
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 5876 នាក់
ម្សិលមិញ 12365 នាក់
សរុប 20057105 នាក់
ភ្នំពេញ៖ឯកឧត្តម ធូ មណី អនុប្រធានសាលាឧទ្ធរណ៍បាត់ដំបង ដែលដល់អាយុចូលនិវត្តន៍តាំងពីអំឡុងឆ្នាំ២០២៣ ទទួលបានការត្រាស់បង្គាប់អនុញ្ញាតឱ្យបន្តការងារ រយៈពេល១ (មួយ) ឆ្នាំ ចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ ដល់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៧ ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៤២៦/៤៩៨ ចុះថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ ចុះហត្ថលេខាដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទិ ក្នុងព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់ តាមសេចក្ដីក្រាបបង្គំទូលថ្វាយរបស់ឧបនាយករដ្ឋមន្ដ្រីរដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ បន្ទាប់ពីបានពិគ្រោះយោបល់ជាមួយសមាជិកឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម ដែលនេះគឺជាការអនុញ្ញាតឱ្យបន្តការងារគម្រប់លើកទី៤ ហើយ ។
គួររំលឹក និងបញ្ជាក់ជូនថា ចាប់តាំងពីអំឡុងឆ្នាំ២០២៣ ឯកឧត្តម ធូ មណី អនុប្រធានសាលាឧទ្ធរណ៍បាត់ដំបង ដែលដល់អាយុចូលនិវត្តន៍ ធ្លាប់ទទួលបានការត្រាស់បង្គាប់អនុញ្ញាតឱ្យបន្តការងារ ចំនួន៣លើក រួចមកហើយ ជាអាទិ៍ ៖
១-លើកទី១ ៖ ត្រាស់បង្គាប់អនុញ្ញាតឱ្យបន្តការងារ រយៈពេល១ (មួយ) ឆ្នាំ ចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ ដល់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៥២៣/៨១៦ ចុះថ្ងៃទិ០៥ ខែឧសភា ឆ្នាំ២០២៣ ។
២-លើកទី២ ៖ ត្រាស់បង្គាប់អនុញ្ញាតឱ្យបន្តការងារ រយៈពេល១ (មួយ) ឆ្នាំ ចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ ដល់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៤២៤/៣៤០ ចុះថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ ។
៣-លើកទី៣ ៖ ត្រាស់បង្គាប់អនុញ្ញាតឱ្យបន្តការងារ រយៈពេល១ (មួយ) ឆ្នាំ ចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ ដល់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៤២៥/៤៩៦ ចុះថ្ងៃទិ០៨ ខែមេសា ឆ្នាំ២០២៥ ៕ប្រភពហ្វេសប៊ុកលុយ