» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11112 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701283 នាក់

លោក​ស៊ិន​ហ្សូ​អា​បេ​ទទួល​មរណៈ ភាព​ហើយ​ដោយសារ​ការបាញ់ប្រហា​រ​ពេល​ឃោសនា​

​ជប៉ុន​៖ អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន ស៊ិន​ហ្ស៊ួ​អា​បេ បានទទួល​មរណភាព​ហើយ បន្ទាប់ពី​ទទួលរង​នូវ​ការបាញ់ប្រហារ​ដោយ​ខ្មាន់កាំភ្លើង អំឡុង​ពេលដែល​រូបលោក​ឈរ​ថ្លែង​សុន្ទរកថា​ឃោសនាបោះឆ្នោត​សភា​ជាន់ខ្ពស់​នៅឯ​ដែនដី​ណា​រ៉ា​ភាគ​ខាងលិច​ប្រទេស​ជប៉ុន​នៅ​ថ្ងៃ​សុក្រ ទី​៨ ខែកក្កដា​ឆ្នាំ​២០២២​នេះ​។​a abe die 

តាម​បណ្តាញ​ផ្សព្វផ្សាយ​អន្តរជាតិ​នានា​បានឱ្យដឹងថា ក្រោយពី​ការបាញ់ប្រហារ​ដោយ​ខ្មាន់កាំភ្លើង​មិន​ដល់​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​លោក​អា​បេ​ដែល​រងរបួស​ទ្រូង​យ៉ាងធ្ងន់ធ្ង​បានទទួល​មរណភាព បើទោះបីជា​មានការ​ព្យាយាម​ជួយសង្គ្រោះ​អាយុជីវិត​របស់លោក​គ្រប់​មធ្យោបាយ​តាម​លក្ខណៈ​វេជ្ជសាស្ត្រ​បែបណា​ក៍ដោយ​។ ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ប្រទេស​ជប៉ុន​បានឱ្យដឹង​បន្ថែមទៀតថា លោក​ស៊ីន​ហ្សូ​អា​បេ​បាន​ស្លាប់​នៅក្នុង​បន្ទប់​ស​ង្គ្រាះ​បន្ទាន់​ក្នុង​ទីក្រុង Nara បន្ទាប់ពី​ក្រុមគ្រូពេទ្យ​បាន​ខិតខំ​ជួ​យស​ង្គ្រាះ​រូបលោក​អស់​រយៈពេល​ជាច្រើន​ម៉ោង​រួចមក ក្រោយពី​បាន​រងរបួស​យ៉ាងធ្ងន់ធ្ងរ​ចេញពី​ការបាញ់ប្រហារ​ដោយ​ខ្មាន់កាំភ្លើង​មួយរូប​កាលពីពេល​ព្រឹក​ព្រលឹម​ថ្ងៃ​ស្រុក​នេះ ។​

​លោក​អា​បេ ដែលមាន​វ័យ ៦៧​ឆ្នាំ គឺជា​អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន​មួយរូប​ដែល​ធ្លាប់បាន​កាន់តំណែង​យូរ​ជាងគេ និង​ត្រូវបាន​ខ្មាំ​ន​កាំភ្លើង​លួច​បាញ់​ចំ​ពី​ខាងក្រោយ​ខ្នង​របស់លោក​.​។​សាក្សី​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ខ្មាន់កាំភ្លើង​បាន​ដើរមក​ពីក្រោយ​លោក Abe ខណៈដែល​អតីត​នាយករដ្ឋមន្ត្រី​រូបនេះ​កំពុង​ថ្លែង​សុន្ទរកថា​លើ​ដងផ្លូវ​ក្នុង​ទីក្រុង Nara ភាគ​ខាងលិច​ប្រទេស​ជប៉ុន ។​​ខ្មាន់កាំភ្លើង​ដែលអាចឈរនៅក្បែរប្រមាណ៣ម៉ែតបាន​បើក​ការបាញ់ប្រហារ​ចំនួន ២ គ្រាប់ ហើយ​លោក Abe បាន​ដួលសន្លប់​ភ្លាមៗ បន្ទាប់ពី​ត្រូវ​គ្រាប់​ទី ២ ពេល​កំពុង​ថ្លែង​ទៅកាន់​ហ្វូង​អ្នកគាំទ្រ​នៅវេលា​ម៉ោង ១១ និង ៣០ នាទី​ព្រឹក​ថ្ងៃ​សុក្រ​នេះ ជន​ដៃ​ជា​ឃាតក​ដែល​ត្រូវបាន​ចាប់ខ្លួន​ភ្លាមៗ និង​ត្រូវបាន​ក្រុម​មេដឹកនាំ​និង​មហាជន​នៅក្នុង​ប្រទេស​ជប៉ុន​ធើ្វ​ការ​ថ្កោលទោស​យ៉ាងខ្លាំង​ទៅលើ​អំពើ​ឃោរឃៅ​មួយ​នេះ​ផងដែរ​។​

​ប្រភពពី​កាសែត​និយាយថា​ខ្មាន់កាំភ្លើង​ដែល​គេ​ស្គាលឈ្មោះ Yamagami Tetsuya អាយុ​៤២​ឆ្នាំ បាន​សារភាពថា គេ​ចង់​ធ្វើឃាត​អតីត​នាយករដ្ឋមន្ត្រី​រូបនេះ​ដោយសារតែ «​មិន​ពេញចិត្ត​»​ជាមួយ​គោលនយោបាយ​ដឹកនាំ​កន្លងមក​របស់លោក​។​​ខ្មាន់កាំភ្លើង​រូបនេះ​ធ្លាប់ជា​អតីត​សមាជិក​កម្លាំង​ការពារ​ដែនសមុទ្រ​ជប៉ុន​។​

​គួររំលឹកថា លោក​ស៊ិន​ហ្ស៊ួ​អា​បេ កើត​ក្នុង​ត្រកូល​អ្នកនយោបាយ​ដ៏​ល្បីល្បាញ​មួយ នៅក្នុង​ទីក្រុង​តូ​ក្យូ ។ កើត​ក្នុង​ទីក្រុង​តូ​ក្យូ នៅ​ថ្ងៃទី ២១ ខែកញ្ញា​ឆ្នាំ ១៩៥៤, លោក Shinzo Abe បាន ចាប់កំណើត​ក្នុង​ត្រកូល​អ្នកនយោបាយ​។ ឪពុក និង​ជីតា​ខាង​ឪពុក សុទ្ធតែជា​សមាជិក​ជាន់​ខ្ពស់​នៃ​គណបក្ស​ប្រជាធិបតេយ្យ​សេរី (LDP) ហើយ​ជីតា​ខាង​ម្តាយ​របស់គាត់​គឺ​ឈ្មោះ Nobusuki Kishi ដែលជា​នាយករដ្ឋមន្ត្រី​ជប៉ុន​ពី​ឆ្នាំ ១៩៥៧ ដល់ ១៩៦០​។​

​លោក Abe បាន​សិក្សា​ផ្នែក​នយោបាយ​នៅ​សាកលវិទ្យាល័យ Seikei និង​សាកលវិទ្យាល័យ Southern California ហើយ​បាន​ទៅធ្វើ​ការ​ឲ្យ​ក្រុមហ៊ុន Kobe Steel ក្នុង​ឆ្នាំ ១៩៧៩​។​
​មិនយូរប៉ុន្មាន លោក Abe បាន​ចូល​បម្រើ​ការងារ​ក្នុង​រដ្ឋាភិបាល ដោយ​ទទួល​បានការ​ជ្រោមជ្រែង​ពី​ឪពុក​របស់គាត់ គឺ​លោក Shintaro Abe​។​​លោក Abe បាន​រៀបការ​ជាមួយ DJ វិទ្យុ​លោកស្រី Akie Matsuzaki ក្នុង​ឆ្នាំ​១៩៨៧​។ ភរិយា​របស់លោក Abe ក៏​ជា​កូនស្រី​ប្រធាន​ក្រុមហ៊ុន​ផលិត​ស្ករ​សូកូឡា Morinaga ផងដែរ​។ ប្តី​ប្រពន្ធ​មួយគូ​នេះ មិនមាន​កូន​ទេ​។ ពួកគេ​បាន​ឆ្លងកាត់​ការព្យាបាល​ជំងឺ​គ្មាន​កូន​មិន​ជោគជ័យ​មុនពេល​រៀប​អាពាហ៍ពិពាហ៍​។​

​នៅ​ឆ្នាំ​១៩៩៣ លោក Abe បាន​ជាប់ឆ្នោត​ជា​តំណាងរាស្ត្រ​លើកដំបូង ក្នុងចំណោម​ការបោះឆ្នោត​ប្រាំ​ដង ហើយ​ចាប់​ផ្តើមឡើង​ឋានៈ​ក្នុង​គណបក្ស​។ លោក​បាន​បម្រើ​ការជានា​យក​រង​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី Yoshiro Mori និង Junichiro Koizumi ពី​ឆ្នាំ ២០០០ ដល់ ២០០៣​ហើយ​បាន​បង្ក​ភាពល្បីល្បាញ នៅពេល​គាត់​ក្រោកឈរឡើង​ប្រឆាំង​លោក គីម ជុងអ៊ីល របស់​កូរ៉េខាងជើង ជុំវិញ​ការចាប់​ពង្រត់​ជនជាតិ​ជប៉ុន ដោយ​កូរ៉េខាងជើង​។​

​នៅ​ឆ្នាំ ២០០៣ គាត់​បាន​ក្លាយជា​អគ្គលេខាធិការ​គណបក្ស LDP ដែលជា​គណបក្សកាន់អំណាច​នៅក្នុង​ប្រទេស​ជប៉ុន​អស់​រយៈពេល ៥០ ឆ្នាំ​។ លោក Shinzo Abe បាន​ឡើង​ស្នង​តំណែង​ពី​លោក Koizumi ជា​នាយករដ្ឋមន្ត្រី​នៅ​ថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០០៦​។ លោក Abe បាន​តស៊ូ​មតិ​លើ​ការការពារ​ជាតិ​ដ៏​រឹងមាំ និង​ពង្រឹង​ទំនាក់ទំនង​ជាមួយ​សហ​រដ្ឋ​អាមេរិក ដើម្បី​ទប់ទល់​នឹង​ការគំរាមកំហែង​នាពេល​អនាគត​ពី​ប្រទេស​ចិន និង​កូរ៉េខាងជើង​។​

​ទោះបីជា​យ៉ាងណាក៏ដោយ អំណាច​របស់លោក​ត្រូវ​ចុះខ្សោយ ដោយសារ​ភាពមិនច្បាស់លាស់ រឿងអាស្រូវ​ហិរញ្ញវត្ថុ និង​ការចោទប្រកាន់​បក្សពួក​និយម ហើយ​បានធ្វើ​សេចក្តីប្រកាស​លាលែង​ពី​តំណែង​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល នៅ​ថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០០៧ ពោលគឺ​មិន​ដល់​មួយឆ្នាំ​ផង ក្រោយ​កាន់អំណាច​។​​តំណែង​ជា​នាយករដ្ឋមន្ត្រី បាន​ធ្លាក់​ទៅ​សមាជិក​គណបក្ស LDP ម្នាក់ទៀត​គឺ​លោក Yasuo Fukuda​។ នៅ​ឆ្នាំ​២០១០ គណបក្ស​ប្រជាធិបតេយ្យ​ជប៉ុន (DPJ) បាន​ឡើងកាន់​អំណាច ហើយ​ក្នុង​ឆ្នាំ​២០១២ លោក Abe និង​គណបក្ស LDP បាន​ត្រលប់​មកវិញ ដោយ​បានឈ្នះ​ការគាំទ្រ​ដោយសារតែ​គោលនយោបាយ​បង្កើន​ការចំណាយ​របស់​សហព័ន្ធ និង​កំណែទម្រង់​សារពើពន្ធ ឬ​គេ​ហៅថា Abenomics និង​អាកប្បកិរិយា​កាន់តែ​ម៉ឺងម៉ាត់​ចំពោះ​ប្រទេស​ចិន​។​

​លោក Shinzo Abe ត្រូវបាន​ជ្រើសរើស​ជា​នាយករដ្ឋមន្ត្រី​ជា​ផ្លូវការ​ដោយ​សភា​ជាន់​ទាប នៅ​ថ្ងៃទី​២៦​ខែធ្នូ ឆ្នាំ​២០១២ ជំនួស​លោក Yoshihiko Noda​។​
​ក្នុង​ឆ្នាំ ២០១៧ និង ២០១៨ រដ្ឋបាល​របស់គាត់ ត្រូវ​រង្គោះរង្គើ​ដោយ​រឿងអាស្រូវ​បក្សពួកនិយម ហើយ​ប្រជាប្រិយភាព​របស់គាត់​បា​ន​ធ្លាក់ចុះ នៅពេលដែល​អ្នក​រិះគន់​បាន​អំពាវនាវ​ឲ្យ​គាត់​លាលែង​ពី​តំណែង​។ ក្នុង​ខែសីហា​ឆ្នាំ ២០២០ លោក Abe បានប្រកាស​ពី​ផែនការ​របស់គាត់​ក្នុងការ​លាលែង​ពី​តំណែង​មុន​អាណត្តិ ដោយ​លើកឡើង​ពី​ជំងឺ​ដែល​គំរាមកំហែង​ដល់​អាយុជីវិត​របស់គាត់​៕a abe die2 a abe die3 a abe die4 

​