» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8070 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698241 នាក់

នាយករដ្ឋមន្ត្រី​បើក​ការដ្ឋាន​ផ្លូវ​ល្បឿន​លឿន ភ្នំពេញ​- ក្រុងព្រះសីហនុ ប្រវែង ១៩០​គម​បញ្ជារ​ឲ្យ​សង់​អគារ​សម្រាប់​ប្រជុំ​អាស៊ាន​នៅ​ក្រុង​សីហនុឆ្នាំ២០២២

 

​កំពង់ស្ពឺ​៖ ក្នុងឱកាស​អញ្ជើញ​ចូលរួម​បើ​ការដ្ឋាន​សាងសង់​ផ្លូវ​ល្បឿន​លឿន នៅ​ព្រឹក​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០១៩​នេះ​ជាមួយ​លោក​ខុង សៀន​យ៉ូ​វ (Kong Xuanyou) អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី បានប្រកាសថា នៅ​ឆ្នាំ​២០២២ នឹង​បើក​កិច្ចប្រជុំ​អាស៊ាន​ជាមួយ​សមាជិក​គ្នាឯង​នឹងធ្វើ​ឡើង​នៅ​ខេត្តសៀមរាប ប៉ុន្តែ​សម្រាប់​កិច្ចប្រជុំ​អាស៊ាន ជាមួយ​ដៃគូ​នឹងធ្វើ​ឡើង​នៅ​ខេត្ត​ព្រះសីហនុ​។​a hun road4 

​ដើម្បី​សម្រួល​សម្ដេច បាន​ឲ្យ​លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋ​ម​ន្រី្ត​ក្រសួង​ដែនដី សហការ​ជាមួយ​លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី​មន្ត្រី​ក្រសួង​ការបទេស​ខ្មែរកសាង​អគារ​ដ៏​ប្រណិត​មួយ នៅលើ​ទឹកដី​ខេត្ត​ព្រះសីហនុ ដើម្បី​បើក​កិច្ចប្រជុំ​អាស៊ាន នៅ​ឆ្នាំ​២០២២ខាងមុខ​។​

 

​

​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រសួង​សាធារណៈការ​បាន​ឲ្យ​ដឹងថា​៖​ផ្លូវ​ល្បឿន​លឿន ភ្នំពេញ​-​ក្រុងព្រះសីហនុ នេះ មាន​ប្រវែង​សរុប ១៩០​គ​.​ម ០១០​ម ដោយ​ត​ភ្ជាប់​ពី​ភូមិ​ទី​១ សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ដល់​ភូមិ​ទី​១ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ឆ្លងកាត់​រាជធានី​ភ្នំពេញ (​ប្រវែង ៨,៣០​គ​.​ម​) ខេត្តកណ្តាល (​ប្រវែង ៩,១០​គ​.​ម​) ខេត្តកំពង់ស្ពឺ (​ប្រវែង ៨០,៨០​គ​.​ម​) ខេត្តកោះកុង (​ប្រវែង ១,៩២​គ​.​ម​) និង​ខេត្ត​ព្រះសីហនុ (​ប្រវែង ៨៩,៨៩​គ​.​ម​) ដែលមាន​ទទឹង​តួ​ផ្លូវ​សរុប ២៤,៥​ម៉ែត្រ ក្រាល​បេតុង​កៅស៊ូ (AC) កម្រាស់ ១០​សង់ទីម៉ែត្រ ចែកជា ៤​គន្លង (២​គន្លង​ទៅ ២​គន្លង​មក​) ហើយ​គន្លង​នីមួយៗ​មាន​ទទឹង ៣,៧៥​ម៉ែត្រ ដែល​អនុញ្ញាតឱ្យ​យានយន្ត​គ្រប់​ប្រភេទ​អាច​បើកបរ​ក្នុង​ល្បឿន​រហូតដល់ ១០០​គ​.​ម ទៅ ១២០​គ​.​ម ក្នុង​មួយ​ម៉ោង​។​

​ផ្លូវ​ល្បឿន​លឿន​នេះ មាន​រៀបចំ​ខឿន​សួន​ចែក​ទិស​ចរាចរណ៍​នៅ​ចំ​កណ្តាល​ទ្រូងផ្លូវ សាងសង់​លូ​គ្រប់​ប្រភេទ​ចំនួន ២៦៣​កន្លែង ស្ពាន​តូច​ចំនួន ៥​កន្លែង (​ប្រវែង​សរុប ១០៥​ម៉ែត្រ​) ស្ពាន​ធំ និង​ស្ពាន​មធ្យម​ចំនួន ៨០​កន្លែង (​ប្រវែង​សរុប ៦.០១៥​ម៉ែត្រ​) និង​សាងសង់​ផ្លូវ​ប្តូរ​ទិស​ចរាចរណ៍​ចំនួន ៦​កន្លែង ផ្លូវ​ប្រសព្វ​ចំនួន ២៨​កន្លែង ផ្លូវ​ក្រោម​ផ្លូវ​ល្បឿន​លឿន​ចំនួន ២៣៧​កន្លែង និង​ស្ពាន​រំលង​ផ្លូវ​ចំនួន ២០​កន្លែង សាងសង់​តំបន់​សេវាកម្ម (​ចំណត​ឈប់សម្រាក​) ចំនួន ៣​កន្លែង ចំណតរថយន្ត​ចំនួន ១​កន្លែង មណ្ឌល​ប្រតិបត្តិការ និង​ថែទាំ​ផ្លូវ ចំនួន ៤​កន្លែង និង​បញ្ជរ​បង់ប្រាក់ ចំនួន ៨​កន្លែង ព្រមទាំង​បំពាក់​គ្រឿង​បរិក្ខារ​ផ្លូវថ្នល់ រួមមាន ផ្លាកសញ្ញា​ចរាចរណ៍ ភ្លើង​សញ្ញា​ចរាចរណ៍ និង​គំនូស​សញ្ញា​ចរាចរណ៍​ផងដែរ​។​

​គម្រោង​នេះ​វិនិយោគ​ដោយ​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន​និង​ថ្នល់​ចិន (CRBC) តាមរយៈ​ក្រុមហ៊ុន​ខេ​ម​បូ​ឌា​ន ភីភី​អេស​អេ​ច​វី អិ​ច​ប្រេ​ស​វ៉េ (Cambodian PPSHV Expressway Co., Ltd ) ត្រួតពិនិត្យ និង​ផ្តល់​ការប្រឹក្សា​បច្ចេកទេស​សាងសង់​ដោយ​ក្រុមហ៊ុន​ទីប្រឹក្សាបច្ចេកទេស Minconsult SDN BHD ដោយ​ប្រើប្រាស់​ថវិកា​វិនិយោគ​ប្រមាណ​ជិត ២.០០០​លាន​ដុល្លារ​អាមេរិក និង​ប្រើប្រាស់​ថវិកាបដិភាគ​ដែលជា​ហិរញ្ញប្បទាន​ឥត​សំណង​ពិសេស​របស់​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ប្រមាណ ១៥០​លាន​ដុល្លារ​អាមេរិក ដែល​ត្រូវ​ប្រើ​រយៈពេល​សាងសង់​ចំនួន ៤៨​ខែ ដោយ​គិត​ចាប់ផ្តើម​ពី​ខែមីនា ឆ្នាំ​២០១៩ និង​បញ្ចប់​នៅ​ខែមីនា ឆ្នាំ​២០២៣​។​

​លោក​រដ្ឋមន្ត្រី​វាយតម្លៃថា​៖​ការ​សាង​ង​សង់​ផ្លូវ​ល្បឿន​លឿន ភ្នំពេញ​-​ក្រុងព្រះសីហនុ ដើម្បី​ជួយ​សម្រួលការ​ធ្វើចរាច​រ​ពី​រាជធានី​ភ្នំពេញ ទៅកាន់​ខេត្ត​ព្រះសីហនុ ការកកស្ទះ និង​គ្រោះថ្នាក់​ចរាចរណ៍​ជារឿយៗ​តាមផ្លូវ​ជាតិ​លេខ​៤ និង​ផ្លូវជាតិ​លេខ​៣ និង​ជា​ខ្សែ​ផ្លូវ​យុទ្ធសាស្ដ្រ និង​ដង្ហើម​សេដ្ឋកិច្ច ដ៏​សំខាន់បំផុត​របស់​ព្រះរាជាណាចក្រ​កម្ពុជា ដែលជា​បណ្តាញ​មួយ​ត​ភ្ជាប់​ផ្លូវ​ទូទាំងប្រទេស​របស់​ជាតិ និង​អន្តរជាតិ​រាប់ពាន់​គីឡូម៉ែត្រ ជាមួយ​របៀង​សេដ្ឋកិច្ច​ខាងត្បូង​របស់​មហា​អនុតំបន់​មេគង្គ (​បាងកក​-​ភ្នំពេញ​-​ហូជីមិញ​) អនុ​របៀង​សេដ្ឋកិច្ច​ខាងត្បូង (​បាងកក​-​ភ្នំពេញ​-​ត្រពាំង​គ្រៀល​-​ថា​ប៊ូ​លី​ឡាវ​) និង​របៀង​សេដ្ឋកិច្ច​ឆ្នេរ​ខាងត្បូង (​បាងកក​-​ចាំ​យាម​-​ព្រែក​ចាក​-​ហា​ទៀង​-​ណា​មកា​ន​វៀតណាម​) ក៏ដូចជា ត​ភ្ជាប់​ផ្លូវ​ហាយ​វេ​អាស៊ាន ជាពិសេស ត​ភ្ជាប់​ប៉ូល​សេដ្ឋកិច្ច​សំខាន់ៗ ទាំង​៣ របស់​កម្ពុជា (​រាជធានី​ភ្នំពេញ ក្រុង​សៀមរាប និង​ក្រុងព្រះសីហនុ​) ផងដែរ​។​a hun road5 a hun road a hun road1 a hun road2 a hun road3 ​