» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5046 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695217 នាក់

កម្ពុជា ឈប់ចេញ «ទិដ្ឋាការស្អិត» គ្រប់ប្រភេទលើលិខិតឆ្លងដែន រួមទាំងទិដ្ឋាការប្រភេទ K ដោយជំនួសមកវិញនូវ «ទិដ្ឋាការឌីជីថល (Digital Visa)»

 

ភ្នំពេញ៖ កម្ពុជាបានសម្រេចបញ្ឈប់ការចេញនូវទិដ្ឋាការស្អិតគ្រប់ប្រភេទ (Visa Sticker) នៅលើលិខិតឆ្លងដែនរបស់អ្នកដំណើរ រួមមានទាំងទិដ្ឋាការប្រភេទ K សម្រាប់បងប្អូនប្រជាពលរដ្ឋខ្មែរដែលកាន់លិខិតឆ្លងដែនបរទេសផងដែរ ដោយជំនួសមកវិញនូវការចេញទិដ្ឋាការក្នុងទម្រង់ «ទិដ្ឋាការឌីជីថល» (Digital Visa) ចាប់តាំងពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៦ តទៅ។a visa k 

យោងតាមការបង្ហោះនៅលើបណ្តាញសង្គមផ្លូវការរបស់តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ (ប្រចាំទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក) នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៦ នេះ បានជម្រាបជូនសាធារណជនឱ្យដឹងថា ការសម្រេចកែប្រែប្រព័ន្ធផ្តល់ទិដ្ឋាការនេះ ត្រូវបានអនុវត្តជាផ្លូវការចាប់តាំងពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៦ មកម៉្លេះ។

តាមរយៈការកែទម្រង់នេះ រាល់ទិដ្ឋាការទាំងអស់ដែលត្រូវផ្តល់ជូនអ្នកដំណើរចូលមកកាន់ប្រទេសកម្ពុជា នឹងលែងមានការបិទតែមទិដ្ឋាការស្អិតនៅលើទំព័រលិខិតឆ្លងដែនដូចមុនទៀតហើយ ពោលគឺត្រូវប្តូរមកជាការចេញតាមប្រព័ន្ធអេឡិចត្រូនិក ឬទិដ្ឋាការឌីជីថល (Digital Visa) វិញទាំងអស់ រួមទាំង «ទិដ្ឋាការប្រភេទ K» ដែលជាទិដ្ឋាការពិសេសសម្រាប់ជនបរទេសមានដើមកំណើតខ្មែរផងដែរ។

ចំពោះសុពលភាពនៃទិដ្ឋាការដែលបានចេញរួចហើយ តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ បានបញ្ជាក់យ៉ាងច្បាស់ថា៖ «ចំពោះទិដ្ឋាការស្អិត ដែលអាជ្ញាធរមានសមត្ថកិច្ចកម្ពុជា បានចេញជូនសាធារណជនទាំងឡាយកន្លងមក មុនថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៦ គឺនៅតែមានសុពលភាពក្នុងការប្រើប្រាស់ដដែល ស្របតាមលក្ខខណ្ឌច្បាប់ជាធរមាន»។

ការឈានទៅអនុវត្តទិដ្ឋាការឌីជីថល (Digital Visa) ពេញលេញនាពេលនេះ គឺជាការបោះជំហានយ៉ាងសំខាន់មួយទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើទំនើបកម្មប្រព័ន្ធសេវាសាធារណៈ និងសេវាកុងស៊ុល ស្របតាមក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួល រហ័ស និងចំណេញពេលវេលាដល់អ្នកដំណើរអន្តរជាតិ ភ្ញៀវទេសចរ ធុរជន ក៏ដូចជាបងប្អូនអាណិកជនខ្មែរនៅឯនាយសមុទ្រ ក្នុងការធ្វើដំណើរមកកាន់មាតុភូមិកម្ពុជា៕a visa k1