» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 639 នាក់

ម្សិលមិញ 13674 នាក់

សរុប 20708519 នាក់

ឃាតកម្ម​លើ​អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន​សម្តេច​តេ​ជោ​រំលែក​ទុក្ខ​រាជរដ្ឋាភិបាល​ថ្កោលទោស​

​ភ្នំពេញ​៖ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា នៅ​រសៀល​ថ្ងៃទី​០៨ ខែកក្កដា ឆ្នាំ​២០២២​នេះ បាន​ផ្ញើ​សារ​រំលែក​ទុក្ខ​ចំពោះ​មរណភាព​របស់ លោក អា​បេ សិន​ហ្សូ អតីត​នាយករដ្ឋមន្ដ្រី​ជប៉ុន ទទួលមរណភាព​ក្នុង​វ័យ​៦៧​ឆ្នាំ ដោយសារ​ការបាញ់ប្រហា​រ​កំឡុងពេល​ថ្លែង​សុន្ទរកថា​មួយ​ក្នុង​ទីក្រុង Nara ភាគ​ខាងលិច​ប្រទេស​ជប៉ុន​។​a abe hun3 

​ក្នុង​លិខិត​រំលែក​ទុក្ខ​ផ្ញើជូន លោក គី​ស៊ី​ដា ហ្វឺ​មី​អូ នាយករដ្ឋមន្ត្រី​ជប៉ុន ដែល​បណ្ដាញ​ព័ត៌មាន ទទួលបាន​, សម្ដេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍​យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំ​មាន​អារម្មណ៍​រន្ធត់ចិត្ត​យ៉ាងខ្លាំង និង​សោកសៅ​ជា​ពន់ពេក ដែល​ទទួលបាន​ព័ត៌មាន​អំពី​មរណភាព​របស់​ឯកឧត្តម អា​បេ ស៊ីន​ហ្សូ អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន ដោយសារ​ការធ្វើឃាត​ទាំង​កណ្តាល​ថ្ងៃ​។ តាងនាម​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា ខ្ញុំ​សូម​សម្ដែង​នូវ​ការចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​បំផុត និង​សមានចិត្ត​ដ៏​ជ្រាលជ្រៅ ជូន​ចំពោះ​ឯកឧត្តម និង​តាមរយៈ​ឯកឧត្តម ជូន​ចំពោះ​ក្រុមគ្រួសារ​សព ក៏ដូចជា​ប្រជាជន​ជប៉ុន ចំពោះ​ការបាត់បង់​ដ៏​ធំធេង​នេះ​។ សមានចិត្ត និង​ការ​បួងសួង​របស់​យើងខ្ញុំ​ស្ថិតនៅ​ជាមួយ​ឯកឧត្តម និង​ប្រជាជន​ជប៉ុន នៅក្នុង​កាលៈទេសៈ​ដ៏​សោកសង្រេង​នេះ​។​

​ឯកឧត្តម អា បេ ស៊ីន​ហ្សូ ជា​រដ្ឋបុរស​ជប៉ុន​លេចធ្លោ​មួយរូប ដែល​ត្រូវបានគេទទួលស្គាល់ និង​លើកសរសើរ​យ៉ាង​ទូលំទូលាយ​ចំពោះ​ភាពជា​អ្នកដឹកនាំ​ប្រកបដោយ​សមត្ថភាព ក្នុងការ​ជំរុញ​វឌ្ឍនភាព​របស់​ជប៉ុន និង​ការចូលរួមចំណែក​យ៉ាងសកម្ម​ដល់​សន្តិភាព ស្ថិរភាព និង​វិបុលភាព​នៅក្នុង​តំបន់ និង​ពិភពលោក​ទាំងមូល ក្នុងនាម​ជា​មិត្ត​ល្អ​យូរលង់​របស់ខ្ញុំ និង​កម្ពុជា ឯកឧត្តម អា​បេ ស៊ីន​ហ្សូ បានធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ខ្ញុំ ក្នុងការ​លើកកម្ពស់​ទំ​នាក់​ទំនង​ទ្វេភាគី​រវាង​កម្ពុជា និង​ជប៉ុន​បន្ថែមទៀត នៅក្នុង​អាណត្តិ​ជា​នាយករដ្ឋមន្ត្រី​របស់​ឯកឧត្តម ក្នុងនោះ​រួមទាំង​ការលើក​កម្រិត​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឱ្យទៅជា​ដៃគូ​យុទ្ធសាស្ត្រ កាលពី​ឆ្នាំ​២០១៣​។ ឯកឧត្ដម អា​បេ ស៊ីន​ហ្សូ នឹង​នៅតែ​ទទួល​បានការ​នឹករលឹក​យ៉ាងខ្លាំង ហើយ​ស្នាដៃ​របស់គាត់ ក៏​នឹង​ត្រូវបាន​ចងចាំ​ជា​រៀង​ដរាប​»​។​


​ដោយឡែក​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៅ​ថ្ងៃទី​០៨ ខែកក្កដា ឆ្នាំ​២០២២​នេះ បានចេញ​សេចក្តីថ្លែងការណ៍​មួយ​ថ្កោលទោស​ចំពោះ ការបាញ់សម្លាប់ លោក ស៊ីន​ហ្សូ អា​បេ (Shinzo Abe) អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន អំឡុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត​។​​តាមរយៈ​សេចក្តីថ្លែងការណ៍​នេះ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា បាន​សម្តែង​នូវ​ការ​សោកសៅ និង​តក់ស្លុត ចំពោះ​ការទទួល​មរណភាពរ​បស់ លោក ស៊ីន​ហ្សូ អា​បេ (Shinzo Abe) អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន ក្រោយ​ត្រូវបាន​បាញ់ប្រហារ​ក្នុងអំឡុង​ពេលធ្វើ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ថ្នាក់ជាតិ នៅ​ភាគ​ខាងលិច​ទីក្រុង​ណា​រ៉ា ប្រទេស​ជប៉ុន នៅ​ថ្ងៃ​សុក្រ ទី​០៨ ខែកក្កដា ឆ្នាំ​២០២២​។​

​សេចក្តីថ្លែងការណ៍​បានបញ្ជាក់​ដូច្នេះ​ថា​៖ «​រាជរដ្ឋាភិបាល​កម្ពុជា សូម​ធ្វើការ​ថ្កោលទោស​យ៉ាងខ្លាំងបំផុត​ចំពោះ​ឃាតកម្ម​ដ៏​ព្រៃផ្សៃ​នេះ​។ ឯកឧត្តម ស៊ីន​ហ្សូ អា​បេ គឺជា​ថ្នាក់ដឹកនាំ​ដ៏​ឆ្នើម​មួយរូប​របស់​ជប៉ុន និង​ជា​មិត្តភក្ដិ​ជាទីគោរព​ស្រលាញ់​របស់​កម្ពុជា ហើយ​មរណភាព​របស់ ឯកឧត្តម ស៊ីន​ហ្សូ អា​បេ គឺជា​ការបាត់បង់​ដ៏​គួរឱ្យ​សោកសង្រេង មិន​ត្រឹមតែ​សំរាប់​ប្រជាជន​ជប៉ុន​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ក៏​សំរាប់​ប្រជាជន​កម្ពុជា ផងដែរ​»​។​
​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា ក៏បាន​ចូលរួម​រំលែក​ទុក្ខ​ដ៏​ជ្រាលជ្រៅ​បំផុត និង​សំដែង​នូវ​សមានចិត្ត​ដ៏​ស្មោះស្ម័គ្រ​ជាទីបំផុត​ជូន​ចំពោះ​គ្រួសារ​សព​របស់​ឯកឧត្តម ស៊ីន​ហ្សូ អា​បេ រដ្ឋាភិបាល និង​ប្រជាជន​ជប៉ុន​។​
​សូមបញ្ជាក់ថា​អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន លោក អា​បេ សិន​ហ្សូ បានទទួល​មរណភាព នៅ​រសៀល​ថ្ងៃទី​០៨ ខែកក្កដា ឆ្នាំ​២០២២​នេះ នៅ​មន្ទីរពេទ្យ បន្ទាប់ពី​រង​ការបាញ់ប្រហារ កំឡុងពេល​ថ្លែង​សុន្ទរកថា​មួយ ក្នុង​ទីក្រុង Nara ភាគ​ខាងលិច​ប្រទេស​ជប៉ុន កាលពី​ព្រឹក​មិញ​៕a abe hun a abe hun1 

​