
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 8019 នាក់
ម្សិលមិញ 9639 នាក់
សរុប 20698190 នាក់
សៀមរាប៖ អនុសេនីយទោ រឿន សារ៉ាវុធ ឋានៈនាយរងប៉ុស្តិ៍នគរបាលខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ត្រូវបានផ្អាកការងារបណ្តោះអាសន្ន ដោយសារតែល្មើសនឹងបទវិន័យនគរបាលជាតិ កម្ពុជា និងត្រូវមកបង្ហាញមុខ នៅការិយាល័យបុគ្គលិក ជារៀងរាល់ម៉ោងធ្វើការ។
នេះបើតាមលិខិតបង្គាប់ការ របស់ស្នងការនគរបាលខេត្ដសៀមរាប ដែលបណ្ដាញព័ត៌មាន ទទួលបាននៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤។ ការផ្អាកការងារបណ្តោះអាសន្ន ចំពោះអនុសេនីយទោ រឿន សារ៉ាវុធ ឋានៈនាយរងប៉ុស្តិ៍នគរបាលខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខាងលើនេះ ដោយសារតែលោកបានប្រើហិង្សា ទៅកាន់ប្រជាពលរដ្ឋ ដែលទង្វើនេះល្មើសនឹងបទវិន័យនគរបាលជាតិកម្ពុជា និងត្រូវប្រជាពលរដ្ឋថតបានជាវីដេអូបង្ហោះផ្សព្វផ្សាយធ្វើឲ្យមាន ការរិះគន់ពេញបណ្ដាញសង្គម៕