» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6037 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696208 នាក់

វេទិការ​ទេសចរណ៍​អាស៊ាន​ឆ្នាំ​២០២២​នឹងមាន​ប្រតិភូ​ជា​ភ្ញៀវ​មកពី​២៧​ប្រទេស​ជាង​៣០០​នាក់​ចូលរួម​

​ខេត្ត​ព្រះសីហនុ​៖ វេទិកា​ទេសចរណ៍​អាស៊ាន ឆ្នាំ​២០២២ នឹងត្រូវ​ប្រារព្ធ​ពិធី​បើក​នៅ​ក្រុង​ព្រះ​សូ​ហ​នុ​ក្រោម​អធិបតីភាព​សម្តេច​អគ្គ​មេ​ហា​សេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​ព្រះរាជានាចក្រ​កម្ពុជា​នៅ​រសៀល​ថ្ងៃទី​១៨​មករា​ឆ្នាំ​២០២២​។​a kourch tour2 

​វេទិកា​ទេសចរណ៍​អាស៊ាន ឆ្នាំ​២០២២​នឹង ក្លាយជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​ក្នុងការ​ប្រកាស​បើក​គោលដៅ​ទេសចរណ៍​ក្នុង​តំបន់​អាស៊ាន​ឡើងវិញ​ជា​ផ្លូវការ បន្ទាប់ពី​រង​ការរំខាន​ដោយសារ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩​អស់​ពេល​ជាង​២​ឆ្នាំ​មកនេះ ខណៈ​ព្រឹត្តិការណ៍​អន្តរជាតិ​នេះ​នឹង​ជួយ​ផ្សព្វផ្សាយ​ពី​ប្រទេស​កម្ពុជា​ជា​គោលដៅ​ទេសចរណ៍​សុវត្ថិភាព​មួយ​ក្នុង​តំបន់​អាស៊ាន​។

ប្រភព​ព័​ត៍​មាន​ពី​រដ្ឋបាលខេត្ត​ព្រះសីហនុ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ទី​១៧ ខែមករា ឆ្នាំ​២០២២ បានឱ្យដឹងថា នៅវេលា​ម៉ោង​៨ និង​២០​នាទី​យប់ ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០២២ គណៈប្រតិភូ​ដែល​នឹងត្រូវ​ចូលរួម​ក្នង​វេទិកា​ទេសចរណ៍​អាស៊ាន ATF 2022 ចំនួន ៣​ប្រទេស ក្នុងនោះ​មាន សាំង​ហ្គា​ពួរ ម៉ាឡេស៊ី និង​ឥណ្ឌូនេស៊ី បាន​មកដល់​ព្រលាន យន្តហោះ អន្តរជាតិ​ខេត្ត​ព្រះសីហនុ ដោយ​សុវត្ថិភាព និង​មាន​គណៈប្រតិភូ​នៃ​ប្រទេស​ដទៃទៀត​ដែល​នឹងត្រូវ​ចូលរួម​ក្នុង​វេទិកា​ទេសចរណ៍​អាស៊ាន ATF 2022 នឹង​មកដល់​ជា​បន្តបន្ទាប់​ដើម្បី​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ដ៏​មាន​សារៈសំខាន់ និង​ជា​ប្រវត្តិសាស្ត្រ​នេះ​។

សម្រាប់​កម្មវិធី​នេះ គិត​ត្រឹម​ព្រឹក​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០២២​នេះ ការងារ​រៀបចំ​ព្រឹ​តិ្ត​ការណ៍​ទាំងមូល បានសម្រេច​រួចរាល់​តា​ម​ការគ្រោងទុក ដោយមាន​ការត្រួតពិនិត្យ​យ៉ាង​យកចិត្តទុកដាក់​ពី​លោក​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​លោក គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ ដែល​ការរៀបចំ​ទីតាំង​សម្រាប់​ពិព័រណ៍​ទេសចរណ៍ (​ស្តង់​) កម្មវិធី​បើក​កម្មវិធី​បិទ និង​កម្មវិធី​ពាក់ព័ន្ធ​ផ្សេងៗ ត្រូវ​បានរៀបចំ​រួចរាល់​ស្របតាម​វិធាន​សុវត្ថិភាព​។

​រហូតមកដល់​ពេលនេះ​មានការ​បញ្ជាក់​ពី​ការចូលរួម​ដោយផ្ទាល់​ពី​រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន និង​មន្ត្រីជាន់ខ្ពស់​ពី​ប្រទេស​សមាជិក​អាស៊ាន​ទាំង​១០ ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​នានា ក្នុងនោះ​ប្រតិភូ​អន្តរជាតិ​ចូលរួម​កិច្ចប្រជុំ​មាន​ចំនួន​១២៣​រូប ហើយ​សម្រាប់​ការតាំង​ពិ​ព័រ​ណ៌​ទេសចរណ៍ (TRAVEX) មាន​អ្នកលក់ (Sellers) សរុប​ចំនួន​១៨៧ ស្តង់ អ្នកទិញ (Buyers) ចំនួន​៤០ ក្រុមហ៊ុន សារព័ត៌មាន​សរុប​ចំនួន ២០ ស្ថាប័ន សរុប​ភ្ញៀវ​ចូល​រួមមាន​ចំនួន ៣២២​នាក់ មកពី​ប្រទេស​ចំនួន​២៧​។

​ឣំ​ឡុង​ពេល​នៃ​វេទិកា​ទេសចរណ៍​អាស៊ាន​នេះ ក្រៅពី​កិច្ចប្រជុំ​របស់​ស្ថាប័ន​ទេសចរណ៍​ថ្នាក់ជាតិ កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន កិច្ចប្រជុំ​អាស៊ាន​បូក​បី (​ជប៉ុន កូរ៉េខាងត្បូង និង​ចិន​) កិច្ចប្រជុំ​អាស៊ាន​បូក​មួយ (​អាស៊ាន -​ឥណ្ឌា​) កិច្ចប្រជុំ​អាស៊ាន​-​រុ​ស្ស៉ី កិច្ច ប្រជុំ​ជាមួយ​អង្គការ​ដៃគូរ​ពាក់ព័ន្ធ ព្រម ទាំង​កិច្ចប្រជុំ​ជាមួយ​ផ្នែក​ឯកជន និង​ព្រឹត្តិការណ៍​ពិព័រណ៍​ទេសចរណ៍​អន្តរជាតិ​ក៏​នឹងមាន​កម្មវិធី​ដាំ​ដើមឈើ កម្មវិធី​វាយកូនគោល​រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន និង​ដំណើរ​ទស្សនកិច្ច​ទៅកាន់​កោះ​នានា​ផងដែរ ដែលជា​ការបោះ ជំហាន​ដ៏​ធំ​បង្ហាញ​ពី​ការត្រៀម​រួចរាល់​របស់​កម្ពុជា និង​អាស៊ាន​ទាំងមូល​ក្នុង​ការបើក​ទេសចរណ៍​អន្តរជាតិ​ឡើងវិញ​។

​សូមបញ្ជាក់ថា កម្ពុជា​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​វេទិកា​ទេសចរណ៍​អាស៊ាន​លើក​ទី​៤០ (ATF 2022) ដែល​នឹងត្រូវ​រៀបចំ​ចាប់ពី​ថ្ងៃទី​១៦-២២ ខែមករា ឆ្នាំ ២០២២ នៅ​ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​។a kourch tour a kourch tour1 a kourch tour3 

​

​