
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 10852 នាក់
ម្សិលមិញ 10010 នាក់
សរុប 19981888 នាក់
ខេត្តកោះកុង៖ រដ្ឋបាលខេត្តកោះកុង បានដាក់លិខិតស្នើរសុំជាផ្លូវការទៅកាន់ ឯកឧត្តម ឆាយ ប្ញទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីសុំការពិនិត្យ និងសម្រេចលើគម្រោងសាងសង់ស្ពានថ្មីមួយកន្លែង ដែលមានប្រវែង ១៦២ ម៉ែត្រ ឆ្លងកាត់ព្រែកជីផាត ស្ថិតនៅក្នុងភូមិទឹកល្អក់ ឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុងតែមិនទាន់ឃើញមានចម្លើយ។
យោងតាមលិខិតផ្លូវការរបស់រដ្ឋបាលខេត្តកោះកុង ចុះហត្ថលេខាដោយលោកស្រីឈី វ៉ា អភិបាលខេត្ត កាលពីថ្ងៃទី១២មករា២០២៦បានឱ្យដឹងថា បច្ចុប្បន្នក្រសួងអភិវឌ្ឍន៍ជនបទ កំពុងតែអនុវត្តគម្រោងស្ថាបនាផ្លូវមួយខ្សែប្រវែង ១៦,១០០ ម៉ែត្រ ទទឹង ៦ម៉ែត្រ ក្រាលកៅស៊ូពីរជាន់ (DBST) ចាប់ពីផ្លូវជាតិលេខ៤៨ ឆ្ពោះទៅឃុំជីផាត។
នៅក្នុងគម្រោងស្ថាបនាផ្លូវដ៏មានសារៈសំខាន់នេះដែរ មានព្រែកមួយកន្លែងគឺ «ព្រែកជីផាត» ដែលកាត់ផ្តាច់គម្រោងផ្លូវឆ្ពោះទៅទីប្រជុំជនឃុំជីផាត ស្រុកថ្មបាំង។ កន្លងមក ស្ថានភាពនេះបានបង្កឱ្យមានការលំបាកយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក្នុងការធ្វើដំណើរ ក៏ដូចជាការដឹកជញ្ជូនកសិផលនានាទៅកាន់ទីផ្សារ។
ដើម្បីដោះស្រាយបញ្ហាប្រឈម និងបង្កលក្ខណៈងាយស្រួល ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក៏ដូចជាការជំរុញសក្តានុពលទេសចរណ៍នៅក្នុងតំបន់ឃុំជីផាត រដ្ឋបាលខេត្តកោះកុង បានសម្រេចស្នើសុំអនុញ្ញាតគម្រោងសាងសង់ស្ពានថ្មី ប្រវែង ១៦២ ម៉ែត្រ នេះឡើង។បើចឹងមែនយុទ្ធសាស្ត្រនាំកង្កែបចេញពីអណ្តូងរបស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍នឹងបានផល!។តែមកដល់ពេលនេះមិនទាន់ឃើញំាមានការប្រកាសឆ្លើយតបពីរដ្ឋមន្ត្រីក្រសួងអភិវឌ្ឈជនបទនៅឡើយ៕