» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11105 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701276 នាក់

មន្ត្រីនគរបាល​ម្នាក់​ស្រវឹងស្រា​ឈរ​ស្រែក​ឡូឡា នៅមុខ​ផ្ទះ​អ្នកជិតខាង រួច​ដក​កាំភ្លើងខ្លី​បាញ់​មេឃ​២​គ្រាប់​ទាំងយប់​..!!!

​ភ្នំពេញ ៖​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០២២ ស្ថិតនៅតាម​បណ្តោយ​ផ្លូវលំ ក្នុងភូមិ​ខ្ទរ សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ​មាន​ករណី​យ៍​ភ្ញាក់ផ្អើល​មួយ​បង្កឡើង​ដោយ​ប៉ូលិស​ម្នាក់​។​​ប្រជាពលរដ្ឋ​រស់នៅ​កន្លែងកើតហេតុ​បានឱ្យដឹងថា មុនពេល​កើតហេតុ​មាន​បុរស​ម្នាក់​ជា​មន្ត្រីនគរបាល​ដែលជា​ខ្មាន់កាំភ្លើង​បានមក​រស់នៅ​ក្បែរ​ផ្ទះ របស់​ពួកគាត់​ទើបតែ​បាន​ជាង​មួយខែ​ទេ ហើយ​តែងតែ​មករក​រឿង​ដល់​ពួកគាត់​ជាច្រើន​ដង ដោយ​ខ្មាន់កាំភ្លើង​រូបនោះ អាង​ខ្លួន​ជា​សមត្ថកិច្ច​មាន​កាំភ្លើងខ្លី​២​ដើម​។a po shoot1

លុះ​មកដល់​ម៉ោង​កើតហេតុ ស្រាប់តែ​បុរស​រូប​នោះបាន​បើករថយន្ត​ម៉ាក​តូយ៉ូតា​កាមរី​ហាយ​ប្រ៊ី​ដ​ពណ៌​ស ពាក់​ស្លាក​លេខ នគរបាល 2-7013 មកពី​ក្រៅ រួច​ក៏​ឈប់​រថយន្ត​នៅខាងមុខ​ផ្ទះ​របស់ខ្លួន ហើយ​ទំនងជា​ស្រវឹងស្រា​បុរស​នោះបាន​ចុះ​ពីលើ​រថយន្ត​ដក​កាំភ្លើងខ្លី​២​ដើម ឈរ​ស្រែក​ឡូឡា​នៅមុខ​ផ្ទះ​អ្នកជិតខាង​។ ដោយមាន​ការ​ភ័យ​ខ្លា​ប្រជាពលរដ្ឋ​ច​បាននាំគ្នា​ចូលទៅក្នុង​ផ្ទះ​អស់​ទៅ លុះ​មួយសន្ទុះ​ក្រោយមក ស្រាប់តែ​បុរស​ជា​មន្ត្រីនគរបាល​រូបនោះ​បាន​បាញ់​មេឃ​២​គ្រាប់​រួច​ក៏​ចូលទៅ​ក្នុងផ្ទះ​បាត់ទៅ​។​ប្រជាពលរដ្ឋ​ជិតខាង​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស​ង្កា​ត់​ព្រែកលៀប ចុះមក​ធ្វើ​អន្តរាគមន៍​នៅ​កន្លែងកើតហេតុ​។​​បច្ចុប្បន្ន​សមត្ថកិច្ច​បា​ន​ឃាត់ខ្លួន​បុរស​ដែល​អាង​ខ្លួន​ជា​សមត្ថកិច្ច​រូបនោះ​យកទៅ​សាកសួរ​នៅ​ប៉ុ​ស្ថិ៍​នគ​បាល​រដ្ឋបាល​សង្កាត់​ព្រែកលៀប​រួមទាំង​រថយន្ត​មួយគ្រឿង​ផងដែរ​ដើម្បី​ចាត់ការ​តាមច្បាប់​មិនដឹងថា​រួចខ្លួន​ឬ​ត្រូវ​ពិន័យ​យ៉ាងណា​នោះទេ​? ៕a po shoot a po shoot2 

​