» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11783 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701954 នាក់

រឿងក្តី​ជាមួយ​រដ្ឋលេខាធិការ​ក្រសួងការពារជាតិ​លោក​លោក ភុំ ជិន​ណា​រ៉ា អ្នកយក​ព័​ត៌​ក្រីក្រ​របស់​អង្គ ភាព​គេហទំព័រ មាតុភូមិ​គ្មាន​លុយ​សង​ទេ​!

 

​ខេត្តបន្ទាយមានជ័យ : ​លោក ភុំ ជិន​ណា​រ៉ា អ្នកយក​ព័​ត៌​របស់​អង្គ ភាព​គេហទំព័រ មាតុភូមិ ដែល​បា​នស​សេរ​រឿង​ពិត​ក្នុង​រឿង​ទំនាស់​ដីធ្លី​ត្រូវបាន​តុលាការខេត្ត​បន្ទាយមានជ័យ ត្រូវបានតុលការប្រកាស សាលក្រម​​នៅ​ព្រឹក​ថ្ងៃទី ៥ មិថុនា ២០២០​នេះ ចោទប្រកាន់​ពីបទ​បរិហា​កេ​រ្ត៍ ដោយ​តំរូវអោយ​បង់ ប្រាក់​ពិន័យ​ចូល​រដ្ឋ​ចំនួន ៤០​ម៉ឺន​រៀល និង បង់​សង​ជម្ងឺ​ចិត្ត​ទៅ​ដើម បណ្តឹង​ចំនួន​២​លាន​រៀល។ a court ra 

​ លោក ភុំ ជិន​ណា​រ៉ា បាន​ប្រាប់ តាម​ទូរស័ព្ទ​ថា : តុលា ការ​បានប្រកាស​សាល ក្រម សម្រេចសេចក្តី ដោយ​តម្រូវអោយ ជនជាប់ចោទ (​ភុំ ជិន​ណា​រ៉ា ) បង់ប្រាក់​ពិន័យ ចំនួន​៤០​ម៉ឺ​រៀល​ចូល​ថវិការដ្ឋ និង បង់​សង​ជម្ងឺ​ចិត្ត​ទៅ​ដើមបណ្តឹង ចំនួន​២​លាន​រៀល ។ សាលក្រម​នេះ បាន​បើកផ្លូវ​អោយ​ប្តឹង​ទាស់ ទៅ​សាលាឧទ្ធរណ៍ តាម កំណត់​ច្បាប់ ។ លោក ភុំ ជិន​ណា​រ៉ា បាន​បន្តទៀតថា​: បើ​គិតពី​ចំនួន ទឹកប្រាក់​ដែល​ត្រូវ​បង់ សង​ជម្ងឺ​ចិត្ត​ទៅ​ដើមបណ្តឹង​(​រដ្ឋលេខាធិការ​ក្រសួងការពារជាតិ​) ចំនួន​២​លាន​រៀល និង បង់ពិន័យ​៤០​ម៉ឺន​រៀល ចូល​ថវិការដ្ឋ​នេះ គឺ​ច្រើនណាស់​សំរាប់​អ្នក ក្រ ដូច​រូបលោក​គ្រាន់តែ ជា​អ្នកកាសែត​ខ្មែរ​ម្នាក់ តែបើ​សំរាប់​អ្នកមាន គឺ ជា​រឿង​តិចតួច​របស់​ពួក គេ​តែប៉ុណ្ណោះ !​។

តើ លោក ភុំ ជិន​ណា​រ៉ា សម្រេចចិត្ត​បង់​សង​ជម្ងឺ​ចិត្ត និង បង់ពិន័យ​ចូល រដ្ឋ តាម​សាលក្រមដ៏អយុត្តិធម៍​នេះ ដែរ ឬ អត់ ? លោក​ភុំ ជិន​ណា​រ៉ា បានបញ្ជាក់ ថា : លោក​មិនមាន​លទ្ធ ភាព​បង់​ទេ លោក​សម្រេចចិត្ត​ដាក់ពាក្យ បណ្តឹង​ប្តឹង​ទាស់​ទៅ​សាលាឧទ្ធរណ៍​បន្តទៀត ។ សូម​រំលឹក​សេច​រឿង ដែលនាំអោយ​មានការ ប្តឹងផ្តល់​គ្នា គឺ​នៅ​ថ្ងៃទី ០១ /១០ / ២០១៨ លោក​ភុំ ជិន​ណា​រ៉ា បាន​ផុស​លើ​ទំព័រ​fb​លោក​ថា​៖ ម្ចាស់ ដី​ជា​ប៉ូលីស បាន​បង្កបង្កើនផល លេ​ី​ដី​នេះ​ជាង​២០​ឆ្នាំ ។ ពេល​ដី​ឡេ​ី​ង​ថ្លៃ​ស្រាប់​តែមាន​លោក​រដ្ឋលេខា​ធិ ការ​ក្រសួងការពារជាតិ​ម្នាក់​កាន់​ប្លង់រឹង​មក​អះ អាង​ទាម​ទាយ​កដី ។

លោក ភុំ ជិន​ណា​រ៉ា បន្តថា រឿង​ដែល​ហួសចិត្ត​នោះ​គឺ​ប្លង់រឹង​ធ្វេ​ី​នៅ​ឆ្នាំ 1998 ដែល​ជំនាន់​នោះ នៅ​ជា​ព្រៃ​សំបូរ​ដោយ​គ្រាប់មីន​នៅ​ឡេ​ី​យ ។ លោក​បន្តថា តើ​គេ​ជិះ​កា​ប៉ាល់​ហោះ​វាស់ដី ឬអី​លោក ម្ចាស់​? ! ។ អាណិត​ម្ចាស់​ដី​ខំ​ឱនលំទោន​សំពះ​ជម្រាបសួរ​លោក​រដ្ឋលេខា​ធិ​ការ​រូបនោះ​គាត់​យ៉ាង​រាបសារ ។​
​ក្នុង​ការដែល​លោក ភុំ ជិន​ណា​រ៉ា បាន​ផុស​អត្ថបទ​នេះ​ក្នុង Fb ក៏មាន​ភ្ជាប់​រូបថត​លោក​រដ្ឋលេខាធិការ​និង​លោក​មន្ត្រី​ប៉ូលីស​នោះ​ផង ។

តាម​ការបញ្ជាក់​ពី​លោក​ភុំ ជិន​ណា​រ៉ា អោយដឹងថា ៖ លោក​សរសេរ​តាមតែ​ការពិត ដែល​នរណាៗ ក៏​ដឹង​ពី​ប្រវត្តិ​ដី​នេះដែរ គឺ​ដី​នេះ​ដេ​ី​ម​ឡេ​ី​យ​ជា​កម្ម​សិទ្ធ​របស់​ឈ្មោះ​សៅ​សារ៉ន ដែលជា​អតីត​យោធា ក្នុង​អង្គភាព​កងពល​លេខ ១២ បាន​កាន់កាប់​តាំង ពី​ឆ្នាំ​១៩៩៧ ដែល​កាល ណោះ​ជា​ព្រៃ​ពោរពេញ​ដោយ​គ្រាប់មីន ។​លោក បន្តថា​: ឈ្នោះ ជូ​ពុន​បាន​ទិញ​ពី​សៅ សារ៉ន នៅ​ឆ្នាំ​២០១៤ ហើយ​ក៏​កាន់កាប់​និង​ធ្វើ​ស្រែ​រហូតមកដល់​ឆ្នាំ​២០១៨ ទើប​ឃើញ​លោក​រដ្ឋ លេខាធិការ​ក្រសួង ការពារជាតិ​កាន់​ប្លង់​មក​សួររក និង​ទាម​ទាយ​កដី​នេះ ។ លោក​ភុំ ជិន​ណា​រ៉ា បាន​អះអាងថា​៖​មន្ត្រី​ប៉ូលីសបាន កាន់កាប់​ដី​នោះ​យូរ​ឆ្នាំ​ហើយ​វាជា​រឿង​ពិត​! ។ពេល​ដី​ឡេ​ី​ង​ថ្លៃ លោក​រដ្ឋលេខាធិការ​កា​ន់​ប្លង់រឹង​ទៅ​អះអាង ទាមទារ​យក​ក៏​ជា​រឿង​ពិត ។

ឆ្នាំ ១៩៩៨ ដែលជា​ឆ្នាំ​ចេញ​ប្លង់ដី នៅ​កន្លែង​នោះ​សុទ្ធតែជា​ព្រៃ​មីន​ក៏​ជា​រឿង​ពិត​ដែល​អ្នករស់នៅ​តំបន់​ប៉ោយប៉ែត​សុទ្ធតែ​ដឹង​គ្រប់គ្នា​! ដូច្នេះ តើ មាន​ចំណុច​ត្រង់ណា ដែលថា រូបលោក (​ភុំ ជិន​ណា​រ៉ា​) បរិហារ​កេ​រ្ត៍​លោក​រដ្ឋលេខាធិការ​នោះ ? លោក​ភុំ ជិន​ណា​រ៉ា បាន​ធ្វើកា​រស​ន្និ ដ្ឋា​ន​ក្រៅផ្លូវការ​ថា អាចជា​ដី​លោក​រដ្ឋលេខា ធិ​ការ​មែន ព្រោះ​លោក​មាន​ប្លង់ តែ​លោក​មិន បាន​ទៅកាន់​កាប់ ឬ អាស្រ័យ​ផល ឃើញ​ដី​ទំនេរ អ្នកផ្សេង​ក៏​ចូលមក​បង្ក​រប​ង្កេ​ី​ន​ផល​ទៅ​! ឬក៏​អាច​ថា ប្លង់​ដែល​លោក​រដ្ឋលេខាធិការ​មាន​នោះ ជា​ដី​ដែល​នៅក្បែរៗ​នោះដែរ ព្រោះ​លោក មិនដែល​មក ឬក៏​ស្គាល់​មិន​ច្បាស់ ! ឬក៏​អាចមាន​ជនខិលខូច​បន្លំ​ធ្វេ​ី​ប្លង់​យកទៅលក់​បោកប្រាស់​លោក​រដ្ឋ លេខាធិការ ? ៕​ដោយ​: សុផល​a court ra1 
​