» សម្តេចតេជោ ហ៊ុន សែន នឹងបន្តជួយរដ្ឋាភិបាលលើការផលិតសម្ភារៈដទៃទៀត ដែលទាក់ទងនឹងវិស័យសន្តិសុខ និងការពារជាតិ » នាយករដ្ឋមន្ត្រីចេញអនុក្រឹត្យបង្កើតអាជ្ញាធរគ្រប់គ្រងអគ្គលេខាធិការដ្ឋានតាមបណ្តាស្ថាបន៍ក្រសួងប្រគល់ឲ្យលោកហ៊ុនម៉ានីគ្រប់គ្រង! » កិច្ចប្រជុំបច្ចេកទេសលើកទី៤២ នៃអាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុកនៅសៀមរាបបានជំនួយមួយចំនួន! » សម្តេចតេជោ ហ៊ុន សែន ប្រកាសចាត់វិធានការលើអ្នកនាំសាច់បង្កកពីថៃ និងតាមរកមុខមន្ត្រីគប់គិតតែពេលចុះឆែកឆេឃ្លាំងស្តុកសាច់បង្កកនៅភ្នំពេញរកមិនឃើញបទល្មើស » ទោះប្រឈមពន្ធគយបន្ថែម ១០%តែការនាំចេញរបស់កម្ពុជាទៅអាម៉េរិក កើនជាង ៣១% ក្នុង ៥ខែដំបូងឆ្នាំ២០២៦ » កូនប្រុសអគ្គមេបញ្ជាការកងទព័ឡើងជាអភិបាលរងខេត្តព្រៃវែង » កូនស្រីអ្នកឧកញ៉ា គិត ម៉េង បញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ ពីសាលាបុត្រសម្ព័ន្ធក្រុមហ៊ុនឪពុករបស់ខ្លួន » នាយករដ្ឋមន្ត្រីកម្ពុជាប្រាប់អនុរដ្ឋមន្ត្រីការបរទេសអាមេរិក ថែមពីស្ថានភាពព្រុំដែនកម្ពុជាថៃ! » បារាំង និងអាល្លឺម៉ង់ លុបចោលគម្រោងអភិវឌ្ឍយន្ដហោះចម្បាំងជំនាន់រួមគ្នា » សម្តេចតេជោ ហ៊ុន សែនប្រាប់ប្រជាពលរដ្ឋភៀសសឹក នៅមណ្ឌលបណ្តោះអាសន្ន ឃុំស្លក្រាមថាកម្ពុជាអត់វ៉ៃគ្នាដណ្តើមដីទេចរចា! » នាយករដ្ឋមន្ត្រីវៀតណាមវាយតម្លៃខ្ពស់ការដឹកនាំរបស់សម្តេចធិបតីហ៊ុនម៉ាណែតនិងថប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបន្តជំរុញទំនាក់ទំនងទ្វេភាគី ឱ្យកាន់តែស៊ី » ចូលព្រៃបត់ជើង ប្រទះឃើញទូរស័ព្ទ ៣ គ្រឿង និងឃើញគ្រោងឆ្អឹងមនុស្សម្នាក់ » ឧក្រឹដ្ឋជនជាតិចិនម្នាក់ ដែលត្រូវបានដាក់ក្នុងបញ្ជីរហាមឃាត់ចូលកម្ពុជា តែនៅអាចចូលបានដោយចាយលុយអស់ ១២០០ដុល្លារ! » ប្រទេសហ្វីលីពីនគ្រោះរញ្ជួយដីកម្រិតធ្ងន់ ផ្តាច់ជីវិតមនុស្សយ៉ាងហោច១៥នាក់ និងបង្កឱ្យរបួសជាង១០០នាក់ » មនុស្ស ៥នាក់បានបា.ត់បង់ជីវិ.តព្រមគ្នា នៅភូមិព្រៃឫស្សី ខេត្តកំពង់ស្ពឺ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1150 នាក់

ម្សិលមិញ 15181 នាក់

សរុប 19468652 នាក់

ចូលកាន់​តំណេ​ង​ភ្លាម​លោក ត្រាំ​បង្ហាញ​កណ្តាប់ដៃ​អាមេរិក​ខ្លាំង​និង​លើកលែងទោស ឱ្យ​អ្នកគាំទ្រ ដែល​បាន​វាយប្រហារ​វិមាន​សភា កាលពី​ឆ្នាំ​២០២១


​អាមេរិក​៖ ត្រឹមតែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ បន្ទាប់ពី​បាន​ស្បថ​ចូលកាន់​តំណែង​ជា​ប្រធានាធិបតី​អាមេរិក ជា​ផ្លូវការ លោក ដូ​ណា​ល់ ត្រាំ បានផ្តល់​ការលើកលែងទោស​ដល់ អ្នកគាំទ្រ​របស់លោក​ប្រមាណ​១៥០០​នាក់ ដែល​បាន​សម្រុក​ចូលលុកលុយ​វាយប្រហារ ក្នុង​វិមាន​សភា​អាមេរិក US Capitol កាលពី​៤​ឆ្នាំមុន​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មាន Reuters នា​ថ្ងៃ​អង្គារ ទី​២១ ខែមករា ឆ្នាំ​២០២៥​។​a trum release3 

​កាលពី​ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០២១ ក្រុម​អ្នកគាំទ្រ​លោក ត្រាំ រាប់ពាន់នាក់ បាននាំគ្នា​ចូល​អុកឡុក​វាយប្រហារ​លើ​វិមាន​សភា​អាម​រិ​ក ក្នុងការ​ប៉ុនប៉ង​មួយ ដែល​មិនបាន​សម្រេច ដើម្បី​ផ្លាស់ប្តូរ​លទ្ធផល​បរាជ័យ​របស់លោក ក្នុងការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី កាលពី​ឆ្នាំ​២០២០ ដែល​នៅពេលនោះ លោក ត្រាំ បាន​ចាញ់ លោក បៃ​ដិ​ន ក្រោយ​កាន់អំណាច​បាន​ត្រឹម​១​អាណត្តិ​។ ប៉ូលិស​អាមេរិក​ប្រហែល​១៤០​នាក់ បាន​ទទួលរង​អំពើហិង្សា អំឡុងពេល​វាយប្រហារ​នោះ ហើយ​មនុស្ស​៤​នាក់ ក៏បាន​ស្លាប់​ផងដែរ អំឡុង​ភាពចលាចល ក្នុងនោះ​រួមមាន​ទាំង​អ្នកគាំទ្រ​ម្នាក់​របស់លោក ដែល​ត្រូវបាន​ប៉ូលិស​បាញ់​ស្លាប់​។​ ក្នុង​បទបញ្ជា​លើកលែងទោស​ខាងលើ លោក ត្រាំ បាន​បង្គាប់​ឱ្យមាន​ការដោះលែង​មុនពេល​កំណត់ ចំពោះ​មេដឹកនាំ​ចំនួន​១៤​នាក់ របស់​ក្រុម​ស្តាំនិយម Oath Keepers និង Proud Boys ដែល​កំពុង​អនុវត្ត​ទោស​ជាប់ពន្ធនាគារ រយៈពេល​វែង​។​

​លោក ដូ​ណា​ល់ ត្រាំ បានប្រកាសថា នឹង​លុបចោល​សកម្មភាព​ប្រតិបត្តិ​ជិត ៨០​នៃ​អតីត​រដ្ឋបាល​លោក ចូ បៃ​ដិ​ន ហើយនឹង​ដាក់ចេញ​នូវ​បទ​ប្បញ្ញត្តិ​បន្ទាន់​មួយ​ដើម្បី​រំសាយ​មន្ត្រី​អាណត្តិ​មុន ក៏ដូចជា​ផ្អាក​ការជ្រើសរើស​មន្ត្រី​ថ្មី​។ នេះ​បើ​យោងតាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន Reuters នៅ​ថ្ងៃ​អង្គារ ទី​២១ ខែមករា ឆ្នាំ ២០២៥​។​​​ក្រុមមន្ត្រី​របស់លោក ត្រាំ ក៏បាន​ប្រកាស​ពី​បង្កើត​ក្រុមប្រឹក្សា​មួយ ដែល​នឹង​អនុវត្ត​ការកាត់បន្ថយ​មន្ត្រី​រដ្ឋា​ភិ​បាល​ក្នុង​ចំនួន​ច្រើន ក៏ដូចជា​ការលុបចោល​នូវ​ភ្នាក់ងារ​មួយចំនួន​របស់​រដ្ឋាភិបាល​ផងដែរ​។ សេចក្តីប្រកាស ដែល​រៀបចំ​អស់​រយៈពេល​ជាច្រើន​ខែ​មកហើយ គឺជា​កិច្ចខិតខំ​ប្រឹងប្រែង​មួយ​ក្នុងចំណោម​កិច្ចខិតខំ​ប្រឹងប្រែង​ជាច្រើន​ទៀត ដើម្បី​រំសាយ​ការងារ​សហព័ន្ធ​របស់​មន្ត្រី​នៃ​រដ្ឋបាល​មុន​។​

​លោក​ត្រាំ​ក៏បាន​ហត្ថលេខា​លើ​បទបញ្ជា​ប្រតិបត្តិ​មួយ​ដើម្បី​ដក​សហរដ្ឋអាមេរិក​ចេញពី​អង្គការ​សុខភាព​ពិភពលោក WHO ដោយ​និយាយថា ទី​ភ្នា​ក់​សុខាភិបាល​សកល​មួយ​នេះ​គ្មាន​សមត្ថភាព​ដោះស្រាយ​កូ​វីដ​១៩ និង​វិបត្តិ​សុខាភិបាល​អន្តរជាតិ​នានា​ផ្សេងទៀត​។​តែ​ផ្ទុ​តទៅ​វិញ​ក្នុងសម័យ​កូ​វិត​ប្រជា​ពើ​រដ្ឋ​អាមេរិក​បាន​មើលឃើញ​ពី​សម​ត្តភាព​ខ្សោយ​របស់លោក​ត្រាំ​ក្នុង​វិធានការ​ទប់ស្កាត់​កូ​វីត​ក្នុង​អាមេរិក​ទៅវិញ​ទេ​ដែល​ធ្វើ​ឲ្យ​ពើ​រដ្ឋ​បាត់​ការគាំទ្រ​ហើយ​បោះឆ្នោត​ឲ្យ​លោក​ចូ​បៃ​ដឹ​ន​វិញ​។

តាម​ទីភ្នាក់ងារសារព័ត៌មាន Reuters​លោក ត្រាំ បាន​និយាយថា WHO បាន​បរាជ័យ​ក្នុង​ការធ្វើសកម្មភាព​ដោយ​ឯករាជ្យ​ពី​ឥទ្ធិពល​របស់​បណ្ដា​ប្រទេសមួយ​ចំនួន​ដែលជា​សមាជិក WHO ហើយ​បាន​តម្រូវឱ្យ​សហរដ្ឋអាមេរិក​បង់​វិភាគទាន​ដោយ​អយុត្តិធម៌ ដែល​មិន​សមាមាត្រ​ទៅនឹង​វិភាគទាន​ផ្ដល់​ដោយ​ប្រទេស​ធំៗ​ដទៃ​ដូចជា​ចិន​ជាដើម​។ នៅឯ​ពិធី​ចុះហត្ថលេខា​លើ​បទបញ្ជា​ប្រតិបត្តិ លោក ត្រាំ បាន​គូសបញ្ជាក់ថា «​អង្គការ​សុខភាព​ពិភពលោក បាន​កេងចំណេញ​ពី ពួកយើង អ្នក​គ្រប់គ្នា​កេងចំណេញ​ពី​សហរដ្ឋអាមេរិក​។ ដូច្នេះ​រឿង​បែបនេះ​នឹងមិន​កើតឡើង​ជាថ្មី​ទេ​»​។​

​គួរ​បញ្ជាក់ថា តាមរយៈ​បទបញ្ជា​ប្រតិបត្តិ​ខាងលើ​របស់លោក ដូ​ណា​ល់ ត្រាំ សហរដ្ឋអាមេរិក​នឹង​ចាក​ចេញពី WHO ក្នុង​រយៈពេល​១២​ខែ ហើយ​បញ្ឈប់​រាល់​ការចូលរួមចំណែក​ផ្ដល់​ហិរញ្ញវត្ថុ​ទាំងឡាយ​។ សហរដ្ឋអាមេរិក គិត​ត្រឹម​ពេលនេះ​គឺជា​អ្នកផ្ដល់​ហិរញ្ញវត្ថុ​ធំជាងគេ​បំផុត​សម្រាប់ WHO​។ កាលពី​ថ្ងៃ​ចន្ទលោកត្រាំ​បាន​ចុះហត្ថលេខា​លើ​បទបញ្ជា​ប្រតិបត្តិ​មួយ ដែល​ពន្យារពេល​ការអនុវត្ត​បម្រាម​លើ​ការបិទ​ប្រតិបត្តិការ TikTok នៅក្នុង​សហរដ្ឋអាមេរិក ដើម្បី​ទុកពេល​ឱ្យ​ក្រុមហ៊ុន​សម្ព័ន្ធ​របស់ TikTok លក់​កម្មវិធី​ដ៏​មាន​ប្រជាប្រិយភាព​របស់ខ្លួន ឬក៏​ត្រូវ​ប្រឈមមុខ​នឹង​ការបិទ​។

បទបញ្ជា​របស់លោក ត្រាំ បាន​ណែនាំ​ឱ្យ​ក្រសួងយុត្តិធម៌​អាមេរិក កុំ​ទាន់​អនុវត្ត​បម្រាម នៅក្រោម​ច្បាប់ Foreign Adversary Controlled Applications Act ដែល​ត្រូវ​បានអនុម័ត​ដោយមាន​ការគាំទ្រ​យ៉ាង​ទូលំទូលាយ ពី​សំណាក់​តំណាងរាស្ត្រ​អាមេរិក​មកពី​គណបក្ស​ប្រជាធិបតេយ្យ និង​សាធារណរដ្ឋ នៅក្នុង​សភា​ទាំង​២ របស់​សហរដ្ឋអាមេរិក និង​ដែល​ត្រូវបាន​ចុះហត្ថលេខា​ដោយ​អតីត​ប្រធានាធិបតី​អាមេរិក លោក ចូ បៃ​ដិ​ន កាលពី​ខែមេសា​កន្លងទៅ​។​

​ច្បាប់​នេះ​បាន​តម្រូវឱ្យ​ក្រុមហ៊ុន​អាមេរិក​ដូច Apple និង Google លុបចោល​កម្មវិធី TikTok ចេញពី App Store ឬ Play Store របស់ខ្លួន​ត្រឹម​ថ្ងៃទី​១៩ ខែមករា​កន្លងទៅ លុះត្រា​ណា​តែ TikTok ត្រូវបាន​លក់ ទៅឱ្យ​ក្រុមហ៊ុន​អាមេរិក ឬ​ក្រុមហ៊ុន​ណាមួយ​នៅក្នុង​ប្រទេស​ដែលជា​សម្ព័ន្ធមិត្ត​របស់​សហរដ្ឋអាមេរិក​។ មុន​ឱសានវាទ​ចូលមក​ដល់ TikTok បាន​បិទ​ប្រតិបត្តិការ​របស់ខ្លួន​ដែលមាន​អ្នកប្រើប្រាស់​នៅ​អាមេរិក ជាង ១៧០​លាន​នាក់​។​តាម​បទបញ្ជា​របស់លោក ត្រាំ ការបិទ TikTok ត្រូវ​ពន្យារពេល ៧៥​ថ្ងៃ​។​TikTok បាន​បើក​ដំណើរការ​ឡើងវិញ ក្រោយ​លោក ត្រាំ កាលពី​ថ្ងៃអាទិត្យ ទី​១៩ ខែមករា បាន​សន្យាថា​ស្វែងរក​មធ្យោបាយ​មួយ​ដើម្បី​រក្សា TikTok ឱ្យ​បន្ត​ប្រតិបត្តិការ​នៅ​អាមេរិក​។

​លោក ដូ​ណា​ល់ ត្រាំ បាន​លុបចោល​បទបញ្ជា​ប្រតិបត្តិ​ចំនួន ៧៨ ដែល​ចេញ​ដោយ​លោក ចូ បៃ​ដិ​ន ហើយ​បទបញ្ជា​ទាំងនេះ​ភាគច្រើន​ត្រូវបាន​លោក បៃ​ដិ​ន ចុះហត្ថលេខា​នៅពេល​ចូលកាន់​តំណែង​នៅ​ថ្ងៃទី​១​។ បទបញ្ជា​ដែល​ត្រូវបាន​លុបចោល​រួមមាន​៖ បទបញ្ជា​ប្រតិបត្តិ​ដែល​អនុញ្ញាតឱ្យ​អ្នក​ធ្លាប់​វះកាត់​ប្ដូរ​ភេទ​អាច​ចូល​បម្រើការ​ក្នុង​ជួរ​យោធា .​។​បទបញ្ជា​ដែល​ហាមឃាត់​ការចាប់ផ្ដើម​ជាថ្មី​នូវ​កុងត្រា​ពន្ធនាគារ​ឯក​ជន ។​បទបញ្ជា​ដែល​ដក​គុយបា ចេញពី​បញ្ជី​ប្រទេស​គាំទ្រ​ភេរវកម្ម​និង បទបញ្ជា​ដាក់ទណ្ឌកម្ម​លើ​អ្នក​តាំងទី​លំនៅ​អ៉ី​ស្រា​អែល នៅក្នុង​តំបន់ West Bank រួមទាំង​បទបញ្ជា​កាត់បន្ថយ​ហានិភ័យ AI ផងដែរ​។​

​លោក បៃ​ដិ​ន ទើបតែ​ដក​គុយបា ចេញពី​បញ្ជី​ភេរវ​ករ​កាលពីពេល​ថ្មីៗ​នេះ​ប៉ុណ្ណោះ និង​បានដាក់​ទណ្ឌកម្ម​លើ​អ្នក​តាំង​លំនៅ​អ៉ី​ស្រា​អែល​ក្នុង​តំបន់ West Bank កាលពី​ខែកុម្ភៈ ឆ្នាំ​២០២៤ ដោយ​ចោទថា​ពីបទ​ប្រព្រឹត្ត អំពើហិង្សា​។​​អំឡុង​សុន្ទរកថា​ស្បថ​ចូលកាន់​តំណែង លោក ត្រាំ បានប្រកាសថា​លោក​នឹង​ប្រកាសអាសន្ន​ថ្នាក់ជាតិ​សម្រាប់​តំបន់​ព្រំដែន​ភាគខាងត្បូង​។ លោក ត្រាំ បាន​ចុះហត្ថលេខា​លើ​បទបញ្ជា​នៅឯ​ការិយាល័យ​ពងក្រពើ កាលពី​យប់​ថ្ងៃ​ចន្ទ ដែល​អនុញ្ញាតឱ្យ​ប្រើប្រាស់​ធនធាន​របស់​មន្ទីរ​បញ្ច​កោណ និង​ការដាក់​ពង្រាយ​កងកម្លាំង ព្រមទាំង​ការសាងសង់​ជញ្ជាំង​ព្រំដែន​។

លោក ត្រាំ ថែមទាំង​បាន​បិទ​ការប្រើប្រាស់​កម្មវិធី ឬ app មួយ​ដែល​អនុញ្ញាតឱ្យ​ជនអន្តោប្រវេសន៍​ជូនដំណឹង​ទៅកាន់​គយ​អាមេរិក និង​ឆ្មាំ​ការពារ​ព្រំដែន ពី​បំណង​ចូលក្នុង​សហរដ្ឋអាមេរិក និង​សម្រួល​ដល់​ការសុំ​សិទ្ធិ​ជ្រកកោន​ទៀតផង​។ លោក ត្រាំ​ក៏បាន​ចុះហត្ថលេខា ផងដែរ​លើ​បទបញ្ជា​មួយ​ដែល​នឹង​កំណត់​និយមន័យ​ឡើងវិញ ពី «​ការចូល​សញ្ជាតិ​ពី​កំណើត​» ជា​នីតិវិធី​មួយ​ដែល​កំណត់ថា​អ្នក​ដែល​កើត​នៅ​សហរដ្ឋអាមេរិក​នឹង​ទទួលបាន​សញ្ជាតិ​អាមេរិក ដោយ​ស្វ័យប្រវត្តិ​។

​លើសពីនេះ អនុលោម​តាម​បទបញ្ជា​ប្រតិបត្តិ​របស់លោក ត្រាំ ជនអន្តោប្រវេសន៍​ខុសច្បាប់​នឹង​ត្រូវបាន​បណ្ដេញ​ទ្រង់ទ្រាយ​ធំ​ចេញពី​សហរដ្ឋអាមេរិក​។​​លោក ត្រាំ បាន​ចុះហត្ថលេខា​លើ​បទបញ្ជា​ប្រតិបត្តិ​ដើម្បី​ផ្អាក​ការជ្រើសរើស​បុគ្គលិក​ក្នុង​រដ្ឋាភិបាល​សហព័ន្ធ​។ «​ជា​ផ្នែក​មួយ​នៃ​ការផ្អាក​នេះ គឺ​នឹងមិន​មានការ​ជ្រើសរើស​បុគ្គលិក​សហព័ន្ធ​ថ្មី​បន្ថែម​ទេ ចាប់ពី​រសៀល ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០២៥ ហើយក៏​គ្មាន​មុខតំណែង​ថ្មី​ត្រូវ​បង្កើតឡើង​នោះដែរ លើកលែងតែ​មុខតំណែង​នៅក្នុង​ជួរ​យោធា និង​មុខតំណែង​ពាក់ព័ន្ធ​នឹង​មន្ត្រី​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍ សន្តិសុខ​ជាតិ ឬ​សុវត្ថិភាព សាធារណៈ​។

បទបញ្ជា​របស់លោក ត្រាំ បាន​ណែនាំ​ឱ្យ​នាយក​នៃ​ការិយាល័យ​គ្រប់គ្រង និង​កញ្ចប់​ថវិកា ត្រូវ​ពិគ្រោះ​យោបល់​ជាមួយ​ទីភ្នាក់ងារ​ប្រសិទ្ធភាព​រដ្ឋាភិបាល​ដែលជា​អង្គភាព​ថ្មី​មួយ​ត្រូវបាន​លោក ត្រាំ បង្កើត ដើម្បី​ដាក់ជូន​ផែនការ​ក្នុង​រយៈពេល​៩០​ថ្ងៃ សំដៅ​កាត់បន្ថយ​វិសាលភាព​នៃ​កម្លាំង​ពលកម្ម​របស់​រដ្ឋាភិបាល​សហព័ន្ធ ជាមួយ​ការបង្កើន​ប្រសិទ្ធភាព​ឱ្យ​កាន់តែ​ល្អប្រសើរ​ឡើង​។​ បញ្ជា​មួយ​ផ្សេងទៀត​របស់លោក ត្រាំ ក៏​តម្រូវ​ដែរ​ឱ្យ​ក្រសួង និង​ទី​ភ្នាក់ងាររដ្ឋ​ទាំងអស់​ចាត់វិធានការ​ចាំបាច់​នានា ដើម្បី​បិទ​បញ្ចប់​ការធ្វើការ​ពី​ផ្ទះ ហើយ​តម្រូវឱ្យ​បុគ្គល​រដ្ឋ​ទាំងអស់​ត្រឡប់មក​ធ្វើការ​ពេញ​ម៉ោង​នៅ​ការិយាល័យ វិញ​។ តែ​ថ្នាក់ដឹកនាំ​ក្រសួង និង​ទីភ្នាក់ងារ​អាចធ្វើ​ការលើក​លែង​ក្នុងករណី​ចាំបាច់​។​

​ទីភ្នាក់ងារ​ប្រសិទ្ធភាព​រដ្ឋាភិបាល ឬ​ហៅ​កាត់​ថា DOGE ត្រូវបាន​លោក ត្រាំ បង្កើតឡើង​ឱ្យ​មហាសេដ្ឋី​អាមេរិក លោក Elon Musk និង​អ្នកជំនួញ​អាមេរិក លោក Vivek Ramaswamy ដឹកនាំ ក្នុង​គោលបំណង កាត់បន្ថយ​ការចំណាយ​របស់​រដ្ឋាភិបាល និង​ពង្រឹង​ប្រសិទ្ធភាព​ការងារ​។ តែ DOGE មិនមែនជា​ក្រសួង​ថ្មី​ផ្លូវការ​របស់​សហរដ្ឋអាមេរិក​នោះទេ ដូច្នេះ​គេ​នៅតែមាន​ការសង្ស័យ​ពី​អំណាច​របស់​ទីភ្នាក់ងារ​មួយ​នេះ និង​ថា​តើ​ទីភ្នាក់ងារ​នេះ​ត្រូវធ្វើ​ប្រតិបត្តិការ​យ៉ាងដូចម្ដេច​?​។​

​លោក ដូ​ណា​ល់ ត្រាំ បានចេញ​បទបញ្ជា​ប្រតិបត្តិ​មួយ ដោយ​ប្ដូរ​ឈ្មោះ​ឈូង​សមុទ្រ​ម៉ិ​ក​ស៉ិ​ក (Gulf of Mexico) ទៅជា ឈូង​សមុទ្រ​អាមេរិក (Gulf of America) និង​ប្ដូរ​ឈ្មោះ​ភ្នំ Denali ដែលជា​ភ្នំ​ខ្ពស់​ជាងគេ​នៅ​អាមេរិក​ខាងជើង ទៅជា​ភ្នំ McKinley ដោយ​យកឈ្មោះ​តាម​អតីត​ប្រធានាធិបតី​អាមេរិក លោក William McKinley​។ ការប្ដូរឈ្មោះ​នេះ​ត្រូវបាន​លោក ត្រាំ​ចាត់ទុកថា​ជា​ឧទ្ទិស​ដល់​ភាព​អស្ចារ្យ​របស់​សហរដ្ឋអាមេរិក​។ ភ្នំ McKinley ត្រូវបាន​ប្ដូរ​ឈ្មោះ​ទៅជា​ភ្នំ Denali ដោយ​អតីត​ប្រធានាធិបតី​អាមេរិក លោក Barack Obama​។​

​លោក ត្រាំ បាន​ដក​សហរដ្ឋអាមេរិក​ជា​លើក​ទី​២ ចេញពី​កិច្ចព្រមព្រៀង​អាកាសធាតុ​ទីក្រុង​ប៉ារីស ដែលមាន​គោលដៅ​បង្ការ​កុំឱ្យ​កម្ដៅ​ផែនដី​កើនឡើង​លើស ១.៥​អង្សា​សេ​។ កាលពី​អាណត្តិ​ទី​១ លោក ត្រាំ ក៏​ធ្លាប់បាន​ដក​អាមេរិក​ចេញពី​កិច្ចព្រមព្រៀង​នេះដែរ តែ​សហរដ្ឋអាមេរិក​ក្រោម​ការដឹកនាំ​របស់លោក ចូ បៃ​ដិ​ន បាន​ត្រឡប់​ចូលរួម​ក្នុង​កិច្ចព្រមព្រៀង​នេះ​ជាថ្មី​។​​លោក ត្រាំ ក៏បាន​សន្យា​ដែរ​ថា​នឹង​ប្រកាសអាសន្ន​ថាមពល​ថ្នាក់ជាតិ ហើយ​ពិនិត្យឡើងវិញ​លើ​នីតិវិធី​ដែល​រដ្ឋបាល​របស់លោក បាន​និយាយថា បានដាក់​បន្ទុក​ជ្រុល​ហួសហេតុ​លើ​ការផលិត​ថាមពល និង​ការប្រើប្រាស់​៕a trum releas2 a trum release1 a trum release2