» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8651 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698822 នាក់

កម្ពុជា​និង​ប្រទេស​អាស៊ាន​៥​ទៀត​បោះឆ្នោត​អនុប្បវាទ​រឿង​ដេញ​រុស្ស៊ី​ចេញពី​ស្ថាប​ន័​សិទ្ធមនុស្ស​អសប​

​កម្ពុជា​ជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​ផ្សេងទៀត​បាន​បោះឆ្នោត​អនុប្បវាទ​លើ​វត្តមាន​រុស្ស៊ី​នៅ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ខណៈ​មហាសន្និបាត​នៃ​អង្គការ​កំពូល​មួយ​នេះ​សម្រេច​ព្យួរ​កៅអី​រដ្ឋ​សហព័ន្ធរុស្ស៊ី​នេះ ដោយ​សំឡេងគាំទ្រ ២​ភាគ​៣ នៃ​ប្រទេស​សរុប​ចំនួន​១៩៣​ប្រទេស​ដែលជា​សមាជិក​របស់​អង្គការសហប្រជាជាតិ កាលពី​ថ្ងៃទី​៧ ខែមេសា។a cambodia russy2 

​ជា​លទ្ធផល​នៃ​ការបោះឆ្នោត​ព្យួរ​អាសនៈ​ក្នុងសម័យ​ប្រជុំ​នោះបាន​បង្ហាញ​ថា ៩៣​ប្រទេស​បោះឆ្នោត​គាំទ្រ ២៤​ប្រទេស​បោះឆ្នោត​ប្រឆាំង និង ៥៨​ប្រទេស​បោះឆ្នោត​អនុប្បវាទ ក្នុងនោះ កម្ពុជា​ត្រូវបាន​បង្ហាញ​នៅក្នុង​តារាង​នៃ​រដ្ឋ​ជា​សមាជិក ដែល​បាន​បោះឆ្នោត​អនុប្បវាទ ចំពោះ​វត្តមាន​រុស្ស៊ី ក្នុងពេលដែល UN សម្រេច​ព្យួរ​កៅអី​ប្រទេស​មហាអំណាច​ផ្នែក​សព្វាវុធ​នេះ ដោយសារ​មូលហេតុ​មានការ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​។​

​ការបោះឆ្នោត​តាមរយៈ​រូបមន្ត​អនុប្បវាទ​នេះ មិនមែន​តែ​កម្ពុ​ជាមួយ​ទេ នៅក្នុង​រដ្ឋ​ជា​សមាជិក​អាស៊ាន មាន​ប្រទេស​ចំនួន​៦​ហើយ​ដែល​បាន​បោះឆ្នោត​តាម​យន្តការ​ដូច​កម្ពុជា​នេះ ក្នុងពេលដែល​ប្រទេស​វៀតណាម និង​ឡាវ បោះឆ្នោត​ប្រឆាំង​ការព្យួរ​អាសនៈ​ដោយ​មហាសន្និបាត​នេះ​។ មានតែ​ប្រទេស​២​ទេ​ដែលជា​សមាជិក​អាស៊ាន គឺ​ប្រទេស​ហ្វីលីពីន និង​ប្រទេស​មី​យ៉ាន់​ម៉ា បោះឆ្នោត​គាំទ្រ​ឱ្យ​ព្យួរ​កៅអី​របស់​ប្រទេស​រុស្ស៊ី​នេះ នៅ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​។​

​កាលពីពេល​ថ្មីៗ​នេះ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន តែង​ប្រកាន់​គោលជំហរ​នយោបាយ​ការបរទេស ដោយ​បោះឆ្នោត​ប្រឆាំង​ការឈ្លានពាន​ដោយ​រុស្ស៊ី​ទៅលើ​អ៊ុយ​ក្រែ​ន​។ គេ​នៅ​មិនទាន់​ដឹង​​ថា​តើ​មាន​មូលហេតុ​អ្វីដែល​កម្ពុ​ជាស​ម្រេច​បោះឆ្នោត​អនុប្បវាទ​នៅក្នុង​មហាសន្និបាត​អង្គការសហប្រជាជាតិ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នោះ​ទេ​។​

​អគ្គរដ្ឋទូត​រង​រុ​ស្ស៉ី​ប្រចាំ​អង្គការសហប្រជាជាតិ (UN) លោក ហ្គេ​ន​ណា​ឌី គូស​មីន (Gennady Kuzmin) បាន​ហៅ​ចំណាត់​ការព្យួរ​សមាជិក​ភាព របស់​រុ​ស្ស៉ី​ពី​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស ជា​ទង្វើ​ខុសច្បាប់ និង​មាន​ចេតនា​នយោបាយ​ជំរុញ​ពីក្រោយ ជាមួយ​ការប្រកាស​ដែរ​ថា​រុ​ស្ស៉ី​សម្រេចចិត្ត​ចាក​ចេញពី ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​តែម្តង​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​ទីភ្នាក់ងារសារព័ត៌មាន Reuters នៅ​ថ្ងៃ​សុក្រ ទី​៨ ខែមេសា ឆ្នាំ​២០២២​។​

​មហាសន្និបាត​អង្គការសហប្រជាជាតិ កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​នេះ បាន​បោះឆ្នោត​លើ​ដំណោះស្រាយ​ព្យួរ​សមាជិកភាព​រុស្ស៊ី ដែល​ផ្ដួចផ្ដើមឡើង​ដោយ សហរដ្ឋអាមេរិក ។​គួរ​បញ្ជាក់ថា បើតាម​ទីភ្នាក់ងារសារព័ត៌មាន Reuters, នៅមុន​ការបោះឆ្នោត រុ​ស្ស៉ី​បាន​ព្រមាន​ប្រទេស​នានា​ថា ការបោះឆ្នោត​គាំទ្រ ឬ​អនុបវាទ នឹងត្រូវ បានចាត់ទុក «​ជា​កាយវិការ​អមិត្ត​» ហើយនឹង​នាំមក​នូវ​ផលវិបាក​សម្រាប់​ទំនាក់​ទំនង​ទ្វេរ​ភាគី​ជាមួយ​រុ​ស្ស៉ី​។ ការបោះឆ្នោត​ព្យួរ​សមាជិកភាព​រុ​ស្ស៉ី ធ្វើឡើង​បន្ទាប់ពី​កងទ័ព​រុ​ស្ស៉ី ត្រូវបាន​ចោទប្រកាន់ថា​បាន​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​សង្គ្រាម​ដោយ​សម្លាប់​រង្គាល​ជន​ស៊ីវិល​អ៊ុយ​ក្រែ​ន​រាប់រយ​នាក់ ជាពិសេស​នៅក្នុង ទីក្រុង​ប៊ូ​ចា​។​

​កន្លងមក រុ​ស្ស៉ី​តែងតែ​អះអាង​ខ្លួន​កំពុង​អនុវត្ត​ប្រតិបត្តិការ​យោធា​ពិសេស ដែលមាន​គោលដៅ​បំផ្លាញ​ប្រព័ន្ធ​យោធា​របស់​អ៊ុយ​ក្រែ​ន និង​បដិសេធថា​មិនបាន​វាយប្រហារ​លើ​ជន​ស៊ីវិល​នោះទេ​a cambodia russy1 


​