» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7939 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698110 នាក់

បណ្ឌិត​ហ៊ុន​ម៉ា​ណែ​ត​៖​ការយកចិត្តទុកដាក់​ដល់​អតីតយុទ្ធជន អតីត​គ្រូបង្រៀន និង​មន្ត្រី​ចូលនិវត្តន៍ គឺជា​កាតព្វកិច្ច (​ផ្នែក​សីលធម៌​)

​ភ្នំពេញ​៖ លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា នៅ​ថ្ងៃទី​២២ ខែកញ្ញា​នេះ បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​សមាជិកសមាគម​អតីតយុទ្ធជន​កម្ពុជា រាជធានី​ភ្នំពេញ​ដោយចាត់ទុកថាជាកាតព្វកិច្ចខាងសីលធម៍។a hunma pp

​លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​មានប្រសាសន៍​បញ្ជាក់ថា ការយកចិត្តទុកដាក់​ដល់​អតីតយុទ្ធជន អតីត​គ្រូបង្រៀន និង​មន្ត្រី​ចូលនិវត្តន៍ គឺជា​កាតព្វកិច្ច (​កាតព្វកិច្ច​ផ្នែក​សីលធម៌​) ដែល​មិន​ខុសពី​ការយកចិត្តទុកដាក់​ចំពោះ​ឪពុកម្តាយ ឬ អាណាព្យាបាល​ក្នុង​គ្រួសារ​មួយ​នោះទេ ព្រោះ​គាត់ ៖ ១. បានធ្វើ​ការលះបង់​ជាច្រើន ដើម្បី​បុព្វហេតុ​សុខសន្តិភាព និង​ការអភិវឌ្ឍន៍ រីកចម្រើន​របស់​ប្រទេសជាតិ ។​២. ជា​អ្នកត្រួសត្រាយ​ផ្លូវ និង​កសាង​មូលដ្ឋាន​សម្រាប់​ផ្តល់ឱកាស​អោយ​យោធិន​និង​មន្ត្រីរាជការ​ជំនាន់​ក្រោយ​អាច​បន្តការងារ​បម្រើ​ជាតិ បាន​កាន់តែ​ងាយស្រួល​និង​មាន​ប្រសិទ្ធភាព និង​៣. ជា​ធនធាន​យ៉ាងសំខាន់ ដែល​ពោរពេញ​ទៅដោយ​ចំណេះដឹង​និង​បទពិសោធន៍​ការងារ ដែល​អាច​ចែករំលែក​ដល់​អ្នកជំនាន់ក្រោយ​។

​លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​កោតសរសើរ​ចំពោះ​ថ្នាក់ដឹកនាំ​គ្រប់លំដាប់​ថ្នាក់​នៃ​សមាគម​អតីតយុទ្ធជន​កម្ពុជា​រាជធានី​ភ្នំពេញ ដែល​បាន​ខិតខំ​ប្រឹងប្រែង​អនុវត្ត​សកម្មភាព​ជាក់ស្តែង​ជាច្រើន ដើម្បី​ជួយឧបត្ថម្ភ​គាំពារ​ដល់​អតីតយុទ្ធជន ជាអាទិ៍​៖ ការចូលរួម​ពង្រឹង​តួនាទី និង​ធ្លុង​សាមគ្គី​ឯកភាព​ក្នុង​ជួរ​អតីតយុទ្ធជន ក៏ដូចជា​ការថែទាំ និង​កែលម្អ​ជីវភាព​អតីតយុទ្ធជន​បានល្អ​ប្រសើរ ធានាបាន​នូវ​កម្លាំង​មូលធន​មនុស្ស​សរុប​ដើម្បី​បន្ត​រួមចំណែក​អភិវឌ្ឍ​ជាតិ​។

​លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​មានប្រសាសន៍​បន្ថែមថា សមាគម​អតីតយុទ្ធជន​កម្ពុជា ត្រូវបាន​បង្កើតឡើង​នៅក្នុង​ឆ្នាំ​២០០៧ នៅក្រោម​ក្រសួង​សង្គមកិច្ច និង​អតីតយុទ្ធជន ហើយ​លក្ខន្តិកៈ​របស់​ស​មា​គម​ត្រូវបាន​កែសម្រួល​នៅក្នុង​ឆ្នាំ​២០១៥ ជាការ​បើក​ច្រក​ឱ្យមាន​ការចូលរួម​បន្ថែម​ពី​មន្ត្រី​យោធា​, នគរបាល និង​កងទ័ព នៅក្នុង​រចនាសម្ព័ន្ធរ​បស់​សមាគម ដើម្បី​បង្កើន​លទ្ធភាព និង​ប្រសិទ្ធភាព​ការងារ ក្នុងនាម​ជា​យន្តការ​បំពេញបន្ថែម​ឱ្យ​យន្តការ​របស់​រាជរដ្ឋាភិបាល ក៏ដូចជា​ដើម្បី​ផ្តល់នូវ​ភាពកក់ក្តៅ​ជូន​ដល់​អតីតយុទ្ធជន តាមរយៈ​ការ​ផ្តល់នូវ​ការថែទាំ និង​ជួយ​ទំនុកបម្រុង​ទាំង​ផ្នែក​ស្មារតី និង​សម្ភារ​ដល់​កម្លាំងប្រដាប់អាវុធ​ជាតិ បន្ទាប់ពី​បាន​ចូលនិវត្តន៍​។ មួយវិញទៀត សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី គឺជា​ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា ដោយ​នេះ​ពិតជា​បាន​បង្ហាញថា សម្តេច មានការ​យកចិត្តទុកដាក់​ខ្ពស់បំផុត​លើ​ការងារ​អតីតយុទ្ធជន ពីព្រោះ​ម្យ៉ាង រូប​សម្តេច​ផ្ទាល់ ក៏​ជា​យោធិន​មួយរូប​ដែល​ធ្លាប់ធ្វើ​ពលិកម្ម និង​ឆ្លងកាត់​ការលំបាក​នៅក្នុង​ភ្នក់ភ្លើងសង្គ្រាម​។

​លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បានបញ្ជាក់​បន្ថែមថា ការយកចិត្តទុកដាក់​ទៅលើ​កិត្តិយស និង​ជីវភាព​របស់​អតីតយុទ្ធជន ក៏ដូចជា​មន្ត្រីរាជការ​ចូលនិវត្តន៍​ទាំងអស់ តែង​ត្រូវបានធ្វើ​ជាប់​ជាប្រចាំ​ចាប់តាំងពី​ក្រោយ​ថ្ងៃ​រំដោះ ៧ មករា ១៩៧៩ ឱ្យ​ស័ក្តិសម​នឹង​គុណបំណាច់​ដែល​អ៊ំ​ពូ​មីង​បាន​បំពេញ​ជូន​ជាតិ​មាតុភូមិ តាមរយៈ​ការដាក់ចេញ និង​ការអនុវត្ត​នូវ​គោលនយោបាយ​នានា រួមមាន​៖ ការកែសម្រួល​ដំឡើង​ប្រាក់​របប​គោលនយោបាយ​ជា​បន្ត​បន្តា​ប់​, ការផ្តល់​បន្ថែម​ប្រាក់​របប​សន្តិសុខ​សង្គម​ប្រចាំខែ​, ការផ្តល់​សម្បទាន​ដី​សង្គមកិច្ច និង​ការសាងសង់​ផ្ទះ​ជូន​អតីតយុទ្ធជន និង​គ្រួសារ​, ការជួយឧបត្ថម្ភ​ក្នុងពេល​លំបាក​ខ្វះខាត​, ការកំណត់​យក​ថ្ងៃ ២១ មិថុនា ជា​រៀងរាល់ឆ្នាំ​ជា “​ទិវា​អតីតយុទ្ធជន​កម្ពុជា​”, កងទ័ពជើងគោក ក៏បានផ្តល់​អាទិភាព​ជូន​កូនចៅ​របស់​អតីតយុទ្ធជន​នៅក្នុង​ដំណើរការ​ជ្រើសរើស​ពល​ទាហាន​បំពេញ​ក្របខ័ណ្ឌ​នៅតាម​ស្ថាប័ន​-​កង​អង្គភាព​ចំណុះ​, ការផ្តល់ប្រាក់​បេឡា​មរណៈ​សង្គ្រោះ និង​ប័ណ្ណ ប​.​ស​.​ស​. និង​ការបំពាក់​មេដាយ​ការពារជាតិ ។​ល​៕a hunma pp1 a hunma pp2 a hunma pp4 a hunma pp5 
​