» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6407 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696578 នាក់

កសិករ​ខេត្ត​ប៉ៃលិន ចាប់ផ្តើម​សម្រុក​ប្រមូល​ផល​ពោតក្រហម តែ​តម្លៃ​ធ្លាក់ចុះ​ជាង​ឆ្នាំមុន​

 


​ប៉ៃលិន​៖ ប្រជាកសិករ​ខេត្ត​ប៉ៃលិន កំពុង​សម្រុក​ប្រមូល​ផល​ពោតក្រហម ទោះបីជា​តម្លៃ​ពោត​នៅ​ដើមរដូវ​នេះ​ហាក់​ទាប​ជាង​ឆ្នាំមុន​បន្តិច​ក៏ដោយ​។​ប្រការនេះ​បណ្តាល​ឲ្យ ប្រជាកសិករ​ខេត្ត​ប៉ៃលិន​ជាច្រើន ត្រូវបាន​គេ​សង្កេតឃើញថា បាន​កាត់បន្ថយ​ការដាំដុះ​ដំណាំ​ពោត ហើយ​ងាក​ទៅ​ដាំដំឡូង​មី​វិញ ព្រោះ​ឃើញ​កាលពី​ឆ្នាំមុន​មាន​ទីផ្សារ​ល្អ​ជាង​ពោត​។​a corn1  

​កសិករ​ដាំពោត រស់នៅ​ភូមិ​ទឹកផុស សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន លោក យ៉ែម ប្រុស បានឱ្យដឹងថា គាត់​បាន​ដាំពោត​ក្រហម​ចំនួន ៥​ហិកតា នៅលើ​ដីចម្ការ​របស់ខ្លួន អស់​រយៈពេល​ជាង ៣​ខែ​មកហើយ​។ លោក​បន្តទៀតថា ក្រោយពេល​ដាំ​ដុះ​រួច ក៏ត្រូវ​ទឹកភ្លៀង​ជា​ញឹកញាប់ ធ្វើឱ្យ​ដំណាំ​ពោតក្រហម​របស់គាត់ បាន​ដុះ​លូតលាស់​យ៉ាង​ល្អ​។ ទើប​មកដល់ពេលនេះ ដល់ពេល​ដំណាំ​ពោត​ក្នុង​ចម្ការ​ទុំ អាច​ប្រមូល​ផល ដោយ​ជួល​កម្មករ​ឱ្យ​ចូលទៅ​កាច់​ស្នៀត ពោត​តែម្តង​។

​កសិករ​រូបនេះ បាន​ឲ្យ​ដឹង​ទៀតថា ក្នុងការ​ប្រមូល​ផល គាត់​បាន​ជួល​កម្មករ​ជាង ១០​នាក់ ឱ្យ​កាច់​ស្នៀតពោត ដោយ​ក្នុង​១​កា​រ៉ុង ឱ្យ​ថ្លៃឈ្នួល ៣.៥០០​រៀល ហើយ​ក្នុង​១​ថ្ងៃ ម្នាក់ៗ អាច​រកចំណូលបាន​ចាប់ពី ៤​ទៅ ៥​ម៉ឺន​រៀល​ផងដែរ​។​កម្មករ​កាច់​ស្នៀតពោត រួច​បកសំបក​ចេញ​ជាស្រេច ងាយស្រួល​ក្នុង​ការដឹក​យកទៅលក់​នៅតាម​ស្តង់​នីមួយៗ ក្នុង​ខេត្ត​ប៉ៃលិន ដោយ​គាត់​អាច​លក់​ឱ្យ​ថៅកែ​ក្នុង ១​គីឡូក្រាម តម្លៃ ៤៥០​រៀល (​ទាំង​ស្នូល​)​។​

​កសិករ​ម្នាក់​ផ្សេងទៀត បានឱ្យដឹង​ដែរ​ថា គាត់​ចាប់ផ្តើម​ប្រមូល​ផល ពោតក្រហម​ជាង ៤​ហិកតា ខណៈដែល​គាត់​ជួល​ម៉ាស៊ីន​គេ​ឱ្យ​ចុះ​ច្រូតកាត់ និង​កិន​យកតែ​គ្រាប់ពោត​សុទ្ធ​ប៉ុណ្ណោះ​។ ការប្រមូល​ផល​ពោតក្រហម​នា​ចុងឆ្នាំ​២០២៤​នេះ ក្នុង ៤​ហិកតា អាច​ទទួលបាន​គ្រាប់ពោត​ជាង ៣០​តោន គាត់​ថាបើ​ទូទាត់​ទៅ គឺ​មិនសូវ​ចំណេញ​ច្រើន​ប៉ុន្មាន​នោះទេ ព្រោះ​តម្លៃ​ទីផ្សារ​ពោត​ឆ្នាំនេះ ហាក់ដូចជា​មានការ​ធ្លាក់​ចុះ​ជាង​ឆ្នាំមុនៗ​បន្តិច​។ តែ​បើសិនជា​កសិផល ពោត​ទាំង​ស្នូល អាច​លក់បាន​តម្លៃ​ចាប់ពី ៦០០​រៀល​ក្នុង​១​គីឡូក្រាម​ឡើងទៅ គឺអាច​នឹង​ចំណេញ​ខ្លះៗ​ដែរ សម្រាប់​យក​ថវិកា​សង​ជំពាក់​បំណុល​គេ និង​ទុក​មួយចំនួន​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​ប្រចាំថ្ងៃ​។​

​តាម​ការកត់សម្គាល់ នៅ​ឆ្នាំ​២០២៤​នេះ មិនសូវមាន​ប្រជាពលរដ្ឋ​ដាំ​ដំណាំ​ពោតក្រហម នេះឡើយ ព្រោះ​ពួកគេ​ភាគច្រើន​ងាក​ទៅ​ដាំដំឡូង​មី​ច្រើនជាង ខណៈដែល​សង្កេតឃើញថា កាលពី​ឆ្នាំមុន​តម្លៃ​ទីផ្សារ​ដំឡូង​មី ហក់​ឡើង​ខ្ពស់ជាង​ដំឡូង​មី​សព្វថ្ងៃ​។​ដោយសារ​បន្ថយ​ការដាំដុះ​ចឹ​ង​ប្រសិនបើ​ទីផ្សារ​ពោត​ត្រូវការ​តម្លៃ​ពោត​អាច​ឡើងវិញ​ក៏​ថា​បាន​។​បញ្ហា​នេះ​ប្រសិនបើ​រដ្ឋ​អាច​រក​ទីផ្សារ​បាន​វា​ក៏​អាចជួយ​កសិករ​ផងដែរ​។​a corn a corn2 a corn3 


​