» អាល្លឺម៉ង់ត្រៀមបង្កើតប្រពន្ធ័ការពារដ្រុននិង​សហការជមួយអ៊ុយក្រែន ​អភិវឌ្ឍ​អាវុធ​ប្រើ​បច្ចេកវិទ្យា​ទំនើប វាយប្រហារ​បាន​ឆ្ងាយ​ » សម្តេចធិបតីហ៊ុនម៉ាណែតប្រាប់មូលហេតុមិនអនុវត្តន៍ច្បាប់កាតព្វកិច្ច​យោធា​ នាពេលកន្លងមក » កម្ពុជា-កូរ៉េ ចុះហត្ថលេខាបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី នៅខេត្តកំពង់ធំ » រឿងចរចាព្រុំដែនសមុទ្ទតំបន់ត្រួតស៊ីគ្នារដ្ឋមន្ត្រីការបរទេសថៃបកមករកអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS)វិញបន្ទាប់ពីគម្រាមកម្ពុជាឲ្យចរចាទ្វេភាគីសិន! » ជនបរទេស ៣,៦៨៤នាក់ មាន៣៥សញ្ជាតិខុសច្បាប់ ត្រូវបានបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា » តុលាការភ្នំពេញចេញដិការឃុំមនុស្ស១៦នាក់ ភាគច្រើនជាសន្តិសុខឯកជនសេឃ្យូរីធីហ្កាដ(G8888) ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅក្រុងប៉ោយប៉ែត? » អ្នកនាំពាក្យរាជរដ្ឋាភិបាល ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦រំលឹកពីភាគីទី៣ចូលរួមដោះស្រាយព្រុំដែនសមុទ្ទនិងសម្តីសម្តេចធិបតីមិនទទួលស្គាល់ការប្រើកម្លាំង » សមត្តកិច្ចជួយសង្គ្រោះករណីយ៍ចាប់ជំរិត និងសម្លាប់ក្មេង នៅភូមិកូនជ្រែ ស្រុកស្អាងដោយសារជនបង្កខឹងគ្រួសារជនរងគ្រោះ និងសុំខ្ចីលុយមិនបាន » ផឹកស្រាអស់២ដបស្រវឹងទាស់សម្តីគ្នាយកកាំបិតចាក់សម្លាប់ » អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ត្រូវបានដោះលែងពីពន្ធនាគារក្រោយឃុំខ្លួន ប្រហែល៨ខែ តែស្ថិតក្រោមការតាមដាន៤ខែ » អ្នកនាំពាក្យនគរបាលជាតិកម្ពុជា បដិសេធព័ត៌មានរបស់ថៃ ពាក់ព័ន្ធករណីចាប់ខ្លួនជនជាតិចិនមានអាវុធ ប្រើប្រាស់លិខិតឆ្លងដែនខ្មែរ និងពាក់ព័ន្ធទីបញ្ជាការដ្ឋានអង្គរក្ស » បុរសរកស៊ីឆក់ត្រីដែលត្រូវបានចាប់វ៉ៃខ្នោះបង្កការចាប់អារម្មណ៍ពីមហាជនត្រូវបានដោះលែងវិញហើយ! » ទ័ពមួកខៀវកម្ពុជាជាង ១៨០រូប វិលត្រឡប់ពីប្រទេសលីបង់វិញពេលមានអ្នកថ្មីទៅជំនួស » សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតបញ្ចប់ការចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៨ នៅកោះសេប៊ូ ប្រទេសហ្វីលីពីន » មនុស្សប្រុសស្រីជាច្រើនាក់រួមទាំងថៅកែហាង នគរបាលឃាត់ខ្លួន ពាក់ព័ន្ធករណីលួចបើក និងបំរើសេវាផ្លូវភេទខុសច្បាប់

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3565 នាក់

ម្សិលមិញ 5488 នាក់

សរុប 19226892 នាក់

កម្ពុជា​ទទួល​ឲ្យ​នាវា​ទេសចរណ៍ MS Westerdam ផ្ទុក​មនុស្ស​ជាង​២២០០​នាក់ឲ្យ ចូល​ចត​នៅ​កំពង់ផែ​ព្រះសីហនុ ដោយ​មិន​ខ្លាច​កូ​រ៉ូ​ណា​ដូច​ប្រទេស​ផ្សេង​!?


​ព្រះសីហនុ ៖ បន្ទាប់ពី​រក​កន្លែង​ចូល​ចត​មិនបាន​ដោយសារ​ប្រទេស​មួយចំនួន​បដិសេធ​មិន​ឲ្យ​ចូល​ចត​ដោយសារ​ខ្លាច​មាន​អ្នកដំណើរ​មាន​ផ្ទុកមេរោគ កូ រ៉ូ ណា នាវា ទេសចរណ៍ ឈ្មោះ MS Westerdam កំពុងធ្វើដំណើរ​សំដៅ​មក​ចត​កុះ​ពង់​ផែ​ក្រុងព្រះសីហនុ ប្រទេស​កម្ពុជា​ហើយ ។​a ship port5 

​នាវា​ទេ​សចណ៍​ដ៏​ធំ​មួយ​នេះ​ដែល​អះអាងថា​គ្មាន​អ្នក​ផ្ទុកមេរោគ​កូ​រ៉ូ​ណា​នោះ​មាន​ផ្ទុក​មនុស្ស​ប្រមាណ ១៤៥០​នាក់ និង​ក្រុម​នាវិក ៨០០​នាក់​នេះ គឺ​នឹង​មកដល់​កំពុងផែ​ខេត្ត​ព្រះសីហនុ នៅវេលា​ម៉ោង ០៧:០០​នាទី​ព្រឹក ត្រូវ​នឹង​ថ្ងៃ​ព្រហស្បតិ៍ ទី​១៣ ខែកុម្ភៈ ឆ្នាំ​២០២០​។ ក្រោយពី​ការចត​រួច ភ្ញៀវ​ទេសចរណ៍​ក្នុង​នាវា​នេះ អាច​នឹង​ផ្ទេរ​ការធ្វើដំណើរ​តាម​យន្តហោះ​នៅ​កម្ពុជា​ទៅកាន់​ប្រទេស​ដើម​គេ​វិញ​។

ភ្ញៀវ​ទេសចរណ៍​ចម្រុះ​ជាតិ​សាសន៍​ទាំងអស់​ដែលមាន​ទេសចរណ៍​ជនជាតិ​អាមេរិក​ចំនួន​៦៥០​នាក់​ផងដែរ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​អជ្ញាធរ​កម្ពុជា ដែល​បានផ្ដល់​ការគាំទ្រ​ចំពោះ​ពួកគេ ក្នុង​ការចូល​ចត​នៅ​កម្ពុជា ខណៈដែល​ពួកគេ​ដែល​ស្នាក់​នៅលើ​នាវា​១២​ថ្ងៃ​មកហើយ​នោះ​កំពុងតែ​ខ្វះ​ស្បៀងអាហារ និង​ត្រូវ​ការចាក់​ប្រេង​ផងដែរ​នោះ ។​

សូមបញ្ជាក់ថា នាវា​ទេសចរណ៍ The Westerdam cruise ship បាន​ចាក​ចេញពី​ហុងកុង​នៅ​ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​២០២០ តែ​ប្រទេស​ជប៉ុន​, កោះ​តៃវ៉ាន់​, Guam, ប្រទេស​ហ្វី​លីន និង​ថៃ មិន​អនុញ្ញាត​ឱ្យចូល​ចត​ព្រោះ​ខ្លាច​មាន Corona Virus ​។​​ខ្មែរ​ចឹ​ង​!​គេ​មិន​ហ៊ាន​យើង​ធើ​!​។​

​ទាក់ទង​និង​ការសម្រេច​ឲ្យ​នាវា​ទេសចរណ៍​យក្ស​ឈ្មោះ MS Westerdam ចូល​ចត​ផែ​ព្រះសីហនុ​នេះ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍​ឆ្លើយតប​សំណួរ​កាសែត​ថា «​ហេតុអ្វី​ត្រូវ​សម្រេច​អនុញ្ញាត​ឲ្យ​នាវា​នេះ​ចូល​ចត តើ​ត្រូវ​ឲ្យ​ពួកគេ​ទៅណា បើ​គេ​បាន​បិទ​អស់ហើយ​, ដូចដែល​ខ្ញុំ​បាន​និយាយ​ហើយ​ថា ជំងឺ​ពិតប្រាកដ​គឺ​ភាពភ័យខ្លាច មិនមែនជា​ជំងឺ​កូ​រ៉ូ​ណា​នោះទេ​។ ការ​អនុ​ញ្ញ​ត​ឲ្យ​ចូល​នេះ​បង្ហាញ​ពី​ការលុបបំបាត់​នូវ​ជំងឺ​ភ័យខ្លាច ដែល​កំពុង​កើតមាន​នៅលើ​ពិភពលោក​យើង​នេះ ហើយ​កម្ពុជា​គ្មាន​ឡើយ​ការរើសអើង​ពូជសាសន៍ ត្រូវតែ​ចូលរួម​សង្គ្រោះ​ក្នុង​កិច្ចការ​មនុស្សធម៌ ខណៈ​ពួកគេ​កំពុង​ជួប​គ្រោះអាសន្ន​»​។​

«​យើង​ត្រូវ​សហការគ្នា ទាំង​អ្នក​ជាប់​នៅលើ​នាវា ដើម្បី​ជួយសង្គ្រោះ​ដោយ​មិន​ខ្វល់​ពី​ជាតិ​សាសន៍ ទោះបី​ជាតិ​សាសន៍​ណាក៏ដោយ កិច្ចការ​នេះ​បង្ហាញ​ពី​ការងារ មនុស្សធម៌​ដ៏​ប្រពៃ និង​សណ្តាន​ចិត្ត​របស់​កម្ពុជា​សម្រាប់​ម​នុស្ស​លើ​ពិភពលោក ក្នុងការ​យកអាសា​រស​ម្រា​ប់​ជាតិ​សាសន៍​ដទៃ​។ បើ​គេ​មិន​ទទួល​កម្ពុជា​ទទួល​, កម្ពុជា​ក៏​ចង់​បង្ហាញថា កម្ពុជា​មិនមែន​គ្រាន់តែ​សហការ​ជាមួយ​ចិន​នោះទេ គឺ​ធ្វើ​ជាមួយ​គ្រប់​ជាតិ​សាសន៍​ទាំងអស់ ព្រោះ​បញ្ហា​នេះ​វា​ក្លាយជា​បញ្ហា​ប្រឈម ជា​សកល​រួចទៅហើយ និង​ម្យ៉ាងទៀត​បញ្ហា​មនុស្សធម៌​ក៏​គ្មាន​ព្រំដែន​ដែរ​។ យើង​ត្រូវតែ​ជួយ​ពួកគេ​នៅពេលដែល​ពួកគេ​សុំឱ្យ​យើង​ជួយ យើង​ត្រូវតែ​ជួយ​គេ​ប្រកប ដោយ​ស្មារតី​ទទួលខុសត្រូវ ។


​សូមបញ្ជាក់ថា​គិត​មកដល់​ថ្ងៃទី​១២​កុម្ភៈ​នេះ​ជម្ងឺ​ផ្លូវដង្ហើម​ផ្តើមចេញពី​វីរុស​កូ​រ៉ូ​ណា​នៅ​ទីក្រុង​វូ​ហាន​ខេត្ត​អឺ​ប៉ី​ប្រទេស​ចិន​ដែល​អង្គការ​សុខភាព​ពិភពលោក​ឲឈ្មោះ​ថ្មី​ថា​អិនកូ​វិត​១៩(nCovid-19)​បានសម្លាប់​មនុស្ស​១១១៦​នាក់​ហើយ​(​ភាគច្រើន​ប្រជាជន​ចិន​)​។​មេរោគ​នេះ​បាន​ចម្លង​ដល់​មនុស្ស​ជាង​៤​ម៉ឺន​នាក់​។​មាន​អ្នក​ព្យាបាល​ជាសះស្បើយ​បាន​ជាង​៤​ពាន់​នាក់​តែប៉ុណ្ណោះ​។​a ship port3 a ship port a ship port2