
វីដេអូ
តាមដានសង្គម

ចំនួនអ្នកទស្សនា
ថ្ងៃនេះ 7421 នាក់
ម្សិលមិញ 7641 នាក់
សរុប 18986112 នាក់
ភ្នំពេញ ៖ ប្រជាពលរដ្ឋរាប់រយនាក់ដែលចាញ់បោកលោកហ៊ី គឹមហុង អគ្គនាយកក្រុមហ៊ុនពិភពដីមាសបាននាំគ្នាជួបប្រមូលផ្តុំជាថ្មីដើម្បីទាមទារប្រាក់ត្រឡប់មកវិញបន្ទាប់ពីទទួលដំណឹងថាក្រុមហ៊ុននិងកាត់ដីឲ្យពួកគាត់វិញបន្ទាប់ពីក្រុមហ៊ុនកាលចេញសេចក្ដីជូនដំណឹងកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤។ការជួបប្រមូលផ្ដុំនេះ ដោយប្រជាពលរដ្ឋដែលរងគ្រោះបានលើកគ្នាទៅស្នាក់ការក្រុមហ៊ុនដែលស្ថិតនៅ ភូមិ ត្រពាំងថ្ងាន់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កាលពីវេលាម៉ោងប្រមាណ៨ព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៤។
នៅក្នុងការជួបប្រមូលផ្ដុំនេះដែរ តំណាងក្រុមហ៊ុន ក៏បានចេញមុខមកជួបដោះស្រាយជាមួយប្រជាពលរដ្ឋដោយសន្យាថា ទី១ ក្រុមហ៊ុននឹងលក់ដីរបស់ខ្លួន២៣ហិតតា សងប្រជាពលរដ្ឋវិញ ,ទី២.ក្រុមហ៊ុននឹងកាត់ដីជួនប្រជាពលរដ្ឋតែឱ្យប្រជាពលរដ្ឋហើយទុកពេលឱ្យក្រុមហ៊ុនរយៈ៣ឆ្នាំក្រុមហ៊ុនទិញវិញក្នុងតម្លៃដើមក្នុង១ឡូតិ៍តម្លៃ១៥០០០ដុល្លារ។ទោះបីជាយ៉ាងណា ប្រជាពលរដ្ឋមិនទទួលយកនូវការសន្យារបស់ក្រុមហ៊ុនទៀតឡើយដោយចាត់ទុកថាការសន្យានេះ គឺជាការបោកប្រាស់ព្រោះរយៈពេលកន្លងមកក្រុមហ៊ុនតែងតែសន្យាខ្យល់ថានឹងដោះស្រាយជូនប្រជាពលរដ្ឋរហូតមក។
តាមប្រជាពលរដ្ឋឱ្យដឹងទៀតថា ពីកំឡុងឆ្នាំ២០២១ ឆ្នាំ២០២២ពួកគាត់រាប់ពាន់គ្រួសារបាននាំគ្នាមកទិញដីរបស់ក្រុមហ៊ុនពិភពដីមាសនេះ នៅស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺក្នុងមួយឡូតិ៍១៥០០០ដុល្លារហើយនៅក្នុងការទិញដីជិតទៀតសោត គឺបានការប្រាក់បីភាគរយជាហេតុធ្វើឱ្យពួកគាត់បានយកប្លង់ដីនិងផ្ទះទៅដាក់ធានាគារ ដើម្បីយកលុយមកទិញដីពីក្រុមហ៊ុនបានការប្រាក់និងខ្លះទៀតយកលុយទៅដាក់ឱ្យក្រុមហ៊ុនដើម្បីយកការក៏មានដែរ តែទីបំផុតបានការតែប៉ុន្មានខែបាញ់បោកអស់ទាំងការនិងដើម។ បន្ទាប់ពីមានភាពចម្រុងចម្រាស់គ្នាខាងក្រុមហ៊ុននិងប្រជាពលរដ្ឋសន្យាថានឹងជួបដោះស្រាយគ្នាបន្តទៀតនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤នេះ ដោយមានអាជ្ញាធរដឹងឮ។
គួរបញ្ជាក់ថា លោកហ៊ី គឹមហុង អគ្គនាយកក្រុមហ៊ុន ពិភពដីមាស និងកងអង្គរក្ស១៣នាក់ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការនគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួននៅវេលារសៀលថ្ងៃទី០៧ខែសីហា ឆ្នាំ២០២៣ ពាក់ព័ន្ធ បានប្រើហិង្សាមកលើសមត្ថកិច្ច។ការឃាត់ខ្លួនបន្ទាប់ពីប្រជាពលរដ្ឋ បានផ្ទុះការតវ៉ា ដុតកង់រថយន្ត ដើម្បីទាមទារប្រាក់ ដែលពួកគាត់ទិញ ដី នោះ ត្រឡប់មកវិញ ខណៈពេលដែលក្រុមហ៊ុន ខានបង់ការប្រាក់តាមកិច្ចសន្យារយៈពេល៥ខែ( ទិញ ដីមានការប្រាក់)មកហើយ។ កាលនោះ បន្ទាប់ជួប ប្រមូលផ្តុំតវ៉ានៅវេលារសៀល ប្រជាពលរដ្ឋ ក៏បាននាំគ្នា ដុតកង់រថយន្តដើម្បីទទូចឱ្យ លោកចេញមុខ មកដោះស្រាយ។បន្ទាប់ពីឃាត់ខ្លួនទៅសាលាដំបូង រាជធានីភ្នំពេញជាប់គុករយៈពេលប្រមាណ៣ខែនៅដើមខែវិច្ឆិកា ឆ្នាំ២០២៣ បានដោះលែវិញហើយដោយមិនដឹងថាតើតុលាការសំអាងលើអីហើយមានតម្កើ់លុយប៉ុន្មានសម្រាប់ការដោះស្រាយ។ប្រជាពលរដ្ឋបានត្រឹមតែនាំគ្នា បន្តការតវ៉ារហូតមកដើម្បីទាមទារប្រាក់ត្រឡប់មកវិញក្រុមហ៊ុនចេះតែសន្យាខ្យល់រហូតមកដោយគ្មានសម្តកិច្ចណាជួយ៕