» សម្រាប់កម្មវិធីនគរសង្ក្រាន៣ថ្ងៃលោកហ៊ុនម៉ានីជាតួអង្គលេចធ្លោ! » រន្ទះបាញ់សម្លាប់ជាងថតរូបក្នុងវត្តម្នាក់និងរបួសសង្សារដែលកំពុងលេងកម្សាន្ដថ្ងៃចូលឆ្នាំ » វាយជនរងគ្រោះចង់ស្លាប់ គ្រួសារជនដៃដល់បោះសម្តីសំណង 1000$ បញ្ចប់រឿង » ខឹងម្តាយក្មេងប្រុសរងគ្រោះ ទម្លាយរឿងសម្ងាត់ផ្ទាល់ខ្លួនប្រាប់ប្រពន្ធ ជនដៃដល់សម្លាប់ក្មេងប្រុសជាកូន » ខឹង​ប្រពន្ធទើបកូនខ្ចីចូល​រាំ​លេង​ហើយ​ប្ដី​ទប់​កំហឹង​មិន​បាន​វាយ​៣​ដៃ​និង​ទាត់​ចំនួន​១០​ជើង » ពិបាកបំផុតប៉ូលិសចាប់ប៉ូលិសដាក់គុក » សន្លឹកបៀរបើកច្រកព្រុំដែននៅលើដៃថៃដដែល! » អារ៉ាប៊ីសាអ៊ូឌីតផ្តល់សារទៅប៉ាគីស្ថាន «កុំបារម្ភអី ! អារ៉ាប៊ីសាអ៊ូឌីតនឹងគាំទ្រសេដ្ឋកិច្ចប៉ាគីស្ថានយ៉ាងពេញទំហឹងជាមួយនូវការវិនិយោគ» » បុរសម្នាក់បានចាក់សម្លាប់សាហាយស្លាប់និងប្រពន្ធរងរបួសធ្ងន់ព្រោះតាមទាន់កំពុងក្បត់ » បង្ក្រាបទីតាំង Online Scam នៅកណ្តាលក្រុងសែនមនោរម្យខេត្តមណ្ឌលគីរី ដោយមិនដឹងខ្លួនតែឃាត់ខ្លួនជនបរទេស២៦២នាក់ផ្តាច់ប្រភពលុយខ្មៅ! » គ្រាន់តែទាស់សម្តីប្តីប្រើចបជីកនិងកាំបិទផ្គាក់ជាមួយប្រពន្ធត្រូវប៉ូលិសចាប់ » ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រកាសការតវ៉ាយ៉ាងដាច់អហង្ការចំពោះការកាន់កាប់ដោយខុសច្បាប់របស់ប្រទេសថៃមកលើតំបន់បេតិកភណ្ឌវប្បធម៌របស់កម្ពុជា » ការបិទច្រកសមុទ្រហ័រមូសរបស់អាមេរិកប្រឈមនឹងផលប៉ះពាល់ធ្ងន់ធ្ងរបន្ថែមទៀតដល់សេដ្ឋកិច្ចពិភពលោក? » នារីសំអាងម្នាក់ត្រូវបានអតីតប្តីបាញ់សម្លាប់ព្រោះសុំត្រូវគ្នាវិញមិនបាន » កម្ពុជា​ទទួល​ស្គាល់​លោក មីន អ៊ុងឡាំង​ ជា​ប្រធានាធិបតី មីយ៉ាន់ម៉ា?!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2513 នាក់

ម្សិលមិញ 4028 នាក់

សរុប 19005856 នាក់

តម្លៃ​គ្រាប់ស្វាយចន្ទី​ខ្មែរ​បាន​ហក់​ឡើង​ខ្ពស់​នៅលើ​ទីផ្សារ​អន្តរជាតិ​


​ភ្នំពេញ​៖​អ្នកជំនាញ​ក្នុង​វិស័យ​កសិកម្ម ថ្លែងឱ្យដឹងថា គ្រាប់ស្វាយចន្ទី​កម្ពុជា គឺជា​ផលិតផល​ដែលមាន​ក្តា​នុព​ល​ក្នុងស្រុក ត្រូវបាន​ពិភពលោក ទទួលស្គាល់​ជា​ផលិតផល​ល្អ​ផ្តា​ប់​គេ ជាពិសេស​តម្លៃ​លក់​ចេញ​ឆ្នាំនេះ​បាន​ហក់​ឡើង​ខ្ពស់ គិត​ជា​មធ្យម ៥.៣០០ រៀល ក្នុង​មួយ​គីឡូក្រាម ដែលជា​តម្លៃ​មិន​ធ្លាប់មាន នៅក្នុង​រយៈពេល​៥​ឆ្នាំ​ចុង​ក្រោយនេះ​។​a chanty 

​លោក អួន ស៊ី​ឡុ​ត ប្រធាន​សមាគម​ស្វាយចន្ទី​កម្ពុជា នៅ​ខេត្តកំពង់ធំ ក្នុង​កិច្ចសម្ភាសន៍​ជាមួយ BTV ស្តីពី​ការប្រមូល ផល​គ្រាប់ស្វាយចន្ទី និង​ទីផ្សារ​លក់​ចេញ​ក្នុង​ឆ្នាំ ២០២៥ នេះ​ថា ជុំវិញ​ការប្រមូល​ផល​គ្រាប់ស្វាយចន្ទី​ក្នុងឆ្នាំនេះ នៅតាម​បណ្តា​ខេត្ត​ទូ ទាំង​ប្រទេស ប្រមូល​ផល​ជិត ៧០ ភាគរយ​ហើយ ក្នុងនោះ​ការប្រមូល​ផល​ក្នុង​ឆ្នាំ នឹង​អាច​ថមថយ​បន្តិច​ប​ន្ទួ​ច បើ​ធៀប​និង​ឆ្នាំកន្លងមក ដោយសារ​បញ្ហា​ការប្រែប្រួល​អាកាសធាតុ ដែល​ធ្វើឱ្យប៉ះពាល់​នៅពេល​ស្វាយចន្ទី​ចាប់ផ្តើម​ផ្កា ប៉ុន្តែ​ការប៉ះពាល់​នេះ​មិន​ធ្វើឱ្យ​ខូច​ដល់ គុណភាព​ផ្លែ​ចន្ទី​នោះឡើយ​។​

​លោក អួន ស៊ី​ឡុ​ត បន្ត​ឱ្យដឹងថា គ្រាប់ស្វាយចន្ទី​ឆ្នាំនេះ សម្រាប់​ការលក់​ចេញ​នៅ​ដើមរដូវ មានតម្លៃ ៦.៦០០ រៀល ក្នុង​មួយ​គីឡូក្រាម ចំណែក​នៅក្នុង​ខែ មេសា បាន​ថយ​មក​នៅក្នុង​រង្វង់ ៥.២០០ រៀល ។ លោក បន្តថា នេះ​គឺជា​តម្លៃ មួយ​ដ៏​ល្អ និង​ធ្វើឱ្យ​កសិករ​ទទួលបាន​ផលចំណេញ​។​​លោក អាន ដា​រ៉ា ប្រធាន​សហព័ន្ធ​ស្វាយចន្ទី​កម្ពុជា លើកឡើងថា គ្រាប់ស្វាយចន្ទី​កម្ពុជា ត្រូវបាន​ពិភពលោក​ទទួលស្គាល់​ជា ផលិតផល​ដែលមាន​គុណភាព​ខ្ពស់ ចំណែក​ការនាំចេញ​គ្រាប់ស្វាយចន្ទី​ទៅ​ទីផ្សារ​អន្តរជាតិ ស្ទើ​តែ​មិនបាច់​មាន​ចរចារ ព្រោះ​គ្រាប់ ស្វាយចន្ទី​កម្ពុជា ត្រូវបាន​ពិភពលោក​ទទួលស្គាល់​ជា​ផលិតផល​ដែល​ល្អ​ផ្តា​ប់​គេ និង​មាន​ការដាំដុះ​ក្នុងស្រុក​ដោយ​ខ្លួនឯង ដែល​ធ្វើឱ្យ មានការ​ប្រកួតប្រជែង​ខ្ពស់ និង​បានផ្តល់​ទំនុកចិត្ត​ដល់​អ្នកបញ្ជា​ទិញ​ផងដែរ​។​

​សូមបញ្ជាក់ថា នៅក្នុង​ឆ្នាំ​២០២៤ កម្ពុជា​ផលិត​គ្រាប់ស្វាយចន្ទី​ក្នុងស្រុក​សរុប​មាន​ចំនួន ៨៥ ម៉ឺន​តោន កើនឡើង ២៦ ភាគរយ បើ​ធៀប នឹង​ឆ្នាំ ២០២៣ ខណៈ​ការនាំ​ចេញទៅ​ក្រៅប្រទេស​មាន​បរិមាណ​ជាង ៨១ ម៉ឺន​តោន ក្នុងនោះ​កម្ពុជា​បាន​នាំ​ចេញទៅ​វៀតណាម ជាប់ លំដាប់​ទី​១ មាន​ចំនួន​ប្រមាណ​ជិត ៨០ ម៉ឺន​តោន បើ​គិត​ជា​ទឹកប្រាក់​សរុប​នៃ​ការនាំចេញ​ទាំងអស់ មាន​ចំនួន ១.១៥០ លាន​ដុល្លារ អាមេរិក កើនឡើង ៣១ ភាគរយ បើ​ធៀប​នឹង​ឆ្នាំ ២០២៣៕a chanty1