» កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ » អ្នកកាសែតអនឡាញ CBN.TV និងបក្ខពួក ៥នាក់ត្រូវឃាត់ខ្លួន ករណីគាស់ផ្ទះលួចម៉ូតូ ព្រមទាំងដកហូតអាវុធខ្លី និងគ្រឿងញៀន! » កម្ពុជាជាទិផ្សារទំនិញរបស់ចិនទំហំពាណិជ្ចកម្ម ​កើនឡើង​ជាង​ ១៧,៥ ​ពាន់លានដុល្លារ ​ត្រឹម​រយៈ​ពេល​ ៩ ខែ ឆ្នាំនេះ » លោកដូណាល់ត្រាំរិះគន់ប្រធានាធិបតីអ៊ុយក្រែនបន្ទាប់ពីមានកិច្ចព្រមព្រៀងទិញប្រេងពីរុស្ស៊ី » បន្ទាប់ពីឃាត់ខ្លួនយុវជនម្នាក់ព្រោះមានទូរសព្ទ័ល្អមិនចេះប្រើនគរបាលស្រុកពញាឮ អំពាវនាវដល់សាធារណៈជន និងអ្នកប្រើប្រាស់បណ្ដាញសង្គម បញ្ឈប់ការចែកចាយវីដេអូ ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ស្រ្តី » កម្ពុជាវៀតណាមតាមរយៈនាយករដ្ឋមន្ត្រីបង្ហាញពីការពង្រឹងកិច្ចសហការអភិវឌ្ឈន៍សេដ្ឋកិច្ចនិងសន្តិសុខរវាងប្រទេសទាំងពីរ » ត្រាំប្រកាសទិញប្រេងពីរុស្ស៊ីក្រោមលេសបញ្ចុះតម្លៃបង្កការមិនសប្បាយចិត្តដល់ក្រុងគៀវ! » សម្តេចធិបតីហៅលោកអ៊ុំ សំអាន អ្នកនយោបាយប្រឆាំងឲ្យមកអះអាងការចោទថាវាស់ដីជាមួយថៃចូលដីខ្មែរអ៊ុំសំអានថាទាល់តែលើកទោសបានមក? » លោកស្រី ជា សេរី ថា សេដ្ឋកិច្ចកម្ពុជាបន្តរក្សាភាពធន់ដោយសារកម្ពុជាមានទុនបម្រុងអន្តរជាតិខ្ពស់គ្រប់គ្រាន់

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9279 នាក់

ម្សិលមិញ 9961 នាក់

សរុប 20659786 នាក់

ចៅហ្វាយក្រុង​សម័យ​លោក​ឃួ​ង​ស្រេង​បង្កើត​សួន​ឈើប្រណិត​នៅ​គល់ស្ពាន​មិត្ត​ភា​កម្ពុជា​ចិន​និង​ជប៉ុន​

 

​ភ្នំពេញ​៖​រដ្ឋបាល​រាជធានី​ភ្នំពេញ​ក្រោម​ការដឹកនាំ​របស់លោក​ឃួ​ង​ស្រេង​បាននាំគ្នា​ដាំ​ដើមឈើ​ប្រណិតៗ​បាន​ជាង​៣០០​ដើម​ដើម្បី​ប្រែក្លាយ​បរិវេណ​សួនច្បារ​ខាងលិច​គល់ស្ពាន​ជ្រោយចង្វា​ទៅជា​សួន​ដើមឈើ​ប្រណិត​កាលពី​ព្រឹក​ថ្ងៃទី​១៤ ខែតុលា ២០១៩ ។​a khourng plant2 

​លោក​ឃួ​ង​ស្រេង​អភិបាល​រាជធានី​ភ្នំពេញ​បាន​ណែនាំ​ដល់​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​និង​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​រាជធានី​ភ្នំពេញ​ត្រូវ​ថែរក្សា​ដើមឈើ​ទាំងអស់ នេះ​ឱ្យ​រីកលូតលាស់​បានល្អ ដើម្បី​ជា​ប្រយោជន៍​សម្រាប់​សង្គមជាតិ​ដោយ​លោក​បញ្ជាក់ថា​៖ ដើមឈើ​ប្រណិតៗ​ទាំងនេះ​មិន​ត្រឹមតែ​ជា​ម្លប់​សម្រាប់ ប្រជាពលរដ្ឋ​និង​សិស្សានុសិស្ស​បាន​ជ្រក​លេង​កម្សាន្ត​ប៉ុណ្ណោះ​ទេ ថែមទាំង​សម្រាប់​អោយ​មនុស្ស​ជំនាន់​ក្រោយ​បាន​ស្គាល់​ពី​ប្រភេទ​ឈើ​កម្រ​របស់​កម្ពុជា​ថែមទៀត ផង​។​

​លោក​អភិបាល​រា​ធានី​ភ្នំពេញ​ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ព្រះសង្ឃ លោកគ្រូ​អ្នកគ្រូ មន្ត្រីរាជការ និង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​រួមគ្នា​ថែរក្សា​ការពារ​ដើមឈើ​នៅតាម ភូមិដ្ឋាន សាលារៀន វត្ត​អា​រ៉ា​ម តាម​សួនច្បារ និង​ផ្លូវ​សាធារណៈ​អោយបាន​ល្អ ព្រោះ​ដើមឈើ​មាន គុណប្រយោជន៍​យ៉ាងខ្លាំង​សម្រាប់​បរិស្ថាន និង​មនុស្សជាតិ​។

​គួរ​បញ្ជាក់ថា ដើមឈើ​ប្រណិត​ល្អៗ​ដែល​អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​ដាំ​នៅ​ត្រើយ​ខាង លិច​នៃ​បរិវេណ​គល់ស្ពាន​ជ្រោយចង្វារ​នេះ មាន​ដើមឈើ​ចំនួន​៣០២​ដើម ក្នុងនោះ ដើម​ធ្ន​ង​ចំនួន ២០០​ដើម ក្រញូង​៣៦ ដើម និង​គគី ចំនួន​៦៦​ដើម​។​​គួ​រំលឹក​ផងដែរ​ថា​៖​គិត​មកដល់ពេលនេះ​នៅ​រាជធានី​ភ្នំពេញ​មាន​ដើមឈើ​ទាំង​តូច​ទាំង​ធំ​រហូតដល់​ជិត​៥​ម៉ឺន​ដើម​ហើយ ៕/a khourng plant4 a khourng plant a khourng plant1 a khourng plant3 

​