» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 12201 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702372 នាក់

លោក ជា សុផារ៉ា​រដ្ឋមន្ត្រី​ដែនដី​ណែនាឲ្យក្រុមហ៊ុនស្ថាបនា​ផ្លូវ ៣៤​ខ្សែ នៅ​ក្រុងព្រះសីហនុត្រូវមានគុណភាព​


​ខេត្ត​ព្រះសីហនុ​៖ លោក ជា សុផារ៉ា​ឧបនាយករដ្ឋមន្ត្រី និង​ជា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​នៅ​ព្រឹក​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៩ បាន​ដឹកនាំ​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ​បន្ត​ចុះ​ពិនិត្យ​ការដ្ឋាន​ស្ថាបនា​ផ្លូវ ដែល​ស្ថិតក្នុង​គម្រោង ផ្លូវត្រូវ​ស្ថាបនា​ចំនួន​៣៤​ខ្សែ ក្នុង​មូលដ្ឋាន​ក្រុងព្រះសីហនុ​។​a chea roat3 

​ការចុះពិនិត្យ​ផ្លូវ​ទាំងនោះ​រួមមាន​៖ ផ្លូវ​ក្រវ៉ាត់​ក្រុង ចេញពី​ព្រលានយន្តហោះ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ ស្ថិតក្នុង​ឃុំ​រាម ស្រុក​ព្រៃនប់ ឆ្ពោះទៅកាន់​ឆ្នេរ​រាម​។​ពិនិត្យ​ការស្ថាបនា​ផ្លូវ ភ្នំ​ជំទាវ​ម៉ៅ ចូលមក​ក្រុងព្រះសីហនុ​ថែម​ទៀតផង​។​​អមដំណើរ​លោក ជា សុផារ៉ា នាឱកាស​ចុះ​ពិនិត្យ​ការស្ថាបនា​ផ្លូវ​នោះគេ​ឃើញ​វត្តមាន , លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ និង​មន្ត្រី​មន្ទីរជំនាញ​មួយចំនួនទៀត ផងដែរ​។​

​លោក ជា សុផារ៉ា បាន​ណែនាំ​ដល់​មន្ត្រី​ជំនាញ ស្ថាបនា​ផ្លូវ​ក្រវាត់ ក្រុង និង​ផ្លូវ​ក្នុង​ក្រុងព្រះសីហនុ ត្រូវតែមាន​បរិមាណ គុណភាព​ធានា​ការប្រើប្រាស់​បានយូរ ព្រោះ​ការស្ថាបនា​ផ្លូវ​ទាំង​៣៤​ខ្សែ​នេះ ត្រូវ​ប្រើពេល​៨​ខែ​។ ដូច្នេះ​ការស្ថាបនា​ផ្លូវ​នេះ​ត្រូវបាន បង្កើន​សោភណភាព បរិស្ថាន​ល្អ ដើម្បី​ជាការ​ទាក់ទាញ​អ្នកវិនិយោគទុន ក៏ដូចជា​អ្នកទេសចរ ជាតិ​-​អន្តរជាតិ មកកាន់​ខេត្ត​មាត់សមុទ្រ​កាន់តែ​ច្រើនឡើង នាពេលខាងមុខ​។​

​សូម​រម្លឹកថា ការស្ថាបនា​ផ្លូវ ៣៤​ខ្សែ​នោះ មាន​ក្រុមហ៊ុន និង​កងវិស្វកម្ម​ចំនួន​៨ គឺ ១.​ក្រុមហ៊ុន រ៉ូយ៉ាល់​មេគង្គ ខន​ស្ត្រា​ក់សិន & ឌី​វេឡុ​ប​មិន​, ២.​កងវិស្វកម្ម​សម្តេច​តេ​ជោ ហ៊ុន សែន សៀមរាប​, ៣.​ក្រុមហ៊ុន ហេង​សម្បត្តិ​, ៤.​កងវិស្វកម្ម​លេខ ១៧៨ ស្ពាន ថ្នល់ , ៥.​ក្រុមហ៊ុន SCE, ៦.​ក្រុមហ៊ុន VT Engineering & Construction, ៧. ក្រុមហ៊ុន សាជីវកម្ម​ពិស្ណុការ អន្តរជាតិ , ៨. ក្រុមហ៊ុន K.B.H Construction Co Ltd៕a chea roat a chea roat1 a chea roat2 
​