» រដ្ឋាភិបាល​ថៃ​អនុ​ម័​ត្ត​គម្រោង​បោះឆ្នោត​ព្រឺទ្ធសភា​ជា​លើកដំបូង​ចាប់តាំងពី​រដ្ឋប្រហារ​ » ស្ថាបនិក​ឌី​ហ្វី​ត​កំពុងតែបន្ត​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​សមរង្ស៊ី​ឯកោ​ » សម្តេច​តេ​ជោ​៖​តើ​សា​ពូ​មីដាដា​ឆ្កួត​ឬក៏​ឡប់​ឬ​ចង់​អួត​អ្នកដទៃ​? » ហ្វូង​ដំរីព្រៃ​បង្ហាញខ្លួន នៅ​ខេត្តមណ្ឌលគិរី បានសម្លាប់​ស្ដ្រី​ម្នាក់ ព្រោះ​ព្យាយាម​ការពារ​មិត្ត​របស់​វា​មួយ​ក្បាល ដែល​កំពុង​ឈឺ​ » សម្ដែង​ក្បាច់គុន​សាវ​លី​ញ និង​គុន​ល្បុក្កតោ នៅ​អង្គរ​អបអរ​ទិវា​ប្រជាជន​កម្ពុជា​ចិន​ » ចិន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស G៧ បញ្ចប់​ការជ្រៀតជ្រែក​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក្នុងពេល​អាមេរិក​ពង្រីក​កម្លាំង​នៅ​ហ្វីលីពីន​ផងដែរ » អភិបាលខេត្ត​ព្រះសីហនុ ស្នើឱ្យ​កងទ័ព​ការពារ​នៅ​កោះ​ពូ​លូ​វ៉ៃ បង្កើន​ការការពារ​បូរណភាព​ទឹកដី » គ្រាន់តែ​ប្រកាស​ចែក​ដី​ត្រូវ​ចាប់ខ្លួន​ចុះ​អ្នក​ឆបោក​លុយ​ពលរដ្ឋ​រាប់លាន​ដុល្លារ​ម៉េច​មិន​ចាប់​ផង​? » គោលបំណង​និង​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​ប្រមុខ​ការទូត​ចិន​នៅ​កម្ពុជា​ » គ្រូពេទ្យ​ជួយ​សម្រាល​ទារិកា​ប៉ា​ឡេ​ស្ទី​ន​ម្នាក់​ចេញពី​ផ្ទៃ​ម្តាយ​ដែល​ស្លាប់​ដោយ​ការវាយប្រហារ​ពី​អ៊ីស្រាអែល​ » បណ្តេញ​វៀតណាម​និង​ចិន​រាប់រយ​នាក់​ទៅ​ស្រុក​វិញ​ពាក់ព័ន្ធ​បទល្មើស​ឆបោក​តាម​ប្រព​ន្ធ័​អន​ឡាញដោយមិនកាត់ទោស? » ញាក់សាច់​!​បង្ក្រាប គ្រឿងញៀន​បាន​ជាង​១០០​គីឡូក្រាម និង​អាវុធ​១​ដើម​! » មនុស្ស​៤​នាក់​បាន​បាត់​បង់ជីវិត និង​មនុស្ស​២​នាក់​ទៀត ត្រូវ​រងរបួស​ធ្ងន់​ពេល ដើរ​រើស​ជ័រ កាច់​ផ្ដៅ​ក្នុងព្រៃ » ក្រសួង​ការងារ ចុះ​កិច្ចព្រមព្រៀង​ជាមួយ​អង្គភាព​អភិវឌ្ឍន៍​ធនធានមនុស្ស​កូរ៉េ ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ និង​ប្រសិទ្ធភាព​នៃ​ការបញ្ជូន​ពលករ​ » ជញ្ជីង​ថ្លឹង​រថយន្ត​នៅ​ផ្លូវជាតិ​លេខ ៤​ក្នុងស្រុក​អង្គស្នួល​ក្លាយជា​កន្លែង​ថ្លឹង​លុយ​របស់លោក​ប្រធាន​ស្ថានីយ៍​!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4548 នាក់

ម្សិលមិញ 8227 នាក់

សរុប 14131429 នាក់

ចាប់​ស្រី​ជំនួយការ​ស្មៀនឃុំ​អូរ​បី​ជាន់​ដាក់​ឡាន​ទៅ​បាត់សង្ស័យប្រុសចាស់​!

 


​បន្ទាយមានជ័យ​: នារី​ជា​ជំនួយការ​ស្មៀនឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ​ម្នាក់ ត្រូវ​ជន​មិន​ស្គាល់មុខ​ចាប់​ជម្រត់​ដាក់​រថយន្ត​នៅវេលា​ម៉ោង​៦​និង​២០​នាទី​យប់ ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០២០ រហូតមកទល់​ល្ងាច​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០២០​នេះ នៅ​មិនទាន់​ដឹង​ដំណឹង​នៅឡើយ​។​a catch girl1 

​លោក​វរសេនីយ៍ទោ សែ​ស វិបុល អធិការនគរបាល ស្រុក​អូរជ្រៅ បាន​ឲ្យ​ដឹងថា នារី​រងគ្រោះ​ឈ្មោះ អឿន ស្រី​និ​ច អាយុ​២៤​ឆ្នាំ ជា​កូនកំព្រា នៅ​ជាមួយ​ម្តាយមីង នៅ​ភូមិ​ព្រៃ​ចាន់ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ សព្វថ្ងៃ​បំរើការ​ជា​ជំនួយការ​ស្មៀនឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ។​

​កម្លាំង​នគរបាល​ស្រុក​អូរជ្រៅ និង កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋ បាល​ឃុំ​អូរ​បី​ជាន់ បាន​ចុះ​ធ្វើការ​ស្រា​ជ្រាវ​ជុំវិញ​ករណីនេះ​បាន​ឲ្យ​ដឹងថា​៖ នៅ​មុនពេល​កើតហេតុ​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០២០ គឺ​នារី​រងគ្រោះ​បាន​ជិ​:​ម៉ូតូ​ជាមួយ ក្មេងស្រី លាង សុគន្ធា អាយុ​១០​ឆ្នាំ យក​ឡេ​ទៅ​ឲ្យ​គេ​នៅ​អូរ​បី​ជាន់ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ពេល​ត្រឡប់មកវិញ​ជិត​ដល់ផ្ទះ ស្រាប់​តែមាន​ជនសង្ស័យ​ចំនួន​២​នាក់ ក្តាប់ អត្តសញ្ញាណ​មិនបាន បើករថយន្ត​កា​ម៉ា​រី​ពណ៌​ខ្មៅ ក្តាប់​ស្លាក​លេខ​មិនបាន បាន​ហៅ​ម៉ូតូ​ឲ្យ​ឈប់ ចម្ងាយ​៣០​ម៉ែត្រ ដើម្បី​និយាយ​គ្នា ពេលនោះ​នារី​រងគ្រោះ​និយាយថា យើង មិនដែល​ស្គាល់គ្នា​ផង ហើយ​ជនសង្ស័យ​ម្នាក់​បាន​ចុះ​ពីលើ​រថយន្ត​ចាប់​នារី​រងគ្រោះ​ដោយនិយាយ​ថា អូន​ឯង​ធ្វើបាប​ចិត្ត​បង​ណាស់ រួច​ទាញ​ចូលក្នុង​រថយន្ត​បើក​ចេញទៅ​បាត់ ។​

​លោក​អធិការ​បាន​បញ្ជាក់ថា ឆ្លងតាម​ការស្រាវជ្រាវ នារី​រងគ្រោះ​ធ្លាប់មាន​សង្សារ ហើយ​បាន​ភ្ជាប់ពាក្យ​ជាមួយ​បុរស​ម្នាក់​ឈ្មោះ​គន់ សា​រះ អាយុ​២៤​ឆ្នាំ ភេទ​ប្រុស នៅ​ភូមិ និមិត្ត​១ សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត នៅ​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០១៩​មកម្ល៉េះ​និង​រៀបការ​នៅ​ថ្ងៃទី​៨ ខែមេសា ឆ្នាំ​២០២០​នេះ​។ បើទោះបីជា​បាន​ភ្ជាប់ពាក្យ​ជាមួយ​បុរស​ឈ្មោះ គុណ សារ៉ាក់ រួចហើយ​ក្តី តែ​សង្សារ​ចាស់​ឈ្មោះ សៀន ភា​រ័ត្ន នៅតែ​ឧស្សាហ៍​ឆាត​មករ​កនាង ។ ទាក់ទិន​នឹង​ករណី​ចាប់​នារី​រងគ្រោះ​ឈ្មោះ អឿន ស្រី​និ​ច នេះ​ជា​ជំ​ហ៊ា​នដំបូង​មានការ​សន្និដ្ឋាន​ជា​ករណី​នាំ ពង្រត់ ឬក៏​ជា​ករណី​រត់តាម​សង្សារ​ចាស់ ដែលមាន​ឈ្មោះ សៀន ភា​រ័ត្ន​នោះ​យ៉ាងណាទេ ព្រោះ​កំពុង​ធ្វើ​តែ​ស្រាវជ្រាវ​ឲ្យ​បានច្បាស់លាស់​៕a catch girl a catch girl2 a catch girla