» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9320 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699491 នាក់

ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​និង​ខេត្ត​ព្រះសីហនុ​ចុះ​ពិនិត្យ​ការរៀបចំ​តំកល់​ព្រះថោង​នាងនាគ​!

​ខេត្ត​ព្រះសីហនុ​៖​ព្រឹក​ថ្ងៃ​សុក្រ ៧​កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​៨ ខែមេសា ឆ្នាំ ២០២២ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ យូ ស៊ុនឡុង រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី ឯកឧត្តម ហ៊ុន ស៊ីថា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ បាន​អញ្ជើញ​ចុះ​ពិនិត្យ​ទីតាំង​ត្រៀម​រៀបចំ​ពិធី​អភិសេក​រូបសំណាក "​ព្រះថោង​នាងនាគ​" ។​a kouch thong 

ឯកឧត្តម​យូ​ស៊ិន​ឡុង​ឲ្យ​ដឹងថា​៖​រូបសំណាក​ព្រះថោង​នាងនាគ​គ្រោង​សម្ពោធ​នៅ​ថ្ងៃទី​១៦ ខែមេសា ឆ្នាំ​២០២២ ស្ថិតនៅ​រង្វង់​មូល​ព្រះថោង​នាងនាគ ស្ថិតនៅ​ភូមិ​គគីរ ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត​។

​សូម​ជម្រាបជូន​ថា រូបសំណាក "​ព្រះថោង​នាងនាគ​" នឹងត្រូវ​បានរៀបចំ​ផ្គុំ​លើក​ដំឡើង​ដាក់​លើ​បល្ល័ង្ក​ឲ្យ​បាន​រួចរាល់​មុន​ថ្ងៃទី​១៤ ខែមេសា ឆ្នាំ​២០២២ មុន​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​ចូលមក​ដល់​នាពេល​ខាងមុខនេះ .​។ ជាងចម្លាក់​ស្ពាន់ ជា​ម្ចាស់ សិប្បកម្ម​នរសិង្ហ លោក ចំរើន បាន​ប្រាប់​កាសែត ឲ្យ​ដឹងថា រូបចម្លាក់​ស្ពាន់​ត្រូវបាន​លើក​ដំឡើង​នៅ​រង្វង់​មូល​ព្រះ​ឧមា​ម​ហេ​សូរ ស្ថិតនៅ​ភូមិ​ថ្ម​ធំ ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ មាន​កម្ពស់ ២១ ម៉ែត្រ និង​ទម្ងន់​សរុប ៦០​តោន ។​ជា​ចំរើន​ជា​កូន​អ្នក​ខេត្ដ​ពោធិ៍សាត់ ប្រសូត​ក្នុង​ឆ្នាំ ១៩៧៩ លោក​ផ្ដើមធ្វើ​ការងារ​ជាជាង​ចម្លាក់​ស្ពាន់​នេះ ក្នុង​ឆ្នាំ ១៩៩៥​។

សម្រាប់​ការសាងសង់​រយៈពេល​១​ឆ្នាំ​លោក ចំរើន អាយុ ៤២ ឆ្នាំ បាន​និយាយថា​៖ «​យើង​ប្រមែប្រមូល​ឯកសារ​អាពាហ៍ពិពាហ៍ និង​ឯកសារ​ចាស់ៗ​ថែមទៀត ហើយ​រូបភាព​ខ្លះ យើង​ទទួល​ពី​ខាង​ព្រះបរមរាជវាំង​ទាក់ទង​នឹង​គ្រឿងអលង្ការ​ព្រះមហាក្សត្រ​សម័យ​កណ្ដាល​។ យើង​បូក​បញ្ចូល​គ្នា ហើយ​យើង​ផ្ដើម​រៀបចំ​ធ្វើតាម​រចនាប័ទ្ម​ខ្មែរ​»​។​

​រឿងតំណាល​បានឱ្យដឹងថា ព្រះថោង ចាប់ផ្ដើម​ប្រតិព័ទ្ធ​ព្រះ​នាងនាគ ពេល​ទ្រង់​យាង​ក្រសាល​ឆ្នេរ​ខ្សាច់ និង​បាន​រៀប​អភិសេក​ជាមួយគ្នា​។ ព្រះថោង​តោង​ស្បៃ​ព្រះ​មហេសី​យាងចុះ​ឋាន​ព្រះ​ភុជង្គនាគ តំណាងឱ្យ​ការចាប់​កំណើត​នៃ​ដែនដី វប្បធម៌ ភាព​ស៊ី​វិ​ល័យ ប្រពៃណី និង​ទំនៀមទម្លាប់​ខ្មែរ ដើម្បី​ជួប​ព្រះ​មាតា និង​ព្រះ​បិតាក្មេក​។​លោក ចំរើន បានឱ្យដឹងថា ផ្ដើម​ការ​គូរ​ឌី​ហ្សា​ញ និង​សូន​ជា​រូបភាព​គំរូ ពួកគេ​បញ្ចូល​ក្បាច់​នីមួយៗ ដើម្បី​រំលេច​នូវ​ភាព​ប្រណីត និង​សិល្បៈ​វប្បធម៌​ជាពិសេស​ក្បាច់ក្បូរ ដែលជា​ទូទៅ គេ​អត់​សូវ​បាន​ប្រើ​។​a kouch thong1 a kouch thong2 a kouch thong3 a kouch thong4 

​