» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 12165 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702336 នាក់

ទឹក​ហូរ​បុក​បាក់​ស្ពាន​ឆ្លងទៅ​ទឹកធ្លាក់​ថ្ម​ក្រាល​គាំង​អ្នក​ទេសចរណ៍​តែ​បាន​ចៅហ្វាយខេត្ត​ជួយ​អន្តរាគមន៍​ទាន់ពេល​

​កំពង់ឆ្នាំងៈ កាលពី​វេលាយប់ ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០២២ ស្ពានឈើ​មួយកន្លែង នៅ​តំបន់​ចាក់​ទឹម បាន​រង​បាក់ស្រុត ដោយសារ​ទឹកជំនន់​ទឹកភ្លៀង ហូរ​បុក បណ្តាល​ឲ្យ​អ្នកដំណើរ និង​រថយន្ត ជាប់គាំង​មិនអាច​ឆ្លងកាត់​បាន ។ ដោយឡែក ផ្លូវលំ ក្រាល​ក្រួស​ក្រហម មួយ​ខ្សែ ប្រមាណ​ជាង ៣០ គីឡូម៉ែត្រ រង​ការខូចខាត​ស្ទើរតែ ទាំងស្រុង និង​ពិបាក ក្នុងកា​ធ្ចើ​ដំណើរ​ចូល​ទី​កម្សាន្ត ក្នុង​តំបន់​រមណីយដ្ឋាន​ធម្មជាតិ ទឹកធ្លាក់​ថ្ម​ក្រាល ។ ផ្លូវ​ទៅកាន់​តំបន់​ទឹកធ្លាក់ ថ្ម​ក្រាល​នោះ ស្ថិតក្នុង​ភូមិ​កោះ​ខ្ទម្ព ឃុំ​ជៀប ស្រុក​ទឹកផុស ។​a chnang bridge 

​ចំពោះ​ករណី​យ៍​បង្ក​ការ​រះ​ស្ទះ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​ចូល​មកលេង​កម្សាន្ត នៅ​តំបន់​ទេសចរណ៍​ទឹកធ្លាក់​ថ្ម​ក្រាល​នេះ លោក ស៊ុន សុ​វណ្ណា​រិ​ទ្ធិ អភិបាលខេត្ត​កំពង់ឆ្នាំង និង​លោកស្រី កែ ច័ន្ទ​មុនី តំណាងរាស្ត្រ​មណ្ឌល កំពង់ឆ្នាំង រួម​ដំណើ​ដោយ​មន្ត្រី​ជាច្រើនរូប បាន​ចុះមក​ពិនិត្យមើល​ស្ថានភាព​ជាក់ស្ដែង នៅ​ចំណុច​ទំនប់ទឹក​ចាក់​ទឹម ដែល​កំពុង​សាងសង់ ដោយ​ក្រសួង​ធនធានទឹក និង​ឧតុនិយម ។​លោក​អភិបាលខេត្ត បាន​ជំរុញ​ឱ្យ​ក្រុមការងារ ធ្វើការ​ដោះស្រាយ​បន្ទាន់ ដើម្បី​ឲ្យ​ស្ពានឈើ​បណ្ដោះអាសន្ន​មួយ​នេះ ដំណើរការបាន​ឡើងវិញ ជា​ប្រក្រតី និង​បាន​ជួយ​សម្រួល​ចរាចរណ៍ ជូន​បងប្អូន​ប្រជាពលរដ្ឋ ឆ្លងកាត់​ស្ពានឈើ​នេះ ដោយ​សុខ​សុវត្ថិភាព​ទាំងអស់គ្នា ដោយ​មិន​បណ្ដោយ​ទុក​ឲ្យ​រងគ្រោះ ដល់​បងប្អូន ប្រជាពលរដ្ឋ ជា​អ្នកដំណើរ​ឆ្លងកាត់​នោះឡើយ​។​

​ក្រៅពី​ការជួស​ជុ​ស្ពាន​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា​នៅ​យប់នោះ លោក​អភិបាលខេត្ត បាន​បញ្ជា​ឱ្យ​កក់​បន្ទប់​ចំនួន ៣០ បន្ទប់ សម្រាប់​បងប្អូន​ភ្ញៀវទេសចរ ស្នាក់នៅ នៅពេល​ស្ពានឈើ ដែល​រង​ការបាក់​ស្រុត មិនទាន់​អាចធ្វើ​ដំណើរ​ទៅមក​បាន​នោះ​ផងដែរ​។​​ក៏ប៉ុន្តែ​ដោយសារ ក្រុមការងារ និង​សមត្ថកិច្ច​ជំនាញ​ទាំងអស់ បាន​ខិតខំ​ប្រឹងប្រែង​ជួសជុល កែសម្រួល​ឱ្យ​ស្ពាន​មួយ កំណាត់​នេះ ធ្វើការ​ឆ្លងកាត់​ទៅមក បាន​ឡើងវិញ​ជា​ប្រក្រតី នៅវេលា​ម៉ោង ៦ ល្ងាច នា​ថ្ងៃ​ដដែល​។​

​ទាក់ទង​ស្ពានឈើ​នេះ​ប្រជាពលរដ្ឋ​ក៏ដូចជា អ្នកទេសចរ​មួយចំនួន ក៏បាន​សំណូមពរ​ដល់​លោក​អភិបាលខេត្ត​កំពង់ឆ្នាំង សូមមេត្តា​ជួសជុល​កែលម្អ​ផ្លូវ​មួយ​ខ្សែ ប្រវែង​ប្រមាណ​ជា ៣០ គីឡូម៉ែត្រ ទៅដល់​រមណីយដ្ឋាន​ទឹកធ្លាក់​ថ្ម​ក្រាល ដើម្បី​ងាយស្រួល​ក្នុងការ​ធ្វើដំណើរ​ទៅមក របស់​ប្រជាពលរដ្ឋ​ក្នុង​តំបន់ ជាពិសេស របស់​ភ្ញៀវទេសចរ ដែល​ចង់​មកលេង កម្សាន្ត នៅ​តំបន់​រមណីយដ្ឋាន​ទឹកធ្លាក់​ថ្ម​ក្រាល​ផងដែរ​៕a chnang bridge1 a chnang bridge2 a chnang bridge3 
​