» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5461 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695632 នាក់

នាយករដ្ឋមន្ត្រី​ចេញ​បញ្ជា​ឲ្យ​បង្ក្រាប​ក្មេង​ទំនើង​ទូទាំងប្រទេស​និង​ដាក់​វិធាន​ថ្មី​ក្នុង​សាលា​


​ភ្នំពេញ​៖ សម្ដេច​មហា​បរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០២៤ បានចេញ​បញ្ជា​ឲ្យ​គណៈ​អភិបាល​រាជធានី​ខេត្ត​ទាំងអស់ ត្រូវ​ពង្រឹង​វិធានការ​ទៅលើ​ក្រុម​ក្មេង​ទំនើង ជាពិសេស​ក្រុម​ដាវ​សុំា​ម៉ូ​រ៉ៃ ដែល​បាន​បំផ្លាញ​នូវ​ទ្រព្យសម្បត្តិ និង​បង្ក​ឲ្យ​មាន​ភាពភ័យខ្លាច​ដល់​ប្រជាពលរដ្ឋ​។a manet bad boy 

​សម្ដេច​ធិបតី​បញ្ជាក់ថា​ត្រូវអនុវត្ត​ឱ្យបាន​ម៉ឺង​មាត់ ចំពោះ​ក្រុម​ក្មេង​ទំនើង ទាំង​វិធានការ​រដ្ឋបាល និង​វិធានការ​អនុវត្ត​ច្បាប់ ដោយ​គ្មាន​ការបន្ធូរបន្ថយ និង​លើកលែង​ដើម្បី​ការពារ​សណ្ដាប់ធ្នាប់​សារ​ធារ​ណៈ សន្តិសុខ​សង្គម​។​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ប្រសាសន៍​បែបនេះ នៅ​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០២៤​នេះ ក្នុងឱកាស​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ប្រកាស​ដាក់ឱ្យអនុវត្ត​ជា​ផ្លូវការ “​ផែនទី​បង្ហាញផ្លូវ​ឆ្ពោះទៅ​ការ​គ្របដណ្តប់​សុខភាព​ជាស​កល នៅ​កម្ពុជា ឆ្នាំ​២០២៤-២០៣៥ ”​។​សម្តេច​ធិបតី បាន​បន្ថែមថា សម្តេច​កំពុង​ឱ្យ​ខាងច្បាប់​និង​ក្រសួងយុត្តិធម៌ ពិនិត្យមើល​រឿង​ដាក់​ដាវ​សុំា​ម៉ូ​រ៉ៃ​តាម​ខ្លួន ដោយ​កុំ​ឱ្យមាន​ទាំងអស់គ្នា​ទើប​ប្រសើរ​។

​សម្តេច ហ៊ុន ម៉ា​ណែ​ត បាន​អំពាវនាវ​ស្ថាប័ន​អយ្យការ​និង​ស្ថាប័ន​តុលាការ មាន​វិធានការ​អនុវត្ត​ច្បាប់ ឲ្យ​បាន​ម៊ឺ​ង​ម៉ាត់​ចំពោះ​ការចាត់ការ​លើ​សំណុំរឿង​ក្មេង​ទំនើង​ប្រកបដោយ​យកចិត្តទុកដាក់ និង​ការទទួលខុសត្រូវ​ខ្ពស់ ដើម្បី​លើកកម្ពស់​ការអនុវត្ត​ច្បាប់​របស់​កម្ពុជា​។​ជាមួយគ្នា​នោះ សម្តេច​បាន​អំពាវនាវ​ឲ្យ​មាតាបិតា​អាណាព្យាបាល​អប់រំ​កូនៗ​ឱ្យបាន​ល្អ និង​សូមឱ្យ​ក្មួយៗ​ទាំងអស់ ប្រកាន់​ភ្ជាប់​នូវ​សេចក្តីថ្លៃថ្នូរ និង​សូម​ជៀសវាង​នូវ​សកម្មភាព​អន្តរាយ​ដល់​ខ្លួន គ្រួសារ​និង​សង្គមជាតិ​។

​សម្តេច​ធិបតី មានប្រសាសន៍ថា សូមកុំ​ចោទថា​រាជ​រដ្ឋបាល រឹតបន្តឹង​ធ្វើបាប​ក្មេងៗ ប៉ុន្តែ​នេះ​គឺជា​ការជួយ​ការពារ​ទ្រព្យសម្បត្តិ អាយុជីវិត​របស់​ក្មួយៗ និង​ការពារ​ក្រុមគ្រួសារ កុំ​ឲ្យ​មានកូន​ជាប់គុក និង​មាន​គ្រោះថ្នាក់​ដូចជា​របួស​ដៃជើង​ជាដើម​។​សម្តេច​បាន​បញ្ជាក់ដែរថា ឥឡូវនេះ រាជរដ្ឋាភិបាល​កំពុង​តែ​រៀបចំ​អនុវត្ត​សាកល្បង លើ​ជាង​៤០​សាលារៀន ដើម្បី​រុញ​ម៉ោង​សិក្សា​បន្ថែម កុំ​ឲ្យ​សិស្ស​ទំនេរ​ពេក ដោយ​រៀន​នៅក្នុង​សាលា​ចាប់ផ្ដើម​ពី​ថ្នាក់​បឋម​។ សម្តេច​ថា គម្រោង​នេះ ចំណេញ​ពីរ​យ៉ាង​ទី​១.​ការរៀន​បន្ថែម​ពីរ​ម៉ោង គឺ​ដើម្បី​កុំ​ឲ្យ​សិស្ស​ទំនេរ​ចេញទៅ​ធ្វើ​អី្វ​មិនមាន​ប្រយោជន៍ ជាពិសេស​គឺ​ក្មេងៗ​ទំនើង និង​ទី​២.​គឺ​ជួយ​បំប៉នបន្ថែម​ផងដែរ ជៀសវាង​ការលំបាក​នៅក្នុង​ការរៀន​គួរ​បន្ថែម​។


​ ទាក់ទងនិងរឿងក្មេងទំណើងនេះដែរកាលពីរសៀល​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០២៤ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ជួន ណា​រិន្ទ អគ្គ​ស្នងការរង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​កិច្ចប្រជុំ​ការពង្រឹង​ត្រូតពិនិត្យ​អនុវត្ត​វិធាន​ការបង្ការ​ទប់ស្កាត់ និង​បង្ក្រាប​ក្មេង​ទំនើង​ក្នុង​រាជធានី​ភ្នំពេញ​។​ក្នុងឱកាស​នោះ ឧ​ត្ត​ម​សេនីយ៍​ឯក ជួន ណា​រិន្ទ​បានដាក់​ចេញ​នូវ​បទបញ្ជា​ឲ្យ​លោក​អធិការនគរបាល​ខណ្ឌ​ទាំង​១៤ ត្រូវ​សហការគ្នា​ឲ្យ​បាន​ម៉ឺងម៉ាត់​ដើម្បី​បង្ក្រាប​ក្មេង​ទំនើង​ឱ្យមាន​ប្រសិទ្ធ​ខ្ពស់ ខណៈដែល​ក្នុង​រយៈពេល​ចុង​ក្រោយនេះ​សកម្មភាព​ក្មេង​ទំនើង​ដេញ​វាយ​គ្នា​តាមផ្លូវ​សាធារណៈ​ហាក់បីដូចជា​កម្រើក​ឡើង​វិញ​បង្ក​ឲ្យ​ប៉ះពាល់​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ​។​

​លោកស្នងការ ក៏បាន​លើកឡើង ជំរុញ​ដល់​លោក​អធិការនគរបាល​ខណ្ឌ​ទាំង​១៤ និង​ការិយាល័យ​ជំនាញ ត្រូវ​បង្កើន​ការគ្រប់គ្រង​មុខសញ្ញា​ក្មេង​ទំនើង ទាំងមុខ​សញ្ញា​ចាស់​និង​មុខសញ្ញា​ថ្មី​ឲ្យ​បានច្បាស់លាស់​ដើម្បី​ងាយស្រួល​ដល់​សមត្ថកិច្ច ចាត់វិធានការ​បង្ការ​បង្ក្រាប ទាន់ពេលវេលា បើ​ក្នុងករណី​ក្មេង​ទំនើង​ដែល​សមត្ថកិច្ច​យើង​បាន​គ្រប់គ្រង​មុខសញ្ញា​នោះ​រួចហើយ បើ​ពួកគេ​ធ្វើ​សកម្មភាព​ប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ​ជាដើម​នោះ​។​a journ narin1 

​
​