» លោកពូ​ទីន​ត​ឈ្នះឆ្នោត​ភ្លូកទឹកភ្លូកដី​រហូត​ជិត ៩០% ក្រោយពី​កម្ចាត់​បេក្ខជនប្រឆាំង​! » មូលហេតុ​ឆេះ​រោងចក្រ​នៅ​ស្រុក​អង្គស្នួល ខេត្តកណ្ដាល​គឺ​ផ្តើម​ពី​ការឆ្លង​ចរន្ដអគ្គិសនី​លោកសសុខាសោកស្តាយ » ឆេះ​ហាង​លក់​គ្រឿង​រថយន្ត​នៅ​រង្វង់​មូល​ស្វាយ​អ​ន្ទ​រ​ចៅហ្វាយ​ខេ​ត្ព​ព្រៃវែង​និង​ស្នងការ​នគរបាល​ចុះ​ផ្ទាល់​ » ទស្សនកិច្ច លោកជំទាវ ផេ​ថង​ថា​ន ស៊ីណាវ៉ាត្រា​មេបក្ស​កាន់អំណាច​ថៃ​នៅ​កម្ពុជា បង្ហាញ​ពី​ការពង្រឹង​សាមគ្គីភាព​ » អាមេរិក​បារាំង​បាត់​សម្ពន្ធមិត្ត​ទៀត​មួយ​នៅ​ទ្វីបអាហ្វ្រិក​ដោយសា​រុស្ស៊ី​ » បុណ្យ​ទន្លេ​នៅ​ខេត្តសៀមរាប ទទួលបាន​ភ្ញៀវ​ទេសចរណ៍​ជាង ៥៥​ម៉ឺន​នាក់​សម្តេច​ធិបតី​ណែនាំ​ឲ្យ​យកចិត្តទុកដាក់​ទន្លេ » អ្នកនាំពាក្យ​៖ លោក​ផ្កាយ​២ ប៊​ន សំអាត ពាក់​ស្បែកជើង​មិន​ស្ថិតនៅក្នុង​វត្ត​ទេ​! » ការស្នើសុំ ការអនុគ្រោះ​ពី ឯកឧត្តម​អភិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ជួយ​សម្រួល​ពិនិត្យ​សារធាតុ​ញៀន​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ឯក យិន គារ ឡើងវិញ​លទ្ធផល​សូន្យ​!? » បន្ទាប់ពីគម្រាមបីទច្រកក្រុម​ប៉ូលីស​អន្តោប្រវេសន៍​និង​ទាហាន​ថៃ​ប្រហែល​៣០​នាក់​នាំគ្នា​សំរុកចូល​ក្នុង​បរិវេណ​អគារ​កាស៊ីណូ​រ៉ូយ៉ាល់​ហៀ​ល​នៅ​ច្រក​អូរ​ស្មាច់​បង្ក​ការភ្ញាក់ផ្អើល​ » អាជ្ញាធរ​ហ្វាំ​ង​ឡង់​នឹង​រឹបអូស​រថយន្ត​ដែលមាន​ស្លាក​លេខ​រុស្ស៊ី​! » អាជ្ញាធរ​ខ្មែរ​អត់​ហ៊ាន​ក្អក​ជាមួយ​ជនជាតិ​វៀតណាម​ដែល​ចូល​លួចរ​កមាស​នៅ​តំបន់​កន្ទុយ​នាគ​ » អតីត​អភិបាលក្រុង​ស្វាយរៀង​ដែលជាប់គុកព្រោះបាញ់កម្មករត្រូវបានតែងតាំង​តំណែង​ថ្មី​នៅ​ក្រសួងមហាផ្ទៃ​ » ចាប់បាន​ហើយ​បុរស​យក​សាំង​ចាក់​ដុត​ប្រពន្ធ ទាំង​រស់​ » ស្នងការ​សហភាព​អឺរ៉ុប​មក​ស្រុក​ខ្មែរ​យាយ​និង​ជួយ​អី​ខ្លះ​? » ករណី​យ៍​ឈ្មោះ ដួង អក្ខរា ឆបោក​ប្រាក់​យុវជន​កំពុង​រៀន​នៅ​អាមេរិក​មិន​ទុក​ឲ្យ​យប់​យូ​សុ​បិ​ន្ត​ច្រើន​តុល​ការចាត់ការ​តាម​សំណើរ​រដ្ឋមន្ត្រី​យុ​ត្តិ​ធ​មិ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6449 នាក់

ម្សិលមិញ 6001 នាក់

សរុប 13879279 នាក់

ណុប ណាក់ ហៅ (​ណាក់​ក្បាល​ធំ​)​មន្ត្រី​ប៉េអឹម​កំពុង​រត់​ដោះលែង​វៀតណាម​១២​នាក់ និង​គ្រឿងចក្រ​៦​គ្រឿង​សម​ត្ត​កិច្ច​ឃុ​ប​ឃឹ​ត​គ្នា​បើក​ឲ្យ​ចូលមក​ឈួ​ស​ត្រាយផ្លូវ​ដឹកឈើ​នៅ​រតន​:​គី​រី​!


​រតនៈគីរី​៖​ជនជាំតិវៀតណាម​១២​នាក់ និង​គ្រឿងចក្រ​៦​គ្រឿង​ដែល​មក​ឈួ​ស​ដីព្រៃត្រាយផ្លូវ​ដឹកឈើ​ត្រូវ​សមត្ថកិច្ច​ចាប់បាន​កាលពី​ថ្ងៃទី​១៦​មេសា​ត្រូវបាន​បញ្ជូនទៅ​តុលាការខេត្ត​រតន​:​គី​រី​ហើយកាលពី​ថ្ងៃទី​១៩​មេសា​។a track vn roita3 

ម្សៀ​ណុប ណាក់ ហៅ​(​ណាក់​ក្បាល​ធំ​)​មេ​ឈ្មួញ​ឈើ​ប្រចាំខេត្ត ត្រូវបាន​គេ​រាយការណ៍​ថា​នៅវេលា​ម៉ោង​៩​ព្រឹក​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០១៩ បាន​ចូលជួប​លោក ជា ពេជ្រ ព្រះរាជ​អ​ជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តរតនគិរី តែ​មិនដឹងថា ការពិភាគ្សា​នេះ​ជា​រឿង​ការងារ​ក្នុងនាម​ជា​មន្ត្រី​យុ​ត្តិ​ធ​ម៍​ជាមួយ​អយ្យការ ឬមួយ​យ៉ាងណា​នោះទេ​..?​។

ឈ្មោះ ណុប ណាក់ ហៅ​(​ណាក់​ក្បាល​ធំ​) ជា​នាយ​កងរាជអាវុធហត្ថ​ខេត្តរតនគិរី ត្រូវបាន​គេ​ស្គាល់​ថា​ជា​មេក្លោង​ធំជាងគេ​ក្នុង​មុខ​ជំនួញ​ឈើ​នៅ​ខេត្តរតនគិរី​សម័យកាល​លោក​គឹម​រស្មី​ជា​មេ​ប៉េអឹម​។ ណុប​ណាក់​ដឹកជញ្ជូន​ឆ្លងដែន​ទៅ​ប្រទេស​វៀតណាម និង​ធានា​ចេញមុខ​រត់ការ​ផ្លូវ​អោយ​ឈ្មួញ​ផ្សេងៗ​ផងដែរ ក្នុង​១​ឡាន​យី​ឌុប ចាប់ពី​១២០០០​ដុល្លារ​ដល់​១៨០០០​ដុល្លារ ឬ​២០០០០​ដុល្លារ តាម​កាលៈទេសៈ​ជាក់ស្តែង​ស្ថានភាព​តឹងរឹង ធូ​ស្រាល​នោះ​។​

​ ពាក់ព័ន្ធ​និង​យក​ជនជាតិ​វៀតណាម​១២​នាក់ និង​គ្រឿងចក្រ​៦​គ្រឿង​មក​ត្រួសត្រាយ​ឈូសឆាយ​ផ្លូវ​ដើម្បី​អូស​ឈើ​នោះមានសេចក្តីរាយការណ៍ថា គឺ​ឈ្មោះ​ណុប ណាក់ ហៅ​(​ណាក់​ក្បាល​ធំ​) បាន​យកលុយ​ពី​ថៅកែ​វៀតណាម​មករត់ការ​?។​​ពេល​ជនជាតិ​វៀត និង​គ្រឿងចក្រ​បាន​ចូល​ទឹកដី​កម្ពុជា ឈ្មោះ​ណុប ណាក់ ហៅ​(​ណាក់​ក្បាល​ធំ​) បន្ត​យកលុយ​ពី​ថៅកែ​វៀតណាម​ឈ្មោះ​(​ដេ​វ​)..​និង​ឈ្មោះ​កុង​ចរ​ហៅ​(​អា​កូន​ឆ្កែ​)​ជា​ជនជាតិ​វៀតណាម ប៉ុន្តែ​ចេះ​បកប្រែ​ភាសា​ខ្មែរ​និយាយបាន​ដោយ​ប៉ៃឡាំៗ ។

 ផ្ទុយទៅវិញ​ជា​លទ្ធផល​គម្រោង​បំផ្លាញ​ព្រៃឈើ​នេះ​ត្រូវបាន​បរាជ័យ បន្ទាប់ពី​បែកធ្លាយ​ដល់​កាសែត​និង​សម​ត្ត​កិច្ច​ផ្សេង​។ ​តាម​ដំណឹង​នៅ​ព្រឹក​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០១៩​ថៅកែ​វៀតណាម​ឈ្មោះ (​ដេ​វ​) ដែល​បានអោយ​លុយ​ឈ្មោះ​ណុប ណាក់ ហៅ​(​ណាក់​ក្បាល​ធំ​) ជា​នាយ​កងរាជអាវុធហត្ថ​ខេត្តរតនគិរី បាន​ឡើងមក​ខេត្តមណ្ឌលគិរី ដើម្បី​រក​អ្នក​ស្គាល់​អោយជួយ​រត់ការ​បញ្ចៀស​ការឃុំខ្លួន​ជនជាតិ​វៀតណាម ខណៈ​ខាង​នគរបាល​អន្តោប្រវេសន៍ នៃ​ស្នងការ​នគរបាល​ខេត្តរតនគិរី បញ្ជូន​ខ្លួន​ជនជាតិ​វៀតណាម​១២​នាក់​នោះ​ត្រូវ​ប​សន ទៅ​សាលាដំបូង​ខេត្តរតនគិរី​។​

​តាម​ផែនការ​ជនសង្ស័យ ជា​ជនជាតិ​វៀតណាម​១២​នាក់ ដែល​ឃាត់ខ្លួន​បញ្ជូន​ទៅខាង​សមត្ថកិច្ច​នគរបាល​អ​ន្តោ​ប្រវេសន៍ នៃ​ស្នងការ​នគរបាល​ខេត្តរតនគិរី គេ​អា​ចរក​វិធី​ធ្វើ​កិច្ចសន្យា​បណ្តេញចេញ​តាមច្បាប់​អន្តោប្រវេសន៍ ប៉ុន្តែ​មិនទាន់​អនុវត្តតាម​នីតិវិធី​នេះ​បាន ខណៈ​ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តរតនគិរី កំពុង​តាមដាន​ដោយ​យកចិត្តទុកដាក់​បំផុត​ផង​នោះដែរ​។​

​គួ​រម្លឹកថា​៖ ក្រោយពី​សមត្ថកិច្ច​ប្រគល់​ជនសង្ស័យ ជា​ជនជាតិ​១២​នាក់​ទៅខាង​នគរបាល​អន្តោប្រវេសន៍ នៃ​ស្នងការ​នគរបាល​ខេត្តរតនគិរី គឺ​គ្រឿងចក្រ​៦​គ្រឿង​បាន​យកទៅ​រក្សាទុក​បណ្តោះអាសន្ន នៅក្នុង​បរិវេណ​ក្រុមហ៊ុន នុ​ភាព​សុ​ភី តំបន់​អូរ​តា​យ៉ាក ឧទ្យាន​ជាតិ​វីរៈ​ជ័យ ខេត្ដ​រតន​:​គិរី ស្ថិតនៅ​ចំណុច​ឃុំ​តា​វែង​លើ ស្រុក​តា​វែង ខេត្តរតនៈគិរី​។​

​បើតាម​ការបញ្ជាក់​ពី​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា ជនជាតិ​វៀតណាម​ទាំង ១២​នាក់​នេះ និង​គ្រឿងចក្រ ចំនួន​៦​គ្រឿង គឺ​ចូលមក​ដោយ​ខុសច្បាប់ តាម​ច្រក​ព្រៃ​បង្គោល​ការពារ​ព្រំដែន លេខ​១៤ ក្នុងភូមិ​សាស្ត្រ ប៉ុស្តិ៍នគរបាល​ការពារ​ព្រំដែន​គោក លេខ​៥០៥ (​ប៉ុស្តិ៍ ភូមិ​ចង​)​ខេត្តរតនគិរី ជាប់​ព្រំប្រទល់​ជាមួយនឹង​ប៉ុស្តិ៍​ការពារ​ព្រំដែន​៧១១ ស្រុក​ម៉​រៃ ខេត្ត​ក​ន្ទូ​ម ប្រទេស​វៀតណាម​។ តាមរយៈ​ឈ្មោះ សេក វរៈ ប្រធាន​ក្រុមហ៊ុន​នុ​ភាព​សុ​ភី និង​ជនជាតិ​វៀតណាម​ឈ្មោះ VO NGU YEVSA កាន់​អត្តសញ្ញាណប័ណ្ណ​លេខ 2331 24 234​។

ប៉ុន្តែ​លេច​ឮថា ការធ្វើ​កំណត់ហេតុ​ស្តាប់​ចម្លើយ​គឺថា​៖ ជនជាតិ​វៀតណាម​ទាំង ១២​នាក់​នេះ និង​គ្រឿងចក្រ ចំនួន​៦​គ្រឿង គឺ​ចូលមក​ដោយ​ខុសច្បាប់ តាម​ច្រក​ព្រៃ​បង្គោល​ការពារ​ព្រំដែន លេខ​១៣,៨ ប្រយោជន៍​ផុត​ការទទួលខុសត្រូវ​ពី​មេ​ប៉ុស្តិ៍​ការពារ​ព្រំដែន​៧១១ និង​មេ​ប៉ុស្តិ៍នគរបាល​ការពារ​ព្រំដែន​គោក លេខ​៥០៥ (​ប៉ុស្តិ៍ ភូមិ​ចង​)​។ ប៉ុន្តែ​បើ​ចូល​តាម​តាម​បង្គោល​លេខ​១៣,៨ គឺ​គ្មាន​កន្លែង​ឆ្លង​មក​រួច​ទេ ព្រោះ​ជា​អូរ និង​ទឹក​។​

​ករណីនេះ​បើ​ខាង​កម្លាំង​កងរាជអាវុធហត្ថ​បើក​កា​រសើប​អង្កេត​ស្រាវជ្រាវ តាមរយៈ​បណ្តឹង​បរិហារ អាច​ស្រាវ​ឃើញ​ការពិត ខណៈ ឈ្មោះ ណុប ណាក់ ហៅ​(​ណាក់​ក្បាល​ធំ​) ជា​នាយ​កងរាជអាវុធហត្ថ​ខេត្តរតនគិរី អ​តី​តៈ​ជា​មេក្លោង​ធំជាងគេ​ក្នុង​មុខ​ជំនួញ​ឈើ​នៅ​ខេត្តរតនគិរី ដឹកជញ្ជូន​ឆ្លងដែន​ទៅ​ប្រទេស​វៀតណាម មាន​តម្រុយ​ពិរុទ្ធភាព​ខ្លះៗ គឺអាច​អញ្ជើញ​គាត់​មក​បំភ្លឺ​ដើម្បី​អោយអស់​មន្ទិល​ក្នុង​បទល្មើស​នេះ​។​

​ចំពោះ​ការឃាត់ខ្លួន​ជនសង្ស័យ ជា​ជនជាតិ​វៀតណាម ១២​នាក់ អ្នកច្បាប់​បានលើកឡើង​ថា​៖ យោងតាម​មាត្រា​១៣ នៃ​ក្រមព្រហ្មទណ្ឌ បទ​៖ (​ទីកន្លែង​ប្រព្រឹត្ត​បទល្មើស​) បទល្មើស​ត្រូវបាន​ចាត់​ថា​ប្រព្រឹត្ត​នៅលើ​ដែនដី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​កម្ពុ​ជាមាន​យុត្តាធិកា​ដាក់ទោស​មិនមែន​ឃុ​ប​ឃឹ​ត​គ្នា​ដោះលែង​ទេ​។​ជាងនេះទៀត​ត្រូវតែ​រកមុខ​សម​ត្ត​កិច្ច​ឃុ​ប​ឃឹ​ត​មក​ផ្តន្ទាទោស​ផងដែរ​ទើប​មាន​តម្លាភាព​៕a track vn nak a track vn roita2 a tracter vn roit a tracter vn roit1 a track vn roit1