» ច្រកព្រុំដែនប៉ោយប៉ែតទទួលពលករខ្មែរ៨៦នាក់បញ្ជូនពលករថៃចេញ១៩៣នាក់ » សម្តេចធិបតីប្រកាសថាជួយមនុស្សសំខាន់ជាងទ្រព្យសម្បត្តិនិងណែនាំថាបើធ្វើផ្លូវត្រូវដាក់លូ » ភាគី​ក្រុមហ៊ុន ឌីអ អារ៉ូម៉ា ប្ដឹង​ យក់ ឋិតរដ្ឋា ទាមទារ​សំណង​​ ២០ម៉ឺនអាមេរិកបន្ទាប់ពីប្រកាសឈប់ធ្វើភ្នាក់ងារឃោសនា! » នគរបាលម្នាក់មានអបីយ៍ជំនើឿលេបកាំបិត៤០ដើម ទីបំផុតរត់មកគ្រូពេទ្យវះកាត់ទាញយកកាំបិត ចេញពីក្រពះ » កម្ពុជា ឈប់ចេញ «ទិដ្ឋាការស្អិត» គ្រប់ប្រភេទលើលិខិតឆ្លងដែន រួមទាំងទិដ្ឋាការប្រភេទ K ដោយជំនួសមកវិញនូវ «ទិដ្ឋាការឌីជីថល (Digital Visa)» » បង្ក្រាបបានហើយករណីឃា,តក,ម្មសម្លា,ប់ស្ដ្រីម្នាក់ រួចចាក់បេតុងកប់ដីនៅស្រុកចំការលើ ខេត្តកំពង់ចាម » នាយករដ្ឋមន្ត្រីនែណាំឲ្យពង្រឹងគុណភាពលើវិសយ័សុខាភិបាលមិនមែនគ្រាន់តែរៀនដើម្បីសញ្ញាបត្រ័ទេ! » តំណាងកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀងចុះដាំកូនឈើនិងសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូនិងសិស្ស » ក្រុមAOTចុះសង្កេតការណ៍និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ច្រកអានសេះ ខេត្តព្រះវិហារ » ក្រសួងមហាផ្ទៃកម្ពុជាប្រកាសបដិសេធពុំបានចាប់ខ្លួនបុគ្គលឈ្មោះ TRAN HIEP សញ្ជាតិអូស្ត្រាលឯនិងឈ្មោះ NGUYEN THUAN DUC ឲ្យវៀតណាមទេគឺវៀតណាមចាប់ខ្លួនឯងដូចនៅអាល្លឺម៉ង់ដែរ! » គយច្រកទ្វារអន្តរជាតិម៉ឺនជ័យនៅតែមានការ បើកដៃឲ្យឈ្មួញធំៗ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់? » កម្ពុជា-អារ៉ាប៊ីសាអូឌីតពិភាក្សាលើបញ្ហា ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្ម បច្ចេកវិទ្យា និងការវិនិយោគ » លោកត្រាំប្រកាសផ្តល់ជំនួយដល់រុស្ស៊ីករណីស្លាប់នៅមន្ទីរពិសោធន៍នៃវិទ្យាស្ថានស្រាវជ្រាវជំងឺប៉េស្តអ្នកនាំពាក្យចង់ឲ្យអាមេរិករកស៊ីជាមួយរុស្ស៊ីកុំចាំចប់សង្គ្រាម » ប៉ូលិសស្រុកកៀនស្វាយ បញ្ជូនវេជ្ជបណ្ឌិត និងម្ចាស់គ្លីនិកទៅតុលាការ ករណីវាយដំស្ត្រីស្នេហ៍ ដោយសារស្រលាញ់ពេក » អាជ្ញាធរខេត្តសៀមរាបចេញបកស្រាយករណីយ៍បុរសធ្វើដងកាំបិតលក់ថាការចាប់ខ្លួនអយុត្តិធម៍ ព្រោះខ្លួនគ្រាន់តែទិញឈើពីប្រជាពលរដ្ឋ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 30446 នាក់

ម្សិលមិញ 11636 នាក់

សរុប 20597865 នាក់

អាជ្ញាធរនាំគ្នាចុះពិនិត្យទីតាំងនិងសម្ភារៈ ដែលដកហូតពីទីតាំងបង្ក្រាបបទល្មើស Online Scams ដើម្បបង្ហាញអន្តរជាតិ

 

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញចុះត្រួតពិនិត្យវត្ថុតាង ឧបករណ៍សម្ភារៈ ដែលបានដកហូតតាមបណ្តាទីតាំងប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅក្នុងរាជធានីភ្នំពេញ និងបានកំពុងរក្សាទុកនៅក្នុងឃ្លាំងរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធី។a narin scam 

ដោយឡែកនៅខេត្តព្រៃវែងនិងស្វាយរៀងអាជ្ញាធរក៌បាននាំអ្នកកាសែតជាតិនិងអន្តរជាតិចុះមើលទីតាំងប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scamsផងដែរ។អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ មកពី ៣៩អង្គភាព ស្មើ៧៨រូប នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦​ បានចុះយកព័ត៌មាននៅអតីតទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ស្ថិតនៅមជ្ឈមណ្ឌលពាណិជ្ជកម្មម៉ឺនជ័យ ឬ 8 Park ក្នុងឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង។

នៅព្រៃវែងទីតាំងដ៏ធំសម្បើមស្ថិតលើផ្ទៃដីជាង១០០ហិកតាជាទីតាំងរបស់អតីតឧកញ៉ាចេហ្សីចិនសញ្ជាតិខ្មែរនិងជាទីប្រឹក្សារបស់ថ្នាកដឹកនាំដែលត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី៦មករាបញ្ជូនទៅស្រុកចិនវិញ។

​ ទីតាំងមជ្ឈមណ្ឌលពាណិជ្ជម៉ឺនជ័យ ត្រូវសាងសង់ឡើងនៅឆ្នាំ២០២៣ ហើយនៅ២០២៤ មានវត្តមានជនបរទេសចូលមកបម្រើការងារ ប្រមាណ ៧ពាន់នាក់ នៅឆ្នាំ២០២៥ កើនឡើងដល់ជិត ២ម៉ឺននាក់​ ក្នុងនោះមានជនជាតិចិន ប៉ាគីស្ថាន ឥណ្ឌា និងនេប៉ាល់។

លោក ហៃ មករា សមាជិកលេខាធិការដ្ឋាន នៃគណៈកម្មការចំពោះកិច្ចប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានឱ្យដឹងថា​ នៅខែតុលា ឆ្នាំ២០២៥ សមត្ថកិច្ចបានធ្វើការស៊ើបអង្កេតលើបុគ្គល ចេន ហ្សី រហូតដកសញ្ជាតិនិងតួនាទីបុគ្គល ចេន ហ្សី ហើយចាប់បញ្ជូនទៅកាន់ប្រទេសចិនវិញ។ បន្ទាប់មកនៅទីតាំង 8 park មានជនបរទេសចាកចេញជាបន្តបន្ទាប់ តាមរយៈការស្រាវជ្រាវរបស់សមត្ថកិច្ចជំនាញ ត្រូវបានរកឃើញថាទីតាំងនេះ 8 Park ជារបស់ក្រុមហ៊ុន ព្រីន គ្រុប។  ចំពោះអ្នកពាក់ព័ន្ធម្ចាស់កម្មសិទ្ធិ ក្រុមអភិវឌ្ឍន៍ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបុគ្គល អៀង សុខលីម បញ្ចូនទៅដាក់ពន្ធនាគារ​ PJ រាជធានីភ្នំពេញ​ ខណៈអ្នកពាក់ដែលកំពុងគេចខ្លួន ហើយសមត្ថកិច្ចកម្ពុជាបានសហការជាមួយសមត្ថកិច្ចអន្តរជាតិ ដើម្បីតាមចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់។

ដោយឡែកកាស៊ីណូនេះមានឈ្មោះ «Golden Galaxy» ស្ថិតនៅសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ដែលម្ចាស់ទីតាំងជាជនជាតិចិនមានឈ្មោះ ហុង ស៊ីងជឺ ហើយមានជនជាតិវៀតណាម ២នាក់ ដែលបានជួលបន្ត និងយកទៅរៀបចំ ប្រព្រឹត្តបទល្មើស Online Scams រួមមាន៖ ឈ្មោះ ឡេ វ៉ាន់ង្វៀន និងឈ្មោះ ង្វៀន វ៉ាន់វិញ។

កម្លាំងសមត្ថកិច្ចបានចុះបង្ក្រាបកាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ ដោយដកហូតកុំព្យួរទ័រ និងទូរស័ព្ទសរុបជាង ៦០០គ្រឿង ព្រមទាំងសម្ភារមួយចំនួនទៀត។

នៅក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនមេក្លោង ៣នាក់ បញ្ជូនទៅតុលាការ និងត្រូវបានឃុំខ្លួនដាក់ពន្ធនាគារ ហើយរកឃើញជនបរទេស ២៧៥នាក់ រួមមាន៖ ​ចិន ២៥នាក់ វៀតណាម ១៨២ កូរ៉េខាងត្បូង ៨នាក់ និងបង់ក្លាដែស ៦០នាក់ ត្រូវបានបញ្ជូនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បណ្តេញចេញពីកម្ពុជា។

បើតាមរបាយការណ៍ គិតចាប់ពីខែកក្កដា ឆ្នាំ២០២៥ ដល់ខែសីហា ឆ្នាំ២០២៦ អាជ្ញាធរមានសមត្ថកិច្ចកម្ពុជា បានបើកប្រតិបត្តិការស៊ើបអង្កេតលើទីតាំងសង្ស័យបានជាង ៨៣០កន្លែង និងបានចុះបង្ក្រាបជាក់ស្តែងចំនួន ៦៦៣ទីតាំង ក្នុងនោះបានគ្រប់គ្រង និងកម្ទេចទីតាំងអនឡាញស្កែមទ្រង់ទ្រាយធំបានរហូតដល់ ៨៦កន្លែង និងបានបណ្តេញចេញមុខសញ្ញាជនសង្ស័យជាជនបរទេសជាង ២ម៉ឺនាក់។

នៅក្នុងចំណោមទីតាំងដែលបានបើកប្រតិបត្តិការទាំងនោះ មានទីតាំង Online Scams ទ្រង់ទ្រាយធំចំនួន ៨៦កន្លែង ដែលអាចនិយាថាទីតាំង Online Scams ទ្រង់ទ្រាយធំ ត្រូវបានគ្រប់គ្រង និងកម្ទេចទាំងស្រុង។

សូមបញ្ជាក់ថាការហៅអ្នកកាសែតចុះមើលនេះគឺកើតឡើងមុនកម្ពុជាធ្វើម្ចាស់ផ្ទះក្នុងការរៀបចំ «សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ក្រោមប្រធានបទ៖ «រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវ៉ាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាស្គេមអនឡាញ» ដោយមានការចូលរួមពីតំណាងបណ្តាប្រទេសជាង ២០ និងអង្គការអន្តរជាតិធំៗចំនួន ៣ផងដែរ។គផលបំណងគឺរកកិច្ចសហការជាអន្តរជាតិដើម្បីបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online)និងបង្ហាញថាស្រុកខ្មែរលែងជាទីតាំងប្រព្រឹត្តទៀតហើយ។a galaxy scam a meun jey scam a press scam