» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10066 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700237 នាក់

ករណី​យ៍​ស្ទាវ​៣​នាក់​ឡើងផ្ទះ​កាប់​យាយ​និង​ចៅស្រី​ប្លន់​យកលុយ​១០​ម៉ឺន​រៀល​ទាំងយប់​ជនរងគ្រោះ​ចោទ​ប៉ូលិស​ថា​ចាប់បី​ហេតុ​អី​លែង​បាត់​មួយ​!

 

​ព្រៃវែង​៖​កាលពី​យប់​វេលា​ម៉ោង​១ រំលង​អា​ធ្រា​ត ថ្ងៃទី​៣ ឈានចូល​ថ្ងៃទី​៤​នៅ ភូមិ តា​មូង ឃុំ ថ្កូវ ស្រុក កំពង់ត្របែក ខេត្ត ព្រៃវែង មាន​ចោរ​មួយក្រុម ក្នុង​ដៃ​ពួកវា​មាន​កាន់ ព្រនង់ កាំបិតផ្គាក់​បានគាស់​ទ្វារផ្ទះ​ប្រជាពលរដ្ឋ​ប្រើ​ហឹ​ង​ហឹ​ង្សា​កាប់​ប្លន់​យកប្រាក់​១០​ម៉ឺន​រៀល​។​កញ្ញា អ៊ួ​ច ច​ន្ធូ អាយុ ១៨ ឆ្នាំ​ជនរងគ្រោះ រស់នៅ​ជាមួយ យាយ​បា​ឲ្យ​ដឹង​តាម​ហ្វេ​ស​ប៊ុ​កថា​៖​ពួកវា​(​ចោរ​)មក​គំរៀម​សម្លាប់​យាយ​ខ្ញុំa PV po 

នឹង​ទារ​រកលុយ​ពី​យាយ​ខ្ញុំ យាយ​ខ្ញុំ​មាន​ប្រាក់​តែ ១០ ម៉ឺន​រៀល និង ក្រវិល​មួយគូរ​។​កញ្ញា​បាន​បញ្ជាក់ថា​៖​បាន អោយ​ពួកវា នឹង​សុំ​អង្វរ​ពួកវា​កុំអោយ​សម្លាប់​គាត់ តែ​វា​ពួក​បាន​លុយ​ហើយ នៅតែ​កាប់​យាយ​ខ្ញុំ​យ៉ាង​ព្រៃផ្សៃ ហើយ​ពួកវា​ដឹងថា​ខ្ញុំ​បានឃើញ​ពួកវា ស្គាល់​ពួកវា ។​វា​មក​កាប់​រូបខ្ញុំ​ទៀត តែ​ខ្ញុំ​បាន​យកដៃ​រង ហើយ​ពួកវា​បាន​យកលុយ ហើយ លោត​ចុះ​តាម​បង្អួច​គេចខ្លួនបាត់ ។ យាយ​របស់ខ្ញុំ​ត្រូវ​ពួកវា​កាប់​របួស​យ៉ាងធ្ងន់ធ្ងរ​ចំក្បាល​។ ក្រោយពី​ចោរ​ស្ទាវ​ចេញទៅ​នាង បាន​ស្រែក​ឆោឡោ អោយ​អ្នកជិតខាង​ជួយ ហើយ​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​ក៏បាន មក​អន្តរាគមន៍ ភ្លាមៗ​ដែរ ។​​កម្លាំង​ប៉ូលីស បាន​ឃាត់ខ្លួន​ក្រុមចោរ​បាន​ទាំងអស់​

​គឺ​ក្រុមក្មេងស្ទាវ​ក្នុងភូមិ ដែរ​មាន​ចំនួន​៣ នាក់​​ទី​១ ឈ្មោះ ឈុន សក្តា ភេទ ប្រុស អាយុ ១៨​ឆ្នាំ​​ទី​២ ឈ្មោះ ហ៊ុន វិសាល ហៅ លក ភេទ ប្រុស​​និង ទី​៣ ឈ្មោះ សំ រ៉ា​ដូ ហៅ ក្តូ ភេទ ប្រុស​.។​ប​ច្នុ​ប្បន្ន​សមត្ថកិច្ច កំពុង​ធ្វើ​សំនុំរឿង នឹង​បញ្ជូន ទៅ តុលាការ ។​តែ​សម្រាប់​នាង​ជា​ជនរងគ្រោះ​បានកើត​ទុក្ខ​មិន​សុខចិត្ត​ចំពោះ ​សម​ត្ត​កិច្ច​ថា​ហេតុអ្វី​ចាប់បាន​ជនសង្ស័យ​៣ នាក់ តែ​ចាត់​បញ្ជូនទៅ​ខេត្ត​តែ​២ នាក់ ចុះ​ម្នាក់ទៀត​ម៉េច​ក៏​ទុកអោយ​រួចខ្លួន​? ។​

​ករណី​យ៍​នេះ​កញ្ញា​បាន​បញ្ជាក់ថា​៖​នាង​ខ្ញុំ​ក្រីក្រ​ណាស់ ពុំមាន​លទ្ធភាព​តស៊ូ ក្តី​នោះទេ ​តែ​រូបនាង​ខ្ញុំ មិន​អស់ចិត្ត​សោះ ដោយសារ​ឃើញ អ្នកប្រព្រឹត្ត បទល្មើស​មកលើ​គ្រួសារ​របស់​នាង​ខ្ញុំ រួចខ្លួន​បែបនេះ ចឹ​ង​ហើយ​រូបនាង​ខ្ញុំ​សំណូមពរ ដល់​ពុក​ម៉ែ បងប្អូន ដែល​នៅក្នុង​សង្គម​ហ្វេ​ស​បុក​នេះ ជួយ​ស៊ែ​រឿងនេះ ផង​!​។​

ដោយឡែក​មន្ត្រីនគរបាល​បាន​ប្រតិកម្ម​វិញ​ថា​៖ ​ក្នុងនាម​ប៉ុស្តិ៍​រដ្ឋបាល​សូម​ជំរាប​ដល់​ប្អូន​អុច​.​ច​ន្ធូ​ជា​ជនរងគ្រោះ​នៅ​ភូមិ​តា​មូង​.​ឃុំ​ថ្កូវ​និង​បងប្អូន​នាក់​លេង​ហ្វេ​សបុ​កថា​៖​គ្រាន់តែ​ទទួលបាន​ទទួល​ពត៌មាន​ថា​មាន​ចោរប្លន់​នៅ​ផ្ទៈ​ប្អូន​ភ្លាម​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​បាន​ទៅដល់​កន្លែងកើតហេតុ​។​ប្អូន​បាន​និយាយថា​ពួកចោរ​មាន​គ្នា​ពីរ​នាក់​តែ​រូបខ្ញុំ​ស្គាល់​តែ​ម្នាក់​ទេ​(​គឺ​ឈ្មោះ​អា​ដា​កូន​មីង​ធា​ចៅ​យាយ​ថៃ​)​អា​ម្នាក់ទៀត​បាន​លោត​ចុះមក​ដី​ខ្ញុំ​មិនបាន​ស្គាល់​ទេ​។​នេះ​ជាស​ម្តី​របស់​ក្មួយ​និយាយប្រាប់​សមត្ថកិច្ច​។​ពេលនោះ​សមត្ថកិច្ច​.​និង​លោក​មេភូមិ​តា​មូង​បាន​ទៅដល់​ផ្ទៈ​ជន​ស​ង្ស័​ឈ្មោះ​ឈុន​.​សក្តា​(​ហៅ​ដា​)​បាន​សួរ​ដំណើររឿង​ខ្លះៗ​ហើយ​ជន​ស​ង្ស័​ឈ្មោះ​ដា​ប្រាប់ថា​៖​ថា​ពួក​ខ្ញុំ​ផឹក​ស៊​៉​មាន​គ្នា​០៣​នាក់​៖១.​គឺ​រូបខ្ញុំ​ឈុន​.​សក្តា​២.​ឈ្មោះ​ហ៊ុន​.​វិសាល​(​ហៅ​វ​លក​)៣.​ឈ្មោះ​សំ​.​រ៉ា​ដូ​(​ហៅ​វ​ដូ​)​ពេលនោះ​សមត្ថកិច្ច​បាន​អញ្ជើញ​ទាំង​០៣​នាក់មក​សាកសួរ​នៅ​ប៉ុស្តិ៍​។​

ពេលមកដល់​ប៉ុស្តិ៍​ឈ្មោះ​ឈុន​.​សក្តា​បាន​សារភាពថា​ខ្លួន​បាន​ទៅធ្វើ​សកម្មភាព​ប្លន់​មាន​គ្នា​តែ​ពីរ​នាក់​ទេ​គឺ​រូបខ្ញុំ​និង​ឈ្មោះ​ហ៊ុន​.​វិសាល​ហៅ​វ​លក​។​ចំពោះ​ឈ្មោះ​សំ​.​រ៉ា​ដូ​ពុំបាន​ទៅ​ចូលរួម​ធ្វើ​សកម្មភាព​ប្លន់​ទេ​។​
​ក្រោយពេល​ផឹក​សី​ុ​រួច​ឈ្មោះ​រ៉ា​ដូ​ស្រវឹង​ខ្លាំង​បាន​ឡើង​ដេក​លើផ្ទះ​ដោយ​ពុំ​ដឹង​រឿង​ហេតុអ្វី​ទាំងអស់​ទើប​សមត្ថកិច្ច​អោយឈ្មោះ​សំ​.​រ៉ា​ដូ​វិលត្រឡប់​ទៅ​ផ្ទៈ​វិញ​។​

ទោះជា​យ៉ាងណា​នារី​រងគ្រោះ​នៅតែ​អះអាងថា លោកពូ​អោយបាន​ដឹងថា នៅ​យប់​ថ្ងៃទី ៣ ឈានចូល​ថ្ងៃទី​៤ ខែ កក្កដា អំឡុងពេល​ម៉ោង​មួយ រំលង​អ​ធ្រា​ត ខ្ញុំ​បានលឺ​សំលេង​យាយ​របស់ខ្ញុំ ស្រែក ខ្ញុំ​ស្មានតែ​គាត់ យល់សប្តិ មមើ​ស្រែក ខ្ញុំ​ក៏​ឡើងទៅ​បើកភ្លើង​មើល រំពេច​នោះ​ស្រាប់តែ​ឃើញ មនុស្ស​ពីរ​នាក់​នៅក្បែរ​លោកយាយ​ខ្ញុំ ។​ម្នាក់​សក្តា​កំពុង​ធ្វើ​សកម្មភាព​ច្របាច់ក​យាយ​ខ្ញុំ ហើយ​ម្នាក់ទៀត ឈ្មោះ រ៉ា​ដូរ​ត់​ចុះទៅ​ក្រោម ពេលនោះ​ខ្ញុំ​ស្រែកថា បង​ក្តា កុំ​ធ្វើ​អី​យាយ​ខ្ញុំ គ្រាន់តែ​លឺ​ខ្ញុំ​ស្រែក​ឈ្មោះ បង​ក្តា ភ្លាម បង​ក្តា បាន​ទាញ​កំបិត​ផ្គាក់​មក​កាប់​យាយ​ខ្ញុំ ចំណែកឯ​ម្នាក់ទៀត ឈ្មោះ លក ឡើង​អើត​តាម​មាត់​ជណ្តើរ​។a PV po1

បន្ទាប់ពី​បង​ក្តា កាប់​យាយ​ខ្ញុំ​ហើយ គាត់​ក៏​មក​កាប់ ក ខ្ញុំ​ទៀត ដើម្បី​បំបិទ​តាង តែ​ពេល​គាត់​កាប់​មកលើ ក ខ្ញុំ​នោះ ខ្ញុំ​យកដៃ​រង​។ ក្នុង​ហេតុ​ការ​ណ៏​នោះ ដោយ​ឃើញ យាយ និង ខ្ញុំ​មាន​ការហូ​ឈាម​ច្រើនពេក ពួក​បង​ក្តា បង​ក្តូ និង បង លក រត់គេចខ្លួន​បាត់អស់​ទៅ ។ តាម​ដែល​ខ្ញុំ​បានឃើញ​ក្នុង​ហេតុនេះ​ផ្ទាល់ ជនល្មើស មាន​០៣ នាក់ ពិតប្រាកដ​មែន ០២ នាក់ ឡើងមក​លើផ្ទះ ឯ​ម្នាក់ទៀត​ចាំ​នៅ​មាត់​ជណ្តើរ​
​នេះ​ជា​ចម្ងល់​របស់​រូបនាង​ខ្ញុំ ព្រោះ​ខ្ញុំ​បានឃើញ​ផ្ទាល់​ភ្នែក ។ ហេតុអ្វី​បាន​សមត្ថកិច្ច​ថា​ម្នាក់​ឈ្មោះ រ៉ា​ដូ នោះ​មិន​ពាក់ព័ន្ធ ។ ដោយ​ក្តី​គោរព សូម​លោកពូ ជួយ​ស្វែងរក​ការពិត​ជូន​គ្រួសារ របស់​រូបនាង​ខ្ញុំ​ផង ព្រោះ​គ្រួសារ​របស់ខ្ញុំ​ក្រីក្រ​ណាស់​មិនដឹង​ទីពឹងពាក់​អ្នកណា​អោយជួយ​ដោះស្រាយ​អោយ​ទេ ។​ពតិមាននេះសង្ឃឹមថាសមត្តកិច្ចនគរបាលខេត្តព្រៃវែងនឹងពីចារណារលើករណីយ៍នេះឡើងវិញជាមិនខាន៕a PV po2 a PV po3 a PV po4 a PV po5 


​