» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11037 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701208 នាក់

ប្រធានាធិបតី​ប្រទេស​ហុង​គ្រី​សន្យា​ជួយ​ការពារ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (EBA) សម្រាប់​ទំនិញ​របស់​ក​ម្ពុ​ជា​

 

​ភ្នំពេញ​៖ លោក​យ៉ា​ណូ​ស អា​ឌ័​រ​ប្រធានាធិបតី​ប្រទេស​ហុង​គ្រី ដែល​សមាជិក​សហភាព​អឺរ៉ុប​ដែរនោះ​នៅ​ថ្ងៃទី​២៨​តុលា​នេះ​បាន​សន្យា ជួយ​ការពារ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (EBA) សម្រាប់​ទំនិញ​របស់​ក​ម្ពុ​ជា​នៅលើ​ទីផ្សារ​អឺរ៉ុប​ជាមួយ​សម្តេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​កម្ពុជា​គឺ មិនឱ្យ​មានការ​ដក​ដូច​ការព្រមាន​របស់​គ​ណៈ​កម្ម​ការ​អឺរ៉ុប​នោះឡើយ​។​a hun hong2 

នេះបើតាម​លោក អ៊ាង សុផល្លែត ជំនួយការ​ផ្ទាល់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន បានឱ្យដឹង​។​លោក អ៊ាង សុផល្លែត បាន​គូសបញ្ជាក់​ដល់​អ្នកព័ត៌មាន​យ៉ាង​ដូច្នេះ «​ហុង​គ្រី​បានលើកឡើង​ជាថ្មី​ទៀតថា ហុង​គ្រី​នៅតែ​បន្ត​គាំទ្រ​កម្ពុជា និង​ស្នើ​មិនឱ្យ​មានការ​ដកហូត EBA ពី​កម្ពុជា​»​។​

​លោក យ៉ា​ណូ​ស អា​ឌ័​រ ក្នុង​ដំណើរ​ទស្សនកិច្ច​ជា​លើកដំបូង​របស់លោក​ម​ក​កាន់​ប្រទេស​កម្ពុជា​នាពេលនេះ លោក​បានបង្ហាញ​ការ​ស្ញប់ស្ញែង​ចំពោះ​ការរីកចម្រើន និង​ការអភិវឌ្ឍ​របស់​កម្ពុ​ជា​។ លោក​បាន​មើលឃើញថា ភាព​រីកចម្រើន​របស់​កម្ពុជា គឺមាន​ការចូលរួមចំណែក​ដ៏​សំខាន់​ពី​ទទួលបាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​សម្រាប់​ទំនិញ​នៅលើ​ទីផ្សារ​អឺរ៉ុប​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ដល់​លោក​ប្រធានាធិបតី​ហុង​គ្រី ដែល​បានផ្តល់​យុត្តិធម៌​សម្រាប់​កម្ពុជា និង​ជួយ​ការពារ​កម្ពុជា ដើម្បី​រក្សា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​។​​សូមបញ្ជាក់ថា​កាលពី​រសៀល​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៩​កន្លងទៅនេះ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានលើកឡើង​នៅ​ចំពោះមុខ​លោក ជេ​ណូ​ស អា​ឌឺ (Janos ADER) ប្រធានាធិបតី នៃ​សាធារណរដ្ឋ​ហុង​គ្រី នៅ​វិមាន​ប្រធានាធិបតី Sándor Palace ក្នុងឱកាស​ពិភាក្សា​ការងារ ថា អ្វីដែល​កម្ពុជា​ចង់បាន​នោះ គឺ​ចង់​ឲ្យ​សហភាព​អឺរ៉ុប​មានដំណើរ​ការ និង​ប្រព្រឹត្ត​ទៅដោយ​យុត្តិធម៌​សម្រាប់​ប្រទេស​កម្ពុជា​។​សម្តេច​បាន​ទៅ​ចូលប្រជុំ​ស្ដីអំពី​បញ្ហា​ទឹក​នៅ​ប្រទេស​ហុង​គ្រី​។​

​កាលពី​ខែកុម្ភៈ ឆ្នាំ​២០១៩ កន្លងទៅ សហភាព​អឺរ៉ុប បានប្រកាស​ចាប់ផ្តើម​ដំណើរការ​នីតិវិធី​ដែល​អាច​នាំឱ្យមាន​ការផ្អាក​ជា​បណ្តោះអាសន្ន នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ Everything But Arms (EBA)​។ ប្រព័ន្ធ EBA អាច​នឹង​លុបចោល​ប្រសិនបើ​រកឃើញថា ប្រទេស​ទទួលផល​នេះ មិន​គោរព​សិ​ទិ្ធ​មនុស្ស និង​សិទ្ធិ​ការងារ​សំខាន់ៗ​។​​កិច្ចព្រមព្រៀង​អនុគ្រោះ​ពន្ធ ឬ EBA (Everything But Arms) ជា​កិច្ចព្រមព្រៀង​ដែល​សហភាព​អឺរ៉ុប បានផ្តល់​ឱ្យ​កម្ពុជា និង ប្រទេស​អភិវឌ្ឍ​តិចតួច​ផ្សេងទៀត​នៅលើ​ពិភពលោក​នូវ​ឱកាស​នាំ​គ្រប់​ផលិតផល​ទាំងអស់ (​លើកលែងតែ​អាវុធ​) ចូលទៅក្នុង​ទីផ្សារ​រួម​តែមួយ​របស់​សហភាព​អឺរ៉ុប ដោយ​មិន​ជាប់​ពន្ធគយ និង​មិន​ជាប់​កូតា​។​

​ការផ្តួចផ្តើម​គំនិត​នេះ មិន​មានន័យថា សហភាព​អឺរ៉ុប​ចាប់ផ្តើម​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ភ្លាមៗ ឬ​ជា​ស្វ័យប្រវត្តិ​នោះឡើយ គ្រាន់តែ​ជា​ពេលវេលា​ដែល​ចាប់ផ្តើម​បើក​នីតិវិធី​ពិគ្រោះ​យោបល់​ជា​ផ្លូវការ​តែប៉ុណ្ណោះ​។ កម្ពុ​ជាមាន​រយៈពេល​៦​ខែ​ក្នុង​ការជជែក​តវ៉ា និង​លើក​ហេតុផល​ផ្សេងៗ​ពន្យល់​ទៅ​គណៈកម្មការ​អឺរ៉ុប​។​
​ប្រសិនបើ​គណៈកម្មការ​អឺរ៉ុប​មិន​ទទួលយក​ការពន្យល់​របស់​កម្ពុជា ហើយ​នៅតែ​សម្រេច​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​មែន គឺ​ត្រូវ​ប្រើ​រយៈពេល​ចំនួន ១៨​ខែ គិត​ចាប់​ពីថ្ងៃ​ចាប់ផ្តើម (១២ កុម្ភៈ ២០១៩) រហូតដល់​ការចូល​ជា​ធរមាន​។ ​ពោល​ទំនិញ​របស់​កម្ពុជា​នៅតែ​បន្ត​នាំចូល​ទៅកាន់​សហភាព​អឺរ៉ុប​ដោយ​មិន​ជាប់ពន្ធ​រយៈពេល​ជាង ១​ឆ្នាំ​ទៀត មុននឹង​មានការ​សម្រេច​ជាថ្មី​។​a hun hong1 a hun honga 


​