» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10803 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700974 នាក់

ស្ត្រី​ម្ចាស់​ហាង​តន្ត្រី​សំណាង​ដា​ណេ​ដែល​អធិការរង​ស្ទាវ​បាញ់​ព្រោះ​ខឹង​ក្រ​យក​ម្ហូប​ឲ្យ​ច្រះច្រំ​ស្លាប់​ហើយ​!

 


​ស្វាយរៀង​៖​ស្រី​ស្អាត​ម្ចាស​ហាង​«​តន្ត្រី​សំណាង​ដា​ណេ​» ដែល​ត្រូវ​អធិការរង​ស្ទាវ​ក្រុង​បាវិត បាញ់ប្រហារ​កាលពី​ថ្ងៃទី​២០​ធ្នូ​ដោយសារ​ថា​ធើ​ម្ហូប​ឲ្យ​ច្រះ​ច្រំយូ​នោះ បាន​ស្លាប់​ហើយ​នៅ​ថ្ងៃទី​២១​ធ្នូ​នៅ​មន្ទីរពេទ្យ​ប្រទេស​វៀតណាម​។ ឃាតក​ដែលជា​អធិការរង ត្រូវបាន​សមត្ថកិច្ច​ប​ញ្ជូ​ន​ទៅកាន់​តុលាការ​នៅថ្ងៃនេះ​២១ ធ្នូ ២០១៩ តាម​នីតិវិធី​។​a bavit 

​ឃាតក​ជា​អធិការរង​ក្រុង​បាវិត​ឈ្មោះ កែវ ចិ​ត្រា អាយុ​ជិត​៣០​ឆ្នាំ ត្រូវជា​កូនប្រុស​បង្កើត​អធិការនគរបាល​ក្រុង​បាវិត លោក កែវ គង់​ត្រូវបាន​គេ​រាយការណ៍​ថា​៖​កាលពី​យប់​ថ្ងៃទី ២០ ធ្នូ ឆ្នាំ​២០១៩ បាន​ដក​កាំភ្លើង​បាញ់​ចំនួន ២​គ្រាប់ ដោយ​មួយ​គ្រាប់​បាញ់​ឡើងលើ និង​មួយ​គ្រាប់​ទៀត​បាញ់​ចំ​ស្ត្រី​ជា​ម្ចាស់​ហាង បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ ត្រូវបញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​វៀតណាម​។ ករណីនេះ​បានកើត​ឡើង​នៅក្នុង​ហាង​ភោជនីយដ្ឋាន តន្ត្រី​សំណាង​អា​ណេ ក្នុងភូមិ​តា​ពៅ សង្កាត់​បាវិត ក្រុង​បាវិត ខេត្តស្វាយរៀង​។​

​សម​ត្ត​កិច្ច​ថា មូលហេតុ​ដែល​នាំ​ឲ្យ​មានការ​បាញ់ប្រហារ​នេះ ដោយសារ​ជនដៃដល់​ខឹង​ម្ចាស់​ហាង​យក​ម្ហូប​មក​ឲ្យ​ស៊ី​យឺត​ពេក​។ ស្ត្រី​រងគ្រោះ​មានឈ្មោះ សឿន ដា​ណេ វ័យ​៣៨​ឆ្នាំ រស់នៅ​ភូមិ​ក្រាំង​អាត់ ឃុំ​កំពង់សីលា ស្រុក​កំពង់សីលា ខេត្ត​ព្រះសីហនុ​បាន មករក​ស៊ី​នៅ​ក្រុង​បាវិត​។​

​ជនសង្ស័យ​ជា​អធិការរង​នគរបាល​រូបនេះ ទើបតែ​ត្រូវ​បានប្រកាស​ឲ្យ​ចូលកាន់​តំណែង​កន្លងមក​បានតែ​ប៉ុន្មាន​ថ្ងៃ​មកនេះ​ទេ​។ នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​បាវិត ក៏​ត្រូវបាន​សមត្ថកិច្ច​មូលដ្ឋាន​មួយចំនួន លួច​បង្ហើប​ថា ម្នាក់ៗ​មិន​ពេញ​ចិត្តនឹង​ការដឹកនាំ​របស់​អធិការ​ក្រុង កែវ គង់ នោះឡើយ ប៉ុន្តែ​មិន​ហ៊ាន​ប្តឹង​មក​ថ្នាក់លើ​ចេះតែ​ទ្រាំ​ទៅ ខណៈ​គ្រួសារនិយម កូន​អធិការរង ឪពុក​អធិការ ហើយ​មានរឿង​អាស្រូវ​ច្រើន​។​​ជនសង្ស័យ​ជា​ឃាតក នេះ ត្រូវបាន​អ្នកក្រុង​បាវិត​មួយចំនួន ស្គាល់​ថា ជា​មនុស្ស​មាន​ច​រឹក​មិនល្អ និង​ធ្លាប់ជា​ក្មេង​ទំនើង ស្រាប់តែ​មានសំណាង​បានធ្វើ​ជា​អធិការរង​នគរបាល​ក្រុង ក្រោម​ការជួយជ្រោមជ្រែង​ពី​ឪពុក របស់ខ្លួន​។​

​បើតាម​បុគ្គលិក​បម្រើ​ការងារ​ហាង​តន្ត្រី​សំណាង​ដា​ណេ បាន​ឲ្យ​ដឹងថា​៖ នៅ​មុនពេល​កើតហេតុ​មាន​បុរស​ម្នាក់ បាន​ចូលមកក្នុង​ហាង​នៅ​កញ្ចុះ​លេខ​៦៦៦៦ ហើយក​ម្ម៉​ង់​មី​ស្រុះ​មួយ​ចាន បន្ទាប់មកទៀត​បាន​ប្រាប់​បុគ្គលិក ឲ្យ​ហៅ​ម្ចាស់​ហាង​មកជួប ស្រាប់តែ​បុរស​នោះបាន​ដក​កាំភ្លើង​បាញ់​ឡើងលើ​មួយ​គ្រាប់ និង​មួយ​គ្រាប់​ទៀត​បាញ់សម្លាប់ តម្រង់​ក្បាល​ស្ត្រី​រងគ្រោះ​តែម្តង បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ ត្រូវបាន​សាច់ញាតិ និង​ភ្ញៀវ​ជួយ​លើក​ជនរងគ្រោះ ទៅ​សង្គ្រោះបន្ទាន់​នៅ​ប្រទេស​វៀតណាម​។ បន្ទាប់ពី​ធ្វើ​សកម្មភាព​បាញ់ប្រហារ​រួច បុរស​ដែល​ឃាតក បាន​ដើរ​ចេញពី​ហាង​គេចខ្លួនបាត់ តែ​ត្រូវបាន​ឃាត់ខ្លួន​បាន​វិញ​។​a bavit1 a bavit2 a bavit3 

​