» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9909 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700080 នាក់

អាជីវករ​បង្ហើប​រឿង​សេវា​ក្រោម​តុ​ពី​ច្រក​ដូង​មកដល់​ស្រុក​ស្វាយ​អ​ន្ទ​រ​ជាង​១​លាន​រៀល​មួយ​ឡាន​!

 

​ស្វាយរៀង​៖ ប្រជា​ពលរ​ដ្ធ​ក៏ដូចជា​អជីវ​ករ​មួយចំនួន​ដែល​នាំចូល​ទំនិញ​តាម​ច្រក​តំបន់​ដូង ស្រុក​រមាសហែក ខេត្តស្វាយរៀង បាន​បង្ហើប​ឲ្យ​ដឹង​ពិ​សេវា​ខុសច្បាប់​ក្រោម​តុ​ឲ្យ​មន្ត្រីនគរបាល​ប៉េអឹម​និង​គយ​ថា​មាន​មិនតិចជាង​១​លាន​រៀល​ហើយ​គ្មាន​វិ​ក័យ​ប​ត្រ័​ដែល​អាច​បញ្ជាក់ថា​បង់​ចូល​រដ្ឋ​នោះទេ​។​a good dong 

​ពួកគាត់​បាន​សុំ​អំពាវនាវ​ឲ្យ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដែល​ប្ដេជ្ញា​លុបបំបាត់​អំពើពុករលួយ​នៅតាម​ដងផ្លូវ​ជួយ​ចាត់វិធានការ​ទៅលើ​អំពើពុករលួយ​បង្កឡើង​ដោយ​មន្ត្រី​ពាក់ព័ន្ធ​ករណី​ខាងលើនេះ​ជាបន្ទាន់​ផង​។ ព្រោះ​លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង ក៏ដូចជា​លោក កឹង ឃ​ន ស្នងការ​នគរបាល​ខេត្តស្វាយរៀង ដូចជា​គ្មាន​សម​ត្តភាព​លប់បំបាត់​បានឡើយ​។​

អាជីវករ​ដែល​នាំចូល​ទំនិញ​ផ្សេងៗ​តាម​ច្រក​តំបន់​ដូង ស្រុក​រមាសហែក បាន​ឲ្យ​ដឹងថា ពួកគាត់​នាំចូល​ទំនិញ​ដូចជា សំបកបាវ កៅអី​ជ័រ ស្បៃ​មុង នំចំណី និង​ទំនិញ​ផ្សេងៗ​ទៀត​ច្រើន​មុខ​ក្នុង​មួយ​គោយន្ត​ត្រូវ​បង់​ឲ្យ​សមត្ថកិច្ច​ពុករលួយ​អស់យ៉ាង​តិច​មួយ​លាន​រៀល​ទើប​អាច​ទៅដល់​គោលដៅ​។​
​ក្នុងនោះ​ពួកគាត់​ត្រូវ​បង់លុយ​ឲ្យ​នគរបាល​ច្រកទ្វារ​តំបន់​ដូង ២០​ម៉ឺន​រៀល​ដោយ​មិនអាច​តវ៉ា​បានឡើយ ។​បោះ​ឲ្យ​នគរបាល​សេដ្ឋកិច្ច​និង​សមត្ថកិច្ច​អាវុធហត្ថ​នៅតាម​ដងផ្លូវ ក៏ដូចជា​គយ​ចល័ត​តាមផ្លូវ​ជាតិ​លេខ​៨ ចំនួន​២០​ម៉ឺន​រៀល​ថែមទៀត​។

​ប្រភពពី​ក្រុមអាជីវករ​បាន​ឲ្យ​ដឹង​ទៀតថា ពួកគាត់​ត្រូវ​បង់​ឲ្យ​មន្ត្រី​គយ​ខាងកើត​រង្វង់​មូល​ស្វាយ​អ​ន្ទ​រ ចំនួន​១៥​ម៉ឺន​រៀល​និង​បង់​ឲ្យ​នគរបាល​សេដ្ឋកិច្ច​នៅ​រង្វង់​មូល​ស្វាយ​អ​ន្ទ​រ ៥​ម៉ឺន​រៀល ហើយ​ទម្រាំ​ដល់​គោលដៅ​ក្នុងស្រុក​ពារាំង និង​ខេត្តកណ្ដាល គឺ​អស់​មិនតិចជាង​មួយ​លាន​រៀល​នោះទេ​។​

​ក្រុមអាជីវករ​ដែលរ​ក​ស៊ី​នាំចូល​ទំនិញ​ពី​ស្រុក​យួន​តាម​ច្រក​តំបន់​ដូង ស្រុក​រមាសហែក ខេត្តស្វាយរៀង ហើយ​ដឹកជញ្ជូន​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៨ ក្នុង​ខេត្តស្វាយរៀង បាន​ឲ្យ​ដឹងថា រាល់​ការបង់​លុយ​របស់​ពួកគាត់​ពុំ​បានទទួល​បង្កាន់ដៃ​បង់លុយ​ឬ​លិខិតស្នាម​អ្វី​ផ្សេងៗ​នោះទេ​។ មានន័យថា សមត្ថកិច្ច​នៅ​ច្រក​តំបន់​ដូង ក៏ដូចជា​សមត្ថកិច្ច​នៅតាម​ផ្លូវជាតិ​លេខ​៨ ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ​គាប​យកលុយ​ពី​ពួកគាត់​តាម​អំពើ​ចិត្ត​ធ្វើ​ឲ្យ​ពួកគាត់​រកស៊ី​ស្ទើរ​គ្មាន​សល់​កម្រៃ​សម្រាប់​ដោះស្រាយ​ជីវភាព​គ្រួសារ​ទៅហើយ​។​

លោក សៅ វណ្ណា មេ​ប៉ុស្ដិ៍នគរបាល​ច្រកទ្វារ​តំបន់​ដូង ស្រុក​រមាសហែក កំពុង​ប្រើ​តួនាទី​និង​អំណាច​គាប​យកលុយ​ពី​ពួកគាត់​យ៉ាង​គឃ្លើន ។
មេ​គយ​ធំៗ​ក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​មិនគួរ​មើលរំលង​អំពើពុករលួយ​របស់​ម​ន្ត្រី​គយ​ច​ល​ត័​នៅលើ​ផ្លូវជាតិ​លេខ​៨ របស់លោក​ព្រាប​គា​រ៉ាត់​នោះទេ ព្រោះ​ពួកគេ​កំពុង​គាប​យកលុយ​ពី​ឈ្មួញ និង​អាជីវករ តាមរបៀប​ពុករលួយ ស្រេច​តែ​អំពើ​ចិត្ត​របស់ខ្លួន​..?៕a good dong1 a dong gate1 a dong gate3 
​