
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 9467 នាក់
ម្សិលមិញ 9639 នាក់
សរុប 20699638 នាក់
ប្រទេសថៃ៖ មេបញ្ជាការកងពលធំទី១ នៃស្នងការដ្ឋាននគរបាលរាជធានីបាងកក លោក អាថាភង្ស វង្សស៊ីរីព្រីដា (Atthaphon Wongsiriprida) បានផ្ដល់ព័ត៌មានដល់អ្នកសារព័ត៌មាននៅថ្ងៃអាទិត្យទី១១មករាពេលទទយលបានជនសង្ស័យជាឃាតកសញ្ជាតិថៃថា ឃាតករ អេកាឡាក់ ភាណយ មិនហ៊ានបង្ហាញអត្តសញ្ញាណបុគ្គលដែលបញ្ជាឱ្យលោកបាញ់សម្លាប់លោក លិម គិមយ៉ា អតីតសមាជិកសភាកម្ពុជានោះទេ?។
មូលហេតុដោយសារតែបារម្ភពីសុវត្ថិភាពក្រុមគ្រួសាររបស់លោក និងថា វាអាចប៉ះពាល់ដល់គណបក្សនយោបាយមួយចំនួន។ នេះបើតាមសារព័ត៌មានថៃបាងកកប៉ុស្ត្តិ( Bangkok Post)ដកស្រង់សម្តីមេប៉ូលិសមកផ្សាយ។ប៉ុន្តែ បើតាមសារព័ត៌មានថៃឌឺណេសិន( The Nation) ចុះផ្សាយនៅថ្ងៃទី១២ មករានេះ បានលើកឡើងថាការបាញ់សម្លាប់អ្នកនយោបាយកម្ពុជាពីសំណាក់ឃាតករ អេកាឡាក់ ភាណយ ធ្វើឡើងក្រោមហេតុផល សងគុណដល់ជនស៊ីវិលម្នាក់ ដែលធ្លាប់ផ្ដល់ជំនួយដល់អេកាឡាក់ ភាណយ នៅពេលជននេះត្រូវគេបណ្ដេញចេញពីការងារ។ ប៉ូលិសស៊ើបអង្កេតថៃមិនបានបញ្ជាក់ថា ជនស៊ីវិលនោះជាជនជាតិថៃ ឬអ្នកណានោះឡើយ?។
តាមប៉ូលិសថៃ ការបង្ហាញអត្តសញ្ញាណអ្នកមានគុណរបស់ឃាតករ អេកាឡាក់ ភាណយ ជារឿងលឿនពេក ព្រោះអ្នកមានគុណរបស់ឃាតករ នឹងក្លាយជាជនសង្ស័យបន្ទាប់ នៅក្នុងដំណើរការស៊ើបអង្កេត នាពេលខាងមុខ។នៅក្នុងការចុះផ្សាយរបស់កាសែតថៃ The Nationដដែល មេបញ្ជាការកងពលធំទី១ នៃស្នងការដ្ឋាននគរបាលរាជធានីបាងកក លោក អាថាភង្ស វង្សស៊ីរីព្រីដា បានបន្ថែមថា ប៉ូលិសនឹងស៊ើបអង្កេត វិភាគឱ្យបានហ្មត់ចត់ រួមទាំងស្វែងរកភស្តុតាង ដើម្បីអាចចាប់ជនសង្ស័យ ដែលជាអ្នកមានគុណ អ្នកបញ្ជាឲ្យឃាតករអេកាឡាក់ ភាណយ បាញ់សម្លាប់លោកលិម គិមយ៉ា។
នៅក្នុងពេលរង់ចាំ ប៉ូលិសស៊ើបអង្កេតថៃនឹងបញ្ជូនឃាតករ អេកាឡាក់ ភាណយ ទៅកាន់តុលាការព្រហ្មទណ្ឌក្រុងបាងកកនៅថ្ងៃចន្ទ ទី១៣ មករា។
គួរឱ្យដឹងថា អេកាឡាក់ ភាណយ បានបំពេញការងារធ្វើឃាតកម្មទៅលើលោក លិម គិមយ៉ា ដោយទាក់ទងជាមួយបុគ្គលម្នាក់ដែលអេកាឡាក់ ភាណយអះអាងថា មិនស្គាល់អត្ដសញ្ញាណ។ បុគ្គលរូបនោះបានទាក់ទងឃាតករ តាមរយៈបណ្ដាញសង្គម line ដើម្បីបញ្ជាក់អំពីទីកន្លែង និងកិច្ចការបន្ដបន្ទាប់។ ប៉ូលីសក៏បានពិនិត្យលើទូរស័ព្ទរបស់ឃាតករ និងបញ្ជាក់ថា ពិតជាដូចអ្វី ដែលអេកាឡាក់ ភាណយ បានឆ្លើយសារភាព។
ក្រៅពីឃាតករ អេកាឡាក់ ភាណយ សមត្ថកិច្ចថៃនៅបន្តចង្អុលមុខជនសង្ស័យទី២ដែលពាក់ព័ន្ធនឹងឃាតកម្មលោក លិម គិមយ៉ាកណ្តាលក្រុងបាងកក កាលពីថ្ងៃទី៧ មករា។ ជនសមគំនិតនោះមានឈ្មោះ ពេជ្រ គឹមស្រ៊ិន ត្រូវបានកំណត់ដោយសមត្ថកិច្ចប៉ូលិសថៃ ថាជាជនជាប់ចោទទី២ ដែលបានបានជិះរថយន្តក្រុងជាមួយជនរងគ្រោះ ពីថ្ងៃទី០៧ ខែមករា ពីខេត្តសៀមរាប ទៅកាន់ក្រុងបាងកក នៃប្រទេសថៃ និងបានផ្តល់តម្រុយ ភិនភាគ និងបញ្ជាទៅឱ្យឃាតករជនជាតិថៃឈ្មោះ អេកាឡាក់ ផេណយ រហូតធានាថាឃាតករបាញ់សម្លាប់ជនរគ្រោះបានជោគជ័យ។
ជនជាប់ចោទឈ្មោះពេជ្រ( ពេជ្រ គឹមស្រ៊ិន) បានគេចខ្លួនឡេីងយន្តហោះ Angokr Airline ត្រឡប់មកកាន់កម្ពុជាវិញនៅម៉ោង៩យប់ថ្ងៃដដែល។ ថ្មីៗនេះ តុលាករព្រហ្មទណ្ឌថៃក៏បានចេញដីកាស្វែងរកចាប់ខ្លួនជនឃាតកររួមដៃនេះ។ ដីកានេះអាចនឹងបញ្ជូនមកឱ្យអាជ្ញាធរកម្ពុជា ដើម្បីអនុវត្តចាប់ខ្លួនជនល្មើសដែលកំពុងលាក់ខ្លួននៅក្នុងកម្ពុជា ។ ជនសង្ស័យឃាតករសមគំនិត ពេជ្រ គឹមស្រ៊ិន មានឈ្មោះហៅក្រៅ «អាទីត» ត្រូវបានគេដឹងច្បាស់ថាត្រូវជាបងប្អូនលោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា ។ ពេជ្រ គឹមស្រ៊ិន មានតួនាទីជាអនុប្រធានគណៈកម្មការផ្សារ «កណ្តាល» ។
បើតាមបណ្តាញសារពត៍មានថៃជនម្នាក់ទៀត: គឺមានឈ្មោះជាភាសាថៃ «ស៊ុម វ៉ាង បំរ៉ុងគិត» និងឈ្មោះពិតជាខ្មែរ «លី រតនរស្មី»។ ជននេះត្រូវបានគេរាយការណ៍ថាជាអ្នកបញ្ជូន ឬវេរលុយថ្លៃឈ្នួលនៃផែនការធ្វើឃាតឯកឧត្តម លិម គឹមយ៉ា ទៅឱ្យឃាតករដៃដល់ជនជាតិថៃ អេកាឡាក់ ផេណយ ។ ជននេះពីមុនជាសកម្មជនបក្សប្រឆាំងនិងមានមុខរបររកស៊ីនៅក្នុងប្រទេសថៃផងដែរ។
ចឹងបើតាមសម្តីមេប៉ូលិសថៃអាចឲ្យគេគិតទុកជាមុនថា៖ដើម្បីផលប្រយោជន៍នៃទំនាក់ទងការទូតនិងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរកម្ពុជាថៃរឿងមរណៈភាពអតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិកណ្តាលទីក្រុងបាងកកទោះបីវាហាក់បូីដូចទះកំភ្លៀងមេដឹកនាំរដ្ឋាភិបាលថៃក៏ដោយក៏ករណីយ៍នេះវាអាចគេបញ្ចប់ត្រឹមជនសង្ស័យ៣នាក់ហ្នឹងឯង?ត្រង់អ្នកណាគិតម៉េចគិតទៅយូៗទៅវាសាបបានទៅហើយ៕