» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7605 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697776 នាក់

ចិន​បាននិងកំពុង​ខាតបង់​ទឹកប្រាក់​រាប់ពាន់​លាន​ដុល្លារ​ពី​វិ​ប​ត្តិ​ទីផ្សារ​អចលនៈទ្រព្យ​!

​ចិន​៖ ធនាគារ​ក្នុងប្រទេស​ចិន​ប្រឈម​នឹង​ការខាតបង់​ទឹកប្រាក់​ប្រមាណ ៣៥០​ពាន់​លាន​ដុល្លារ​សហរដ្ឋ​អាម៉េរិក​ក្នុងពេល​ដដែល​បញ្ហា​វិបត្ដិ​ទីផ្សារ​អចលនទ្រព្យ​ក្នុងប្រទេស​បាន​ចាក់ស្រេះ​កាន់តែ​ជ្រៅ​ទៅក្នុង​ប្រទេស​ទោះជា​រដ្ឋាភិបាល​ចិន​បាន​ខិតខំ​ព្យាយាម​យ៉ាងខ្លាំង​ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​ទៅលើ​វិស័យ​សំខាន់ៗ​ដ៏ទៃទៀត​ក្នុងប្រទេស​។ នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​សារព័ត៌មាន Bloomberg​។​a bank china 

​គម្រោង​សាងសង​ជាច្រើន​នៅក្នុង​ទីក្រុង​ចំនួន ៩០​ពាសពេញ​ប្រទេស​ចិន​ត្រូវ​ជាប់គាំង​មិនអាច​បន្ដ​ដំណើរការបាន និង​បាន​ធើ្វ​ឱ្យ​ពលរដ្ឋ​ជាច្រើន​ដែល​បាន​ធើ្វ​ការខ្ចីប្រាក់​ធនាគារ​ដើម្បី​វិនិយោគ​ទៅលើ​គម្រោង​ទាំងនោះ​មានការ​សោកស្តាយ និង​បាត់បង់​ទំនុក​ចិ​ត្ដ​លើ​លិទ្ធ​ភាព​ដែល​នឹង​អាច​ទទួលបាន​ប្រាក់ចំណេញ​មកវិញ ដែលជា​ហេតុ​បាន​នាំឱ្យ​ពលរដ្ឋ​មួយចំនួន​ចាប់ផ្តើម​ធើ្វ​ពហិការ​មិន​សង​ប្រាក់​ត្រឡប់​ទៅឱ្យ​ធនាគារ​ដែល​ខ្លួន​បាន​ជំពាក់​។​គេ​មិនទាន់​អាច​វាយតម្លៃ​បាន​ថា​តើ​បញ្ហា​នេះ​វា​នឹងមាន​ផលប៉ះពាល់​បែបណាខ្លះ​ទៅលើ​ប្រព័ន្ធ​ធនាគារ​របស់​ប្រទេស​ចិន​ដែលមាន​ទំហំ​ជា​ទឹកប្រាក់​សរុប ៥៧​ទ្រី​លាន​ដុល្លារ​អាម៉េរិក​នោះឡើយ​។

ក្រុមហ៊ុន​វាយតម្លៃ​ឥណទាន S&G Global Rating បាន​ធើ្វ​ការប៉ាន់ស្មាន​ថា គម្រោង​ប្រាក់កម្ចី​របស់​ធនាគារ​ក្នុងប្រទេស​ចិន​ប្រមាណ ៦,៤​ភាគរយ ដែល​គិត​ជា​ទំហំ​ទឹកប្រាក់​សរុប​ប្រមាណ ២,៤​ទ្រី​លាន​យន់ ស្មើ​ទៅ​និង ៣៥៦​ពាន់​លាន​ដុល្លារ​អាច​នឹងត្រូវ​ខាតបង់ ស្រប​ពេលដែល​ធនាគារ Deutsche Bank របស់​អាល្លឺម៉ង់​បាន​ធើ្វ​ការ​វាយតម្លៃថា គម្រោង​កម្ចី​ទិញ​ផ្ទះ​ប្រមាណ ៧​ភាគរយ​ក្នុងប្រទេស​ចិន​កំពុង​ប្រឈម​នឹង​ហានិភ័យ​។​តែបើ យោងតាម​របាយការណ៍​ពី​ធនាគារ​នៅក្នុង​ប្រទេស​ចិន​មកដល់ពេលនេះ បានបង្ហាញ​អំពី​ការខាតបង់​គិត​ជា​ទឹក​សុ​រប ២,១​ពាន​លាន​យន់ ពី​ការ​ធើ្វ​ពលិការ​មិន​ព្រម​បង់ប្រាក់​របស់​ពលរដ្ឋ ដែល​គេ​រំពឹងថា នឹង​បន្ដ​កើនឡើង​បន្ថែមទៀត​នៅពេល​ខ្លី​ខាងមុខ​។​

​លោក​សាស្ត្រាចារ្យ Zhiwu Chen ដែលជា​អ្នកជំនាញ​ផ្នែក​ហិរញ្ញវត្ថុ​នៅឯ​សកល​វិទ្យាល័យ​ពាណិជ្ជកម្ម​ក្រុង​ហុងកុង​បាន​លើកឡើងថា នៅ​ខណៈ​នេះ​ធនាគារ​ទាំងនោះ​កំពុង​ប្រឈម​ទៅនឹង​ការខាតបង់​ធ្ងន់ធ្ងរ ដោយសារតែ​ការជាប់គាំង​នូវ​គម្រោង​អចលនទ្រព្យ តែ​ពួកគេ​អាចមាន​ជម្រើស​ក្នុងការ​ជួយផ្តល់​កម្ចី​ហិរញ្ញប្បទាន​ទៅដល់​ក្រុមហ៊ុន​អភិវឌ្ឍន​អ​ច​នល​ទ្រព្យ​ដើម្បី​បញ្ចប់​គម្រោង​របស់ខ្លួន​ឱ្យ​រួចរាល់​ទៅតាម​ការសន្យា​ជាមួយនឹង​ក្រុម​ពលរដ្ឋ​ជា​អ្នកវិនិយោគ​ដែល​នឹង​អាច​បង្កើតបានជា​ប្រភព​ចំណូល​ឡើងវិញ​សម្រាប់​ភាគី​ទាំងអស់​ខាង និង​ថែមទាំង​បាន​ជួយ​ដោះ​បន្ទុក​របស់​រដ្ឋាភិបាល​បាន​មួយចំណែក​ផងដែរ​។ ប៉ុន្តែ​ការជួយ​ជ្រម​ជ្រែង​ច្រើន​ហួសហេតុ​នោះ ក៏​នឹង​ធើ្វ​ឱ្យ​ធនាគារ​ទាំងនោះ​ត្រូវ​ប្រឈម​នឹង​ការពឹងផ្អែក​កាន់តែ​ច្រើនឡើង​ថែមទៀត​ពី​ម្ទា​ស់​គម្រោង​សាងសង​ផ្សេងៗ​ដែល​កំពុង​ជួប​បញ្ហា​ហិរញ្ញវត្ថុ​៕a bank china1 

​