» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8260 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698431 នាក់

គណៈមេធាវី ចេញ​សេចក្តីថ្លែងការណ៍​ពី​បញ្ហា​មិន​ប្រក្រតី​របស់​មេធាវី​នៅក្នុង​តុលាការ


​ភ្នំពេញ​៖ គណៈមេធាវី​កម្ពុជា នៅ​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០១៩ ចេញ​សេចក្តីថ្លែងការណ៍​មួយ​សន្យាថា នឹង​ពិនិត្យ​លើ​សកម្មភាព​ប្រកប​វិជ្ជាជីវៈ មេធាវី​អោយបាន​ម៉ឺងម៉ាត់​បំផុត ហើយ​សហការ​ជាមួយ​ស្ថាប័ន​និង​អាជ្ញា​ធរមាន សមត្ថកិច្ច​ពាក់ព័ន្ធ ដើម្បី​អនុវត្ត​អនុសាសន៍ សម្តេច​តេ​ជោ ហ៊ុន សែន អោយមាន​ប្រសិទ្ធភាព​ខ្ពស់ ។​a lawyer2 

​សូមបញ្ជាក់ថា​៖​ក្នុង​កិច្ចប្រជុំ​ប្រចាំឆមាស​នៃ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល់ កាលពី​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០១៩ កន្លងទៅ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន បញ្ជា​អោយ​លោក អង្គ វង្ស វ​ឌ្ឍ​នា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ពិនិត្យ​បញ្ហា​មិន​ប្រក្រតី​នៅក្នុង​ប្រព័ន្ធតុលាការ​កម្ពុជា ជាពិសេស​បញ្ហា​ពុករលួយ​តាមរយៈ​មេធាវី ។​នេះ​បើតាម លោក ឈឹម ផល​វរុណ អគ្គលេខាធិការ​នៃ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល់ ។​

​លោក លោក ឈឹម ផល​វរុណ​ឲ្យ​ដឹងថា “​សម្តេច​តេ​ជោ លោក​បាន​បញ្ជា​ទៅ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ឱ្យ​ពិនិត្យ​ពី​ភាពមិនប្រក្រតី​នេះ ដែល​មានការ​ពុករលួយ ប្រើ​តាមរយៈ​មេធាវី តាម​ការលើកឡើង​រប​ស់ ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់​ថា បុគ្គល​ដែលជា​ចៅក្រម ព្រះរាជអាជ្ញា គាត់​មិនមែន​ទៅយក​លុយ​ផ្ទា​ល់ពី​ពលរដ្ឋ​ទេ គឺ​មេធាវី​ទេ ដែល​គាត់​ជា​អ្នក​យកលុយ ហើយ​យកទៅ​ចែក​បន្ត​”​។​

​សូមបញ្ជាក់ថា សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានចេញ​អនុក្រឹត្យ​មួយ​ស្តីពី​“​ការកែប្រែ​និង​ការដំឡើង​ប្រាក់​បំណាច់​ចៅក្រម​និង​ព្រះរាជអាជ្ញា​” ចុះ​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០១៩ ។​​យោងតាម​អនុក្រឹត្យ​នេះ ប្រធាន​តុលាការ​កំពូល និង អគ្គព្រះរាជអាជ្ញា​អម​តុលាការ​កំពូល ទទួលបាន​ប្រាក់​បំណាច់​ចំនួន​១០​លាន​រៀល ឬ ស្មើនឹង​២,៥០០​ដុល្លារ​អាមេរិក ។ ក្រៅពីនេះ មន្ត្រី​តុលាការ​ផ្សេងទៀត គឺ ទទួលបាន​ប្រាក់​បំណាច់​តាម​ឋានានុក្រម តែនៅតែមិនអាចលុបបំបាត់អំពើពុករលួយបាន!?។a lawyer a lawyer1 

​