វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 8327 នាក់
ម្សិលមិញ 3974 នាក់
សរុប 15883853 នាក់
កំពង់ឆ្នាំង៖ មានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋឲ្យដឹងថា៖កាលព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ មានក្រុមអ្នកមានអំណាច១ក្រុមដឹកនាំដោយឈ្មោះ ងូ ហេងជុំ ដែលតាំងខ្លួនជាមន្ត្រីក្រសួងការពាជាតិជិះឡានសេរីទំនើបនៅភ្នំពេញ ដោយមានមេការជាមន្ត្រីយោធាម្នាក់ធ្វើការនៅបន្ទាយលង្វែក ឈ្មោះ ហួរ ជាអ្នកមើលការខុសត្រូវក្នុងការងារឈូសឆាយកាយព្រុំដីដែលជាដីសហគមន៍ ព្រៃដើមត្បែង ដើមខ្លុង ដើមឬស្សីខ្លះ នឹងជាដីដែននេសាទសាធារណៈខ្លះដែលជាព្រៃលិចទឹកសម្រាបត្រីពងកូននៅរដូវវស្សាយកធ្វើកម្មសិទ្ធដោយគ្មានច្បាប់ទម្លាប់អ្វីឡើយ។
ក្រុមការងារសាព័ត៍មានច្រើនអង្គភាពបានទៅចុះយកព័ត៌មាននៅចំណុចនោះក៏ឃើញមានសកម្មភាពឈូសឆាយដីព្រៃដូចអ្វីដែលពលរដ្ឋ រាយការណ៍ពិតមែន។ ប្រជាពលរដ្ឋ និយាយថាគួរអោយសោកស្ដាយខ្លាំងណាស់ដីព្រៃលិចទឹក ដែលជាដីសហគមន៍បឹងកក់ ត្រូវបានឈ្មួញនាំយកគ្រឿងចក្រអេស្កាវ៉ាទ័រ
មកកាយព្រំក្រវ៉ាតយកដី យ៉ាងរំភើយដោយគ្មានខ្លាចញញើតពីច្បាប់បន្តិចនោះឡើយ ធ្វើឲ្យមានការក្តៅក្រហាយ ពីប្រជាពលរដ្ឋ តែពុំមានអ្នកណាហ៊ានចេញមុខតវ៉ា នោះទេដោយសារតែ ពួកគាត់ដឹងច្បាស់ថា បើពួកគាត់ធ្វើការតវ៉ាក៏គ្មានប្រសឹទ្ធភាពដែរ ព្រោះអាជ្ញាធរស្រុកដែលមានលោកឈឹម វុទ្ធាជាអភិបាលស្រុក បានបើកដៃឲ្យបាត់ទៅហើយ ។
លោក ងូ ហេងជុំ ដើម្បីរំលោភយកដីរបស់រដ្ឋ ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន បានប្រើយុទ្ធសាស្ត្រនិងយុទ្ធវិធីគ្រប់បែបយ៉ាងដើម្បីទាក់ទាញទឹកចិត្តអ្នកដែល មានរិទ្ធិអំណាចខ្លាំងនៅក្នុងតំបន់នោះ ជាហេតុធ្វើឲ្យមានការសង្ស័យថា÷ ការកាយព្រំដីសហគមន៍ដែលមានផ្ទៃដីជាង១៣១ហិចតា នៅចំនុចព្រៃម្នាស់ ក្នុងភូមិបឹងកក់ ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំងគឺដើម្បីគ្រោងធ្វើការអភិវឌ្ឍន៍វ៉ារីវប្បកម្មនិងសាងសង់សំណង់អ្វីផ្សេងៗ
ករណីខាងលើគេ មិនដឺងថាមានជាប់ពាក់ព័ន្ឋទៅនឹង លោក លី ឡា នាយខណ្ទរដ្ឋបាលជលផលកំពង់ឆ្នាំង និងលោក ឈឹម វុទ្ធា អភិបាលស្រុកកំពង់ត្រឡាច ដែរឬអត់នោះទេ ព្រោះលោកទាំង២គ្មានវិធានការ ទប់ស្កាត់ផ្ទុយទៅវិញបែជា នាំគ្នាឆ្លើយថាមិនដឹងទៅវិញ?។ប្រភពពីប្រជាពលរដ្ឋ រស់នៅក្នុងភូមិបឹងកក់ បានឱ្យដឹងថា÷ដីព្រៃនេះ គឺជាដីរបស់រដ្ឋ និងគម្រោងធ្វើជាសហគមន៍នេសាទបឹងកក់ ដោយសារតែដីនេះ បានផ្តល់ផលប្រយោជន៍ ដល់ប្រជាពលរដ្ឋក្នុងភូមិរបស់ពួកគាត់យ៉ាងច្រើន តែរហូតមក ដល់ពេលនេះ បែរជាលោក ងូ ហេងជុំ ដែលជាឈ្មួញដី នាំយកគ្រឿងចក្រ៣គ្រឿងមកកាយព្រំ ហុំព័ទ្ធយកដីសហគមន៍ រួមទាំងដីជាប់ដែននេសាទព្រៃលិចទឹកនឹងបឹង សម្រាបពួកគាត់រកត្រីផងនោះដែលមានទំហ៊ុំប្រមាណ១៣១ហិចតា និងប៉ះពាល់ផ្លូវចាស់របស់ប្រជាពលរដ្ឋ ចំនួន២ខ្សែយកមកធ្វើជាកម្មសិទ្ធទៀតផង។
ពាក់ព័ន្ធនិងព័ត៌មានខាងលើ លោក លី ឡា នាយខណ្ទរដ្ឋបាលជលផលកំពង់ឆ្នាំង បានឲ្យដឹងថា÷ បន្ទាប់ពីលោកបាន ទទួលសេចក្តីរាយការណ៍ លោកបានឲ្យមន្ត្រីគោលដៅនៅមូលដ្ឋាននោះ ចុះពិនិត្យ និងបានឲ្យគ្រឿងចក្រផ្អាកសកម្មភាពសិនដោយសារតែពុំមានច្បាប់អនុញាតិ?។ឯលោកខៀវ សុផាណ្ណា រិទ្ធិ នាយរងផ្នែកជលផលកំពង់ប្រសាទបានមកដល់កន្លែងកើតហេតុជាមួយលោក យូរ ជាមន្ត្រីជលផលសង្កាត់កំពង់ត្រឡាចក្រោមក៏ បានឲ្យកាសែតដឹងថា÷ក្រោយពិនិត្យសកម្មភាពឈូសឆាយកាយព្រុំនេះពិតជាចូលដីដែននេសាទពិតប្រាកដមែន។ផ្ទុយទៅវិញលោក ឯម វិចិត្រ មេព្រៃផ្នែកស្រុកកំពង់ត្រឡាច ឆ្លើយថា÷ ដីនេះគេបានកាត់ចូលសហគមន៍ ហើយការកាយព្រំ និងឈូសឆាយដីខាងលើនេះលោកពុំបានដឹងនោះឡើយ ។
រីឯលោក ឈ្មោះ សុខ នី ជាមេការមើលការខុសត្រូវកន្លែផ្ទាល់ រស់នៅភូមិអន្លង់ត្នោត ឃុំលង្វែក ស្រុកកំពង់ត្រឡាច បានព្យាយាមមិនសហការជាមួយនឹង អ្នកសារព័ត៌មាន សូម្បីតែលេខទូរស័ព្ទ លោក ងូ ហេងជុំ ក៏លោកថាអត់ស្គាល់ដែរ និងព្យាយាមលាក់អត្តសញ្ញាណ របស់ថៅកែដីនេះទៀតផង
។ លោកបាននិយាយការពារថា÷ការឈូសឆាយនេះគឺមានច្បាប់ទម្លាប់ត្រឹមត្រូវ បើចង់ដឹងទៅសួរស្រុក និងខេត្តទៅ?។ពាក់ព័ន្ឋនឹងរឿងនេះ ត្រូវបានមហាជនសង្ស័យថា÷ លោក ងូ ហេងជុំ ជាឈ្មួញដី បានឃុបឃិតគ្នាជាមួយជាប្រពន្ធ័ជាមួយ ថ្នាក់ឃុំថ្នាក់ ស្រុក នឹងលោក ឈឹម វុទ្ធា អភិបាលស្រុកកំពង់ត្រឡាចហើយ បានជាហ៊ាយកគ្រឿងចក្រឈូសកាយព្រំដីរបស់រដ្ឋបានយ៉ាងរលូនបែបនេះ???? ព្រោះបើខ្មោចស្រុកមិនឲ្យដៃ ខ្មោចព្រៃវាក៏មិនហ៊ានដែរ!។
ឯលោក ហួរ ជាមន្ត្រីយោធា ហើយជាមេការរបស់លោក ងូ ហេងជុំ បានប្រាប់សារព័ត៍មាន យើងនៅក្នុងហាង បាយមួយ ឈ្មោះ ហាងចំណូលថ្មី ដោយមានលោកខៀវសុផាណ្ណា រិទ្ធិ នាយរងផ្នែកជលផលកំពង់ប្រាសាទនិង លោក យូរ មន្ត្រីជលផល សង្កាត់កំពង់ត្រឡាចនៅជាមួយថា÷ ថៅកែរបស់គាត់ឈ្មោះ ងូ ហេងជុំ នោះនឹងយកឯកសារ ពាក់ព័ន្ធក្នុងការទិញដីនឹងការឈូសឆាយដីកាយព្រុំមកបង្ហាញជំនាញនិងអ្នកសារព័ត៌មាន តែក្រុមការងារយើងរង់ចាំរហូត ប្រហែល៣ម៉ោងមិនឃើញមកគឺគេចបាត់ ។
ចំណែក អេស្កាវ៉ាទ័រក៏បានដាក់មេប្រូចទាំងយប់ថ្ងៃទី២៩ ខែមេសារ ឆ្នាំ២០២០ ព្រោះជំនាញមិនបានឃាត់ទុក្ខទេម្យ៉ាងលោក ហួរ ជាមន្ត្រីយោធា ដែលជាមេការរបស់លោក ងូ ហេងជុំ សន្យាថា÷និងធានាចាំព្រឹកជាមួយនឹងម្ចាស់អេស្កាវ៉ាទ័រ ថាចាំព្រឹកឡើងបង្ហាញឯកសារ។ចំណែកម្ចាស់អេស្កាវ៉ាទ័រដែលជិះឡាន វីហ្គោពណ៌សពីបាំងកន្លះស្លាកលេខ ភ្នំពេញ 2BB,4044 បានអះអាងថា÷គាត់ស៊ីឈ្នួលឈូសឆាយកាយព្រំ ផ្អែកទៅលើម្ចាស់ដីអ្នករត់ច្បាប់ឱ្យ តែចុងក្រោយមិននឹកស្មានថាអត់ច្បាប់អញ្ចឹងសោះថា÷ម្ចាស់ដីមិនបានសុំច្បាប់សោះធ្វើឲ្យគាត់ពិបាក ក្នុងការដោះស្រាយជាមួយជំនាញ។
លោក ឈឹម វុទ្ធា អភិបាលស្រុកកំពង់ត្រឡាច នៅវេលាម៉ោង៣នឹង៣០នាទីរសៀលថ្ងៃទី៣០ ខែមេសារ ឆ្នាំ២០២០ អង្គភាពសារព័ត៍មានយើងបានទៅដល់សាលាស្រុកក្នុងគោលបំណង់ចង់សុំធ្វើបទសម្ភាសន៏ ក្នុងករណីហ្នឹងតែ លោកបានចេញឡានទៅក្រៅបាត់ទៅ។ សូម្បីទូរស័ព្ទរបស់លោកក៏ខលមិនចូលទៀតគឺបិទទូរស័ព្ទ។រហូតមកដល់ថ្ងៃទី២ខែឧសភាឆ្នាំ២០២០អង្គភាពសារព័ត៌មាន យើងខ្ញុំ មិនទាន់បានទទួលឯកសារពីលោក ងូ ហេងជុំ បាននៅឡើយទេ ទាំងអស់នេះសបញ្ជាក់ឲ្យឃើញថា ដីដែលឈូសឆាយកកាយព្រំ នៅតំបន់នោះគឺគ្មានច្បាប់ទម្លាប់ត្រឹមត្រូវទេ!។