» ចិន​ព្រមាន​អាមេរិក ណា​តូ​ព្រមាន​ចិន​ឲ្យ​ឈប់​ជួយ​រុ​ស្ស៉ី » ករណី​យ៍​ប្រកាស​ចែក​ដី​នៅ​នៅ​ស្រុក​ឱ​រ៉ា​ល់​ ​តុលាការ​ចោទប្រកាន់បទល្មើសម៉ាចំភ្លូសលើ​ឈ្មោះ ជួន គ​ន្ធា និង​ឈ្មោះ មិន ផាន្នី រួម​នឹង​បក្ខពួក​ផ្សេងទៀត ព្រមទាំង​ព្រមាន​សារ​ពត៍​មាន​ផងដែរ​ » ហូប​សាច់​ឈ្លូស​ពុល​៩​នាក់​នៅ​មណ្ឌល​គី​រី​ » រលក​កំដៅ​ខ្លាំង​នៅ​ប្រទេស​ថៃ​សម្លាប់​មនុស្ស​យ៉ាងតិច​៣០​នាក់​នៅ​ដើមឆ្នាំ​២០២៤ » អភិបាលខេត្ត​មណ្ឌលគិរី ស្នើសុំ​ដកតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី » គ្រាន់តែ​ថតរូប​បែប​សិល្បៈ​នៅ​រូបសំណាក​​សេះ​សមុទ្រ​បាញ់​ទឹក​ត្រូវ​ហៅ​ឲ្យ​មក​ស្នងការដ្ឋាន​នគរ​បាល​ខេត្តកំពត​តែចុងក្រោយ​អភិបាលខេត្ត​មិន​យកទោស​! » TikTok ថា ច្បាប់​អាមេរិក ដែល​អាច​ហាមឃាត់​បណ្តាញ​សង្គម​របស់ខ្លួន នឹង​ជាន់ឈ្លី​សេរីភាព​បញ្ចេញមតិ » ចាប់​សាច់​ក្របី​បង្កក​អន់​គុណភាព​មាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា​ប្រមាណ ៣.៥​តោន » តុលាការ​សម្រេច​បង្កក​ប្រាក់​ក្នុង​ធនាគារ​ជិត​១០០​គណនី និង​បង្កក​ទ្រព្យសម្បត្តិ​ជិត ២០០០​ក្បាលដី របស់​ក្រុមហ៊ុន ជា សារ៉ន​ » រដ្ឋាភិបាល​ថៃ​អនុ​ម័​ត្ត​គម្រោង​បោះឆ្នោត​ព្រឺទ្ធសភា​ជា​លើកដំបូង​ចាប់តាំងពី​រដ្ឋប្រហារ​ » ស្ថាបនិក​ឌី​ហ្វី​ត​កំពុងតែបន្ត​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​សមរង្ស៊ី​ឯកោ​ » សម្តេច​តេ​ជោ​៖​តើ​សា​ពូ​មីដាដា​ឆ្កួត​ឬក៏​ឡប់​ឬ​ចង់​អួត​អ្នកដទៃ​? » ហ្វូង​ដំរីព្រៃ​បង្ហាញខ្លួន នៅ​ខេត្តមណ្ឌលគិរី បានសម្លាប់​ស្ដ្រី​ម្នាក់ ព្រោះ​ព្យាយាម​ការពារ​មិត្ត​របស់​វា​មួយ​ក្បាល ដែល​កំពុង​ឈឺ​ » សម្ដែង​ក្បាច់គុន​សាវ​លី​ញ និង​គុន​ល្បុក្កតោ នៅ​អង្គរ​អបអរ​ទិវា​ប្រជាជន​កម្ពុជា​ចិន​ » ចិន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស G៧ បញ្ចប់​ការជ្រៀតជ្រែក​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក្នុងពេល​អាមេរិក​ពង្រីក​កម្លាំង​នៅ​ហ្វីលីពីន​ផងដែរ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1883 នាក់

ម្សិលមិញ 10264 នាក់

សរុប 14141065 នាក់

សាលាដំបូង​រាជធានី​ភ្នំពេញ​នឹង​ប្រគល់​ឲ្យ​ក្រុមហ៊ុន​លី​ឈួ​ង​កូនប្រសារ​តំណាងរាស្ត្រ​!

 

​ភ្នំពេញ​៖​អគារ​សាលា​យុត្តិធម៌​ថ្មី​មួយ មាន​កម្ពស់​៧​ជាន់ និង​មាន​ផ្ទៃក្រឡា​សរុប​ជិត​២​ម៉ឺន​ម៉ែត្រការ៉េ លើ​ផ្ទៃដី​ទំហំ​ជាង​៩,៤​ពាន់​ម៉ែត្រការ៉េ ស្ថិតក្នុង​តំបន់​អភិវឌ្ឍន៍ OICC នៅ​សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​នឹងត្រូវ​កសាង​ថ្មី​ដោយ​ក្រុមហ៊ុន លី ឈួ​ង សំណង់ & អាហរ័ណ​-​នីហរ័ណ​ជា​ថ្នូរ​និង​ទីតាំង​អគារ​សាលាដំបូង​រាជធានី​ភ្នំពេញ​បូកនិងលុយ៣លានដុល្លារអាមេរិកទៀត។ 

​ការសម្រេច​ដូរ​សាលាដំបូង​រាជធានី​ភ្នំពេញ​-​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​សាលាឧទ្ធរណ៍​ភ្នំពេញ​-​មហាអយ្យការ​អម​សាលាឧទ្ធរណ៍​ភ្នំពេញ ទៅ​ទីតាំង​ថ្មី​នៅឯ​សង្កាត់​ព្រែកលៀប(OCIC) គឺធ្វើឡើង​តាមរយៈ​សេចក្តីជូនដំណឹង (​សជណ​) របស់​ទីស្តីការគណៈរដ្ឋមន្ត្រី នៅ​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០២០ ជូនទៅ​លោក អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី និង លោក កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​។​


​សជណ បង្ហាញថា ដី សម្រាប់​សាងសង់​អគារ​សាលា​យុត្តិធម៌​ថ្មី​នេះ គឺជា​ដី​របស់​រដ្ឋ ដែលមាន​ទំហំ​ជាង​៩,៤​ពាន់​ម៉ែត្រការ៉េ​។ ក្រុមហ៊ុន លី ឈួ​ង ចំណាយ​លើ​ការសាងសង់​អគារ​សាលា​យុត្តិធម៌ ហើយនឹង​ទទួលបាន​ទីតាំង​ចាស់​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​-​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដែលមាន​ផ្ទៃដី​ជាង​១,៧​ពាន់​ម៉ែត្រការ៉េ ស្ថិតនៅ​ទាល់​មុខ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក តាម​បណ្តោយ​ផ្លូវ​លេខ​២១៧ សង្កាត់​វាលវង់ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ​ហើយ​រាជរដ្ឋាភិបាល​ថែម​ឲ្យ​៣​លាន​ដុល្លារ​អាមេរិក​ទៀត​។​«​ដោះដូរ​ទីតាំង​សាលាដំបូង​រាជធានី​ភ្នំពេញ​និង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​...​ជា​ថ្នូរ​នឹង​ការសាងសង់​សាលា​យុត្តិធម៌​ថ្មី​...»​។

​សជណ បាន​ឲ្យ​ដឹង​ទៀតថា ​ទីតាំង​ចាស់​នៃ​សាលាឧទ្ធរណ៍​ភ្នំពេញ ដែល​ស្ថិតក្នុង​បរិវេណ​ក្រសួងយុត្តិធម៌ នៅមុខ​ប៉ែក​ខាងត្បូង​នៃ​ព្រះបរមរាជវាំង សង្កាត់​ចតុមុខ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ត្រូវប្រគល់​ឲ្យ​ក្រសួងយុត្តិធម៌ នៅពេលណា សាលា​យុត្តិធម៌​ថ្មី ត្រូវបាន​កសាង​រួច ហើយ​សាលាឧទ្ធរណ៍ ត្រូវ​រើ​ទៅ​សាលា​យុត្តិធម៌​ថ្មី​នោះ​។a court ky 


​សជណ​បញ្ជាក់ថា រដ្ឋាភិបាល ផ្តល់​ថវិកា​៣​លាន​ដុល្លារ សម្រាប់​ចំណាយ​លើ​ការបំពាក់​សម្ភារ​បរិក្ខា​និង​គ្រឿង​សង្ហា​រឹម ក្នុង​សាលា​យុត្តិធម៌​ថ្មី​។ សជណ បន្ថែមថា ថវិកា​នេះ រដ្ឋាភិបាល នឹង​ទូទាត់​ជូន​ក្រុមហ៊ុន លី ឈួ​ង នៅពេល​ការសាងសង់​អគារ​សាលា​យុត្តិធម៌ រួមទាំង​ការបំពាក់​សម្ភារ​បរិក្ខា​រ និង គ្រឿង​សង្ហា​រឹម បានបញ្ចប់​ជា​ស្ថាពរ​។

​យ៉ាងណា គេ មិនទាន់​ដឹងថា សាលា​យុត្តិធម៌​ថ្មី​នៅ​ព្រែកលៀប នឹងត្រូវ​សាងសង់​រួច​នៅពេលណា​ឡើយ​។ គេ ក៏​មិនទាន់​ដឹង​ដែរ​ថា សាលាដំបូង​រាជធានី​ភ្នំពេញ​-​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​សាលាឧទ្ធរណ៍​ភ្នំពេញ​-​មហាអយ្យការ​អម​សាលាឧទ្ធរណ៍​ភ្នំពេញ នឹងត្រូវ​រើ​ទៅ​សាលា​យុត្តិធម៌​ថ្មី​នៅពេលណា​។

​កម្ពុជា មាន​សាលាឧទ្ធរណ៍​៤​តំបន់​ហើយ គឺ​សាលាឧទ្ធរណ៍​ភ្នំពេញ សាលាឧទ្ធរណ៍​តំបន់​ព្រះសីហនុ សាលាឧទ្ធរណ៍​តំបន់​បាត់ដំបង និង សាលាឧទ្ធរណ៍​តំបន់​ត្បូងឃ្មុំ​។ a court pp a court pp1