច្បាស់លាស់ » អង្គការសង្គមស៊ីវិលជាច្រើន បានចេញថ្កោលទោសរដ្ឋាភិបាលអានុទីន ជុំវិញដំណើរទស្សនកិច្ចរបស់មេដឹកនាំមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង! » កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង អញ្ជើញចូលរួមកិច្ចប្រជុំណែនាំបច្ចេកទេសការប្រឡងបាក់ឌុបឆ្នាំ២០២៦ » ក្រុមសង្កេតការណ៍អាស៊ានចុះមើលផ្ទះប្រជាណលរដ្ឋដែលរងគ្រាប់កាំភ្លើងថៃម្តង! » មេគុកព្រៃស រងការចោទពីម្ចាស់គណនី«កញ្ចក់សង្គម»ថាបានគប់គិតឱ្យទណ្ឌិត ស្រី ស៊ីណាចេញទៅ សម្រាកនៅពេទ្យរុស្ស៊ីសាម៉ីខ្លួនបដិសេធចាត់ទុកថាជាឯកសារក្លែងក្លាយ! » លោក ពួយ រដ្ឋា មន្ត្រីនៅស្រុកអង្គរបុរី ប្រគល់ប្រាក់២០ម៉ឺនរៀលឲ្យប្រជាពលរដ្ឋវិញហើយបន្ទាប់ពីបែកធ្លាយទាថ្លៃសេវាកែសម្រួលអត្រានុកូលដ្ឋាន » កម្លាំងល្បាតជម្រកសត្វព្រៃស្រែពកចាប់បានជ្រូកព្រៃនិងឈ្លួសងាប់៣ក្បាលយកទៅដុតចោល! » ឃាត់ខ្លួនជនសង្ស័យ៧នាក់ ពាក់ព័ន្ធលួចសត្វគោ ៣ករណី នៅស្រុកត្រពាំងប្រាសាទ » ១ថ្ងៃក្រសួងមហាផ្ទៃដាក់ពិន័យនិងតែងតាំងមន្ត្រីនគរបាលច្រកត្រពាំងក្រៀល! » រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក៖ កិច្ចព្រមព្រៀង Hormuz អាចនឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ » ចុះអន្តរាគមន៍ករណីហឹង្សាក្នុងគ្រួសារជនសង្ស័យញៀនថ្នាំបំផ្ទុះគ្រាប់បែក ដាក់សមត្ថកិច្ច អ្នកស្លាប់កើនដល់ ៧នាក់ » និស្សិតកម្ពុជា២៤នាក់ទៀត នឹងចេញទៅសិក្សាថ្នាក់អនុបណ្ឌិត និងបណ្ឌិតនៅជប៉ុន » ធនាគារ៣ពាណិជ្ជ៣ថ្មីដែលធនាគារជាតិរឹបអូសអាជ្ញាបណ្ណ័គឺសុទ្ធតែមានឈ្មោះក្នុងបញ្ជីរទណ្ឌកម្មពីអាមេរិក » កម្ពុជានាំក្រុមសង្កេតការណ៍អាស៊ានចុះពិនិត្យចំណុចបង្គោលព្រំដែនលេខ៣៧ក្នុងខេត្ដបន្ទាយមានជ័យ...

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11250 នាក់

ម្សិលមិញ 10010 នាក់

សរុប 19982286 នាក់

បង្ក្រាបរថយន្តដឹកថ្នាំពេទ្យជាង ២៣,៤០០ប្រអប់ គេចពន្ធនិងអត់ច្បាប់នាំចូល!?

 

កម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សហការជាមួយមន្ត្រីជំនាញនិយ័តកម្មសុខាភិបាល បានបង្ក្រាបការដឹកជញ្ជូនថ្នាំពេទ្យគ្មានច្បាប់ត្រឹមត្រូវ ដោយរឹបអូសបានថ្នាំពេទ្យសរុប ១២០ប្រភេទ ស្មើនឹង ២៣,៤០០ប្រអប់ ខណៈកំពុងដឹកជញ្ជូនឆ្លងកាត់ស្រុកមុខកំពូល ។a medecine 

តាមសមត្ថកិច្ចបានឱ្យដឹងថា នៅវេលាម៉ោង ០០៖១៥នាទី រំលងអធ្រាត្រ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី លី សុជាតិ ស្នងការរងផែនការងារប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយការិយាល័យនិយ័តកម្មសុខាភិបាលខេត្តកណ្តាល ដឹកនាំដោយលោក កូ តាត ប្រធានការិយាល័យនិយ័តកម្ម បានឃាត់ត្រួតពិនិត្យរថយន្តម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AA-8359 នៅលើផ្លូវជាតិលេខ៦A ចន្លោះគីឡូម៉ែត្រលេខ២៣ ស្ថិតក្នុងស្រុកមុខកំពូល ខេត្តកណ្តាល ។

អ្នកបើកបររថយន្តមានឈ្មោះ ភាព ស្រី ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅភូមិក្បាលស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ ។ក្រោយការត្រួតពិនិត្យដោយមន្ត្រីជំនាញនិយ័តកម្មសុខាភិបាល បានរកឃើញថា រថយន្តខាងលើដឹកជញ្ជូនថ្នាំពេទ្យ ចំនួន ៤៥កេសធំ ស្មើនឹង ១២០ប្រភេទ ឬ ២៣,៤០០ប្រអប់ ដែលពុំមានច្បាប់អនុញ្ញាត និងមិនបានចុះបញ្ជីត្រឹមត្រូវតាមច្បាប់ឡើយ តែមិនដឹងថាបានបង់ពន្ធនាំចូលដែឬអត់នោះទេ។បច្ចុប្បន្ន វត្ថុតាងជាថ្នាំពេទ្យទាំងអស់ ត្រូវបានយកទៅរក្សាទុកនៅការិយាល័យនិយ័តកម្មសុខាភិបាលខេត្តកណ្តាល ដើម្បីបន្តអនុវត្តនីតិវិធីតាមផ្លូវច្បាប់ ៕a medecine1 a medecine2