» មេភូមិសាមគ្គីស្បថថាមិនបានទទួលលុយមួយលានប្រាំសែនរៀលជាថ្នូរអោយផ្ទៈ១ខ្នងនៅតំបន់ភៀសសឹកទេ! » សម្តេចមហាបវរធិបតីទទួលជួបហ៊ុនរបស់ចិនដែលសហការ បង្កើតរោងចក្រដំឡើងឧបករណ៍ថេប្លេត (Tablet) នៅកម្ពុជា » តើអ្នកណា ជាអ្នកបើកដៃឲ្យសាឡង់ របស់ជនជាវៀតណាមចូល មកខុសច្បាប់លួចបូមខ្សាច់នៅក្នុងប្រទេសកម្ពុជា » សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញទៅបំពេញទស្សនកិច្ចការងារនៅចិន ៣ថ្ងៃសង្ឃឹមថាបានផ្លែផ្កាល្អ! » មេទព័ភូមិភាគកម្ពុជាស្នើថៃឲ្យបញ្ឈប់ឈូសឆាយរាយបន្លាលួសនិងធ្វើការវាស់វែងតែមិនមានចម្លើយពីមេទព័ថៃ! » ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី អេម៉ានូអែល ម៉ាក្រុង មកកម្ពុជា នឹងបើកទំព័រថ្មីនៃទំនាក់ទំនងទ្វេភាគី » ប្អូនស្រី​បង្កើត​របស់​​អតីតព្រឹទ្ធ​សមាជិក Lindsey Graham ​ដែលចូលមរណៈភាពត្រូវ​​តែងតាំង​​​​​ជាសមាជិកព្រឹទ្ធសភាជំនួស​បង​ប្រុស​ » ទូតកម្ពុជា ប្រចាំប្រទេសជប៉ុន ប្រតិកម្មអត្ថបទពាក់ព័ន្ធនឹងកម្ពុជា ចុះផ្សាយដោយ Nikkei Asia » អ្នកឧកញ៉ា គិត ម៉េង ចាត់ទុកវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ជាច្រករួមតែមួយ ដើម្បីដោះស្រាយបញ្ហាប្រឈមនានាបានឆាប់រហ័ស និងមានប្រសិទ្ធភាព » អាជ្ញាធរអប្សរា និងមន្ទីរវប្បធម៌ខេត្តរសៀមរាប ចុះពង្រឹងការជួលសម្លៀកបំពាក់បុរាណនៅក្នុងតំបន់អង្គរ » មន្ត្រីឧទ្យានុរក្សក្រសួងបរិស្ថាន អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋសហគមន៍ ជួយអន្តរាគមន៍ ជម្លៀសអ្នកទេសចរណ៍នៅតំបន់ភ្នំខ្នងផ្សារជាង៥០០នាក់ ក្នុងពេលកងទព័ជើងទឹកប្រុងជើងការ » អគ្គីភ័យឆេះបារមួយនៅកណ្តាលទីក្រុងបាងកកស្លាប់២៧នាក់ » ចាប់ខ្លួនបានហើយ ជនដៃដល់រំលោភសម្លាប់គ្រូពេទ្យជនជាតិចិន នៅបុរីពិភពថ្មីកួរស្រូវ២ » អតីតអភិបាលក្រុងអរិយ៍ក្សត្រអ្នកស្រី ធី សុវណ្ណ​ថា និង​ប្តី ជាប់ពន្ធនាគារ​​ម្នាក់ៗ​ ៣ឆ្នាំព្រោះតែនិយាយ! » កម្ពុជានឹងមានភ្លៀងធ្លាក់ខ្លាំងទូទាំងប្រទេស ដោយតំបន់មួយចំនួនកំពុងប្រឈមមុខនឹងហានិភ័យទឹកជំនន់បន្ទាប់ពីប្រទេសចិន !

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1328 នាក់

ម្សិលមិញ 9221 នាក់

សរុប 19767394 នាក់

រដ្ឋមន្ត្រី​កសិកម្ម​ពន្យល់​រឿង​ពង​ចុះថោក​និង​ប្រកាសថា​មិនមាន​ការអនុញ្ញាតឱ្យ​នាំចូល​ពង​ពី​ក្រៅប្រទេស​ទេ​,


​ភ្នំពេញ​៖ បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មកនេះ​បាន​រិះគន់​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ពី​រឿង​តម្លៃ​ពង​ទា​បាន​ធ្លាក់​ថ្លៃ​។ ពេល​ចុះ​ពិនិត្យ​ការប្រមូល​ត្រី​ប្រហុក​តាម​ដង​ទន្លេសាប​នៅ​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០២០ លោក វេ​ង សាខុន​រដ្ឋមន្ត្រីក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ពន្យល់ថា កា​រជោ​ជន់​ពង​ទា និង​រហូតដល់​ការធ្លាក់​ថ្លៃ​នេះ បណ្តាលមកពី​កត្តា​មួយចំនួន​ដូចជា ការអនុវត្តន៍​វិធានការ​ទប់ស្កាត់​ការចម្លង​កូ​វីដ​១៩ នាំ​ពិធី​ផ្សេងៗ​ត្រូវបាន​ផ្អាក​, តម្រូវការ​នៅតាម​អាហា​រដ្ឋា​ន ភោជនីយដ្ឋាន និង​សណ្ឋាគារ​មួយចំនួន​ត្រូវបាន​កាត់បន្ថយ​។ ជាមួយគ្នា​ក្នុងកំលុងពេល​នេះ ត្រី​ទឹកសាប​សម្បូរ​ជាហេតុ​នាំឱ្យ​ពលរដ្ឋ​កាត់បន្ថយ​ការហូប​ពង​ទា​ផងដែរ​។​a veng sa 

​ជាមួយនឹង​ការធ្លាក់​តម្លៃ​ពង​ទា​នេះ នាំឱ្យមាន​ការលើកឡើង​មួយចំនួន​ថា ការធ្លាក់​ថ្លៃ​ព្រោះតែ​មានការ​នាំចូល​ពង​ទា​ពី​ប្រទេសជិតខាង​។ ជាពិសេស​ពី​ប្រទេស​វៀតណាម​តែម្តង​។​​លោក វេ​ង សាខុន បាន​អះអាង និង​បញ្ជាក់ថា ក្រោយពេល​មានការ​ត្អូញត្អែរ​របស់​ប្រជាពលរដ្ឋ លោក​បាន​ចាត់​មន្ត្រី​ជំនាញ​សិក្សា​ស្រាវជ្រាវ​ភ្លាម​ពី​តម្លៃ​ពង​ទា​នៅ​កម្ពុជា និង​នៅ​វៀតណាម​។ តាម​ការសិក្សា​តម្លៃ​ពង​ទា​នៅ​កម្ពុជា និង​វៀតណាម ប្រហាក់ប្រហែលគ្នា ហើយ​វៀតណាម​ថ្លៃ​ជាង​កម្ពុជា​បន្តិច​ផង​។​

«​អ្វីដែល​យើង​បាន​មើលឃើញថា មិនមាន​បាតុភាព​នាំចូល​ទេ ហើយ​ទន្ទឹមនឹង​ហ្នឹង​យើង​ក៏បាន​បញ្ជាក់ថា រដូវ​ត្រី​ត្រូវ​ផង​ប្រជាជន​កាត់បន្ថយ​ការហូប ហើយ​ទន្ទឹមនឹងនោះ​អគ្គនាយកដ្ឋាន​បានប្រកាស​ជូន​ថា ក្នុងករណី​ប្រជាជន​ណា​ពិនិត្យឃើញថា មានការ​នាំចូល​ដោយ​ខុសច្បាប់​ត្រូវ​រាយការណ៍​ជាបន្ទាន់​មក​អគ្គនាយកដ្ឋាន​ផលិតកម្ម​សត្វ សុខភាព​សត្វ​នេះ​ជាបន្ទាន់​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​។​

​លោក​រដ្ឋមន្ត្រី បាន​អំពាវនាវ​ដល់​អ្នក​ចិញ្ចឹម​ទាយ​កពង​រាយការណ៍​ជូន​ក្រសួងកសិកម្ម ដើម្បី​ចុះទៅ​ចាប់​ក្រុម​ឈ្មួញ​ដែល​លួច​នាំ​ពង​ទា​ចូល ព្រោះ​ក្រសួង​មិនមាន​អនុញ្ញាតឱ្យ​ឈ្មួញ​នាំ​ពង​ទា​ចូល​នោះឡើយ​។​

​បន្ថែមលើនេះ​នៅ​រសៀល​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០២០ ក្រសួងនិងមន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តកំពត បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​អោយដឹងថា​១- អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ក៏ដូចជា​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ពុំដែល អនុញ្ញាត​ជាគោលការណ៍​ឱ្យ​នាំចូល​ស៊ុត​ពី​ប្រទេសជិតខាង ជាពិសេស​ប្រទេស​វៀតណាម​ចូលមក​ទីផ្សារ ព្រះរាជាណាចក្រ​កម្ពុជា​ឡើយ​

២- មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តកំពត សូមបញ្ជាក់​ជូន​សាធារណជន​ថា នៅក្នុង​ខេត្តកំពត បច្ចុប្បន្ន​ស៊ុតទា​ធម្មតា​មិន​បង្ក​កំណើត​មានតម្លៃ​ជា​មធ្យម​៣៥០​រៀល​ក្នុង​មួយ​គ្រាប់ និង​ស៊ុតទា​សម្រាប់​យក ទៅ​ភ្ញាស់​មានតម្លៃ​ជា​មធ្យម​៣៩០​រៀល​ក្នុង​មួយ​គ្រាប់ ហើយ​មិនមាន​ករ​ណ៏​ស៊ីត​ទា​នាំ​មកពី​ប្រទេស​វៀតណាម ចូលមក​ប្រទេស​កម្ពុជា​តាម​ច្រក​នានា​ក្នុង​ខេត្តកំពត​នោះទេ​។​

៣- ជាទូទៅ​តាម​ស្ថានភាពរ​អាកាសធាតុ​នៅ​ប្រទេស​កម្ពុ​ជានា​រដូវរំហើយ ដែល​សំបូរ​ចំណីអាហារ​តាម​វាលស្រែ និង​ទីកន្លែង​ស្ងួត​ផង​នោះ ធ្វើឱ្យ​សត្វ​ទា​តែងតែ​ផលិត​ស៊ុត​បាន​ច្រើនជាង​រដូវ​នានា​។​៤- ក្នុងស្ថានភាព​ជម្ងឺ​កូ​វីដ​១៩ កំពុង​តំរា​ម​កំហែង​ដល់​សុខភាព​សាធារណៈ ហើយ​ការលក់ដូរ​មួយចំនួន​ដូចជា ការលក់​បាយ បាយ​ឆា លត​ឆា មីឆា លក់​នៅតាម​សាលារៀន និង​កន្លែង​ផ្សេងៗ ព្រមទាំង​កម្មវិធី​ជួបជុំ ត្រូវបាន​កាត់បន្ថយ​ដែល​ធ្វើឱ្យ​តម្រូវការ​ស៊ុតមាន​ការថយចុះ​ជា​អតិបរមា នៅពេលដែល​ការចិញ្ចឹម​បក្សី​យក ស៊ុតមាន​ការកើនឡើង​នៅតាម​តំបន់​មួយចំនួន​ក្នុង​ខេត្តកំពត​ម្យ៉ាងវិញទៀត​រដូវ​កាល​នេះ​ជា​រដូវ​កាល​សំបូរ​ត្រី ប្រជាពលរដ្ឋ​មួយចំនួន​បែរមក​បរិភោគ​ត្រី​ជំនួស​ឱ្យ​ស៊ុត​បក្សី​វិញ វាជី​វករ អ្នក​ចិញ្ចឹមសត្វ ជាពិសេស​ចិញ្ចឹម​មាន់​-​ទាយក​ស៊ុត បានដឹង​ព័ត៌មាន​ពី​ការ​លួច​នាំចូល​

៥- ក្នុងករណីរ​ស៊ុតមាន់​-​ពី​ប្រទេសជិតខាង សូម​ទំនាក់ទំនង​មក​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តកំពត​តាម រយៈ​ទូរស័ព្ទ​លេខ ០១៧ ៨០៣ ០០៧ ០១៧ ៨៤២ ៤០៣ និង ០១២ ៦០៣ ៣០៣ ដើម្បី​មន្ទីរ​ចុះ​អន្តរាគមន៍ បង្ក្រាប​បទល្មើស​ចលនា​សព្វ និង​ផលិតផល​សត្វ​ស្របតាម​ច្បាប់​ស្តីពី​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​។ ទទួលបាន​សេចក្តីប្រកាស​ព័ត៌មាន​នេះ មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តកំពត សង្ឃឹមថា​សាធារណជន រ​វាជី​វករ អ្នក​ចិញ្ចឹមសត្វ ជាពិសេស​អ្នក​ចិញ្ចឹម​បក្សី​យក​ស៊ុត​ជ្រាប​ជា​ព័ត៌មាន​៕a ege vn a ege vn1