» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10805 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700976 នាក់

សកម្មជន​រងគ្រោះ​ភ័យ​ខ្លួន គណបក្ស​ភ្លើងទៀន​ថ្កោលទោស​ការវាយប្រហារ​

​ភ្នំពេញ​៖​គណបក្ស​ភ្លើងទៀន (CP) បាន​ថ្កោលទោស​ចំពោះ​ការវាយប្រហារ​លើ​លោក លន់ ពង្ស​ធិ​រិ​ទ្ធ អនុប្រធាន​ក្រុមការងារ​គណបក្ស​ភ្លើងទៀន​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ជា​សកម្មជន​គណបក្សរ​បស់​ខ្លួន ដោយ​ក្រុម​ជនដៃដល់​៦ នាក់​នៅ​ភូមិ​ព្រៃ​ជី​សាក់​សង្កាត់​ចោមចៅ​ទី​៣​កនុងពេល​សកម្មជន​របស់ខ្លួន​បង្ហាញ​ពី​ការព្រួយបារម្ភ​ពី​សន្តិសុខ​ផ្ទាល់ខ្លួន​។​a candle hit1 

​លោក នល់ ពង្ស​ធា​រិ​ទ្ធ​អាយុ​៥០​ឆ្នាំ​អនុប្រធាន​ក្រុមការងារ​គណបក្ស​ភ្លើងទៀន ខណ្ឌ​ពោធិ៍​សែន​ជ័យ ដែល​ត្រូវ​ជន​មិន​ស្គាល់មុខ​មួយក្រុម​មាន​គ្នា​ជិត​១០​នាក់ ព្រួត​គ្នា​វាយ​កាលពី​ថ្ងៃទី​១៧ ខែកក្កដា ស្នើ​អាជ្ញាធរ​ចាប់​ជនដៃដល់​មក​ផ្ដន្ទាទោស​តាមច្បាប់​ឱ្យបាន​ឆាប់​។​លោក នល់ ពង្ស​ធា​រិ​ទ្ធ កាសែត​ប្រាប់​នៅ​ថ្ងៃទី​១៨ ខែកក្កដា​ថា​របួស​របស់លោក​នៅ​ឈឺ​ចុកចាប់​នៅឡើយ​ដោយ​មិន​គេង​លក់​ដែល​ត្រូវការ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បន្តទៀត​។ តែ​លោ​កថា លោក​ត្រូវ​បង្ខំចិត្ត​ចេញពី​មន្ទីរពេទ្យ​ទាំង​របួស​មិនទាន់​ធូរស្រាល​ទៅ​បន្ត​ព្យាបាល​នៅផ្ទះ​វិញ ដើម្បី​ធានា​ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន ពីព្រោះ​ក្នុងពេល​កើតហេតុ​ក្រុម​ជនដៃដល់​បាន​ស្រែក​គំរាម​សម្លាប់​រូបលោក​ឱ្យ​ខាន​តែ​បាន​។ លោក នល់ ពង្ស​ធា​រិ​ទ្ធ ថា​ពេលនេះ​លោក​បារម្ភ​អំពី​សុវត្ថិភាព​ជាខ្លាំង​ដោយ​ខ្លាច​ជន​ទាំងនោះ​ត្រឡប់មក​ម្តងទៀត ខណៈ​ជំរុញ​ផ្ទះ​របស់លោក​មាន​ជន​ប្លែក​មុខ​ស្លៀកពាក់​ស៊ីវិល​ជាច្រើន​នាក់​កំពុង​តាមឃ្លាំមើល​។

​លោក លី សុធា​រ៉ា​យុទ្ធ អគ្គលេខាធិការ​គណបក្ស​ភ្លើងទៀន​( CP )​ឲ្យ​ដឹងថា​លោក​លន់ ពង្ស​ធិ​រិ​ទ្ធ ត្រូវបាន​ជនដៃដល់​ចំនួន​៦​នាក់​ដែល​ជិះ​ម៉ូតូ​៣​គ្រឿង​វាយ​ត្រង់​ក្បាល​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ធ្ងរ​កាល​ពីថ្ងៃ​អាទិត្យ​។​លោក​បន្តថា​លោក លន់ ពង្ស​ធិ​រិ​ទ្ធ កំពុង​ជិះ​ម៉ូតូ​ទៅ​ប្រជុំ​នៅ​ទីស្នាក់ការ CP ក្នុង​សង្កាត់​ចោមចៅ​ទី​៣ ពេល​លោក​ត្រូវគេ​ប្រហារ​។​លោក​បន្ថែមថា​គណបក្ស​ភ្លើងទៀន​ចាត់ទុក​ការប្រើ​អំពើហិង្សា​លើ​លោក ពង្ស​ធិ​រិ​ទ្ធ​ថា​ជា​ទម្រង់​នៃ​ការគំរាមកំហែង​ផ្នែក​នយោបាយ​ដែល​នឹងធ្វើ​ឲ្យ​បរិយាកាស​នយោបាយ​កាន់តែ​អាក្រក់​ទៅៗ​នៅមុន​ការបោះឆ្នោតជាតិ​នីតិកាល​ទី​៧ ឆ្នាំ​២០២៣​។​លោក​និយាយថា​៖ «​ជនសង្ស័យ​៦​នាក់​យក​ដំបង​ដែក​និង​កាំបិត​ដេញ​កាប់​សកម្មជន​យើង​បណ្តាល​ឲ្យ​របួសធ្ងន់ ដែល​រួមមាន​របួស​ក្បាល​ច្រើន​កន្លែង និង​របួស​ជាច្រើន​កាំបិត​។ យើង​មិនអាច​ទទួលយក​អំពើហិង្សា​នេះ​បានទេ​»​។​លោក​បន្តថា​៖ « គណបក្ស​ភ្លើងទៀន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ធ្វើការ​ស៊ើបអង្កេត​ឯករាជ្យ និង​មាន​ប្រសិទ្ធភាព​ដើម្បី​ចាប់ខ្លួន​ជនល្មើស​និង​អ្នក​ដែល​នៅ​ពីក្រោយ​ពួកគេ​មក​កាត់ទោស​»​។​

លោក​ម៉ន វុ​ធី អធិការនគរបាល​ខ​ណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​និយាយ​កាលពី​ម្សិលមិញ​ថា​អាជ្ញាធរ​កំពុង​ស្វែងរក​ជនសង្ស័យ​ពាក់ព័ន្ធ​នឹង​ការវាយប្រហារ​លើ​លោក ពង្ស​ធិ​រិ​ទ្ធ​។​អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ លោក សាន សុខ​សីហា ប្រាប់​កាសែត​ថា​សមត្ថកិច្ច​បានទទួល​ពាក្យបណ្តឹង​របស់​ជនរ​ង​គ្រោះ​រួចហើយ ហើយ​មន្ត្រី​ជំនាញ​កំពុង​សហការ​ស្រាវ​ស្រាវ ប៉ុន្តែ​ខាង​លោក​ត្រូវការ​កិច្ចសហការ​ពី​ជនរងគ្រោះ​។ លោក សាន សុខ​សីហា ស្នើ​ជនរងគ្រោះ និង​អ្នកសារព័ត៌មាន​កុំ​លើកឡើង​ករណី​ហិង្សា​លើ​សកម្មជន​នយោបាយ​ក​ន្ល​ង​មក​ផ្សាភ្ជាប់​ទៅនឹង​រឿង​នយោបាយ ដោយ​លោក​អះអាងថា​នគរបាល​យុត្តិធម៌​មិនទាន់​បង្ហាញ​លទ្ធផល​ស្រាវជ្រាវ និង​ភស្តុតាង​យកមក​បញ្ជាក់​នៅឡើយ ៖ « កុំ​ស្អី​លើកឡើងថា​ករណី​ចេះ​ករណី​ចុះ សំខាន់​ករណី​កើតឡើង​ចំពោះ​សមត្ថកិច្ច​នគរបាល​យុត្តិធម៌ គឺ​យើង​ត្រូវមាន​ភស្តុតាង​ច្បាស់លាស់​មុននឹង​ធ្វើការ​វាយតម្លៃ »​។​a candle hit 


​