» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7515 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697686 នាក់

អាជ្ញាធរ​ខណ្ឌ​ជ្រោយចង្វារ​ប្រាប់​ម្ចាស​ម៉ូតូ​ដែល​បាត់ទៅ​ពិ​និ​ត​ក្យ​និង​ត្រៀម​ឯកសារ​

​ភ្នំពេញ​៖ រដ្ឋបាល​ខណ្ឌ​ជ្រោយចង្វា នៅ​រសៀល​ថ្ងៃ​ពុធ​ទី​២១ ខែកញ្ញា ឆ្នាំ​២០២២​នេះ បានឱ្យដឹងថា ដើម្បី​ផ្តល់​ភាពងាយស្រួល​ដល់​ក្រុមការងារ​ពិនិត្យ​ផ្ទៀងផ្ទាត់​ឯកសារ និង​ជួយ​សម្រួល​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ស្វែងរក​ម៉ូតូ ដូចនេះ​សូម​បងប្អូន​ពិនិត្យ​មេ​ី​លប​ញ្ជី​ខាងក្រោម​ជាមុនសិន​។ ក្នុងករណី​បងប្អូន​ពិនិត្យឃើញថា មាន​ភិនភាគ​ម៉ូតូ​របស់​បងប្អូន សូម​បងប្អូន​យក​ឯកសារ​ពាក់ព័ន្ធ (​ច្បាប់ដើម​) ដូចជា ៖ អត្តសញ្ញាណប័ណ្ណ ប័ណ្ណ​សម្គាល់​យានយន្ត (​កាត​គ្រី​) ពាក្យបណ្ដឹង និង​ឯកសារ​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត​។​a hout moto10 

​បើ​មាន​យកមក​ជួប​ក្រុមការងារ ដែល​នៅ​ប្រចាំការ​មាន​ទីតាំង​នៅក្រោយ​ឃ្លាំង​លក់​រថយន្ត​តាម​បណ្តោយ​មហាវិថី OCIC ភូមិ​ដើម​គ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។
​សាកសួរ​ព័ត៌មាន​បន្ថែម ៖១- លោក ឃ​ន សុជាតិ អភិបាលរងខណ្ឌ​ជ្រោយចង្វារ 012222120២- វរសេនីយ៍ទោ ឯក សេរី​វុ​ធ អធិការរង​នគរបាល​ខណ្ឌ​ជ្រោយចង្វារ 012893135៣- អនុសេនីយ៍ឯក ម៉ែន វង មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខណ្ឌ​ជ្រោយចង្វារ 015755877។

​សូមបញ្ជាក់ថា​ថា បន្ទាប់ពី​ទទួលបាន​បទបញ្ជា​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​រសៀល​ថ្ងៃ​សៅរ៍ ០៧​រោច ខែភទ្របទ ឆ្នាំខាល ចត្វា​ស័ក ព​.​ស​២៥៦៦ ត្រូវ​នឹង​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០២២ ឯកឧត្ដម ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​បើក​កិច្ចប្រជុំ​បន្ទាន់ ដើម្បី​ចាត់វិធានការ​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ និង​ចុះ​ត្រួតពិនិត្យ​ទីតាំង​ឃ្លាំង​ប​ញ្ជាំ​ខុសច្បាប់​ទូទាំង​រាជធានី​ភ្នំពេញ​។

លោក ឃ្លាំង ហួត អភិបាលរង នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​បានឱ្យដឹង​នៅ​ព្រឹក​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ ២០២២​នេះ​ថា រយៈពេល​បី​ថ្ងៃ​គិត​ត្រឹម​ព្រឹក​ថ្ងៃទី​២១​ខែកញ្ញា​នេះ​កម្លាំង​អាជ្ញាធរ​បានធ្វើ​ការដក​ហូត​និង​ដឹកជញ្ជូន​ម៉ូតូ​ចេញពី​ទីតាំង​ហាង​បញ្ចាំ​ដែល​ខុស​ប្រក្រតី​បាន​ម៉ូតូ​ចំនួន​ជាង​៥០០ គ្រឿង​ដើម្បី​យកទៅ​រក្សាទុក​នៅ​ឃ្លាំង​តំបន់​OCIC រង់ចាំ​បងប្អូន​ប្រជាពលរដ្ឋ​ដែលមាន​ការបាត់​ម៉ូតូ​កន្លងមក​យក​ឯកសារ​មក​ផ្ទៀងផ្ទាត់​នោះអាជ្ញាធរ​នឹង​ប្រគល់​ម៉ូតូ​ជូន​សាមីខ្លួន​វិញ​។​នៅ​ព្រឹក​ថ្ងៃទី​២១​ខែកញ្ញា​​បងប្អូន​ពលរដ្ឋ​ជាច្រើន​នាក់​បាន​ទៅដល់​ឃ្លាំង​ស្តុក​ម៉ូតូ​ដែល​ដកហូត​ចេញពី​ទីតាំង​ហាង​បញ្ចាំ​ដែល​រកស៊ី​ប្រព្រឹត្ត​ខុសពី​អាជ្ញាប័ណ្ណ​ស្របច្បាប់​។​

រយៈពេល​៣​ថ្ងៃ​មកនេះ ប្រតិបត្តិ​ការចុះ​ត្រួតពិនិត្យ​ហាង​បញ្ចាំ​ដឹកនាំ​ដោយ​លោក ឃ្លាំង ហួត អភិបាលរង​រាជធានី​ភ្នំពេញ និង​មានការ​សម្របសម្រួល​ពី​លោក លឹម ប៊ុនហេង ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​កងកម្លាំង​ចម្រុះ​ជាច្រើន​បាន​ចុះទៅ​ធ្វើការ​ត្រួតពិនិត្យ​ទីតាំង​ឃ្លាំង​បញ្ចាំ​ស្ថិតនៅ​ក្នុងភូមិ​៣ ក្នុង​មូលដ្ឋាន​សង្កាត់​ទឹកល្អក់​ទី​៣ ដែលមាន​ចំនួន​ប្រមាណ​៦០​ទីតាំង ប៉ុន្តែ​៣​ថ្ងៃ​មកនេះ​កម្លាំង​អាជ្ញាធរ​បាន​ចុះ​ត្រួតពិនិត្យបាន​ចំនួន​២០​ទីតាំង ហើយ​រកឃើញ​ទីតាំង​ដែល​មិនមាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ​ចំនួន​៤​ទីតាំង ។ កាលពី​ល្ងាច​ថ្ងៃទី ១៩​ខែកញ្ញា​ឆ្នាំ​២០២២ លោក ឃ្លាំង ហួត​អភិបាលរង​រាជធានី​ភ្នំពេញ​បាន​ដឹកនាំ​កម្លាំងចម្រុះ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក​ចុះ​ត្រួតពិនិត្យ​គ្រប់​ឃ្លាំង​បញ្ចាំ​នៅ​តំបន់​ឃ្លាំង​រំសេវ​ហើយ​រកឃើញ​ម៉ូតូ​រាប់រយ​គ្រឿង​មិនមាន​ឯកសារ​ត្រឹមត្រូវ​៕a hout moto7 a hout moto a hout moto1 a hout moto2 a hout moto4 a hout moto5 a hout moto6 a hout moto8 a hout moto9 


​