» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7800 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697971 នាក់

រឿង​គ្រាប់បែក​នៅ​សួនច្បារ​មុខ​ណា​ហ្កា​មិនមែន​រឿង​ភេរវកម្ម​ឬ​ន​យោបាយ​អី​ទេ​អ្នក​ធើ​ចិន​!

​ភ្នំពេញ​៖ គ្រាប់បែក​បង្កៃ ១​គ្រាប់ ត្រូវបាន​អ្នក​ថែ​សួន​ប្រទះឃើញ​ដាក់​ជាប់​នឹង​នំ​ខេ​ក នៅលើ​សួនច្បារ​ផ្លូវ​រដ្ឋសភា និង​ខាងមុខ​ក្រុមហ៊ុន​ណាហ្គា​វើ​លដ៍​២ ក្នុងភូមិ​១៤ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ បង្ក​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោងជាង ៦​ព្រឹក ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០២២ នោះ​សមត្ថកិច្ច​ជំនាញ​បាន​ធ្វេ​ី​ការ​បំផ្ទុះ​ចោល​ហើយ​ពុំបាន​បណ្ដាលឱ្យ​នរណាម្នាក់​រងរបួស​ឬ​គ្រោះថ្នាក់​ឡើយ ។a boom4 


​ស្ត្រី​ជា​អ្នក​បោស​សំរាម​ដែល​បាន​ប្រទះឃើញ​គ្រាប់បែក​នោះ អ្នកស្រី ពៅ សា​វី បាន​រៀបរាប់​ប្រាប់​អ្នកសារព័ត៌មាន​នៅ​កន្លែងកើតហេតុ​នោះ​ថា នៅ​ម៉ោង​ប្រមាណ​៦​ព្រឹក អ្នកស្រី​បាន​ទៅ​បោស​សំរាម​ដូច​សព​ដង​នៅតាម​ដង​វិថី​រដ្ឋសភា ស្រាប់តែ​ពេលនោះ អ្នកស្រី​បាន​ប្រទះឃើញ​វត្ថុ​ម្យ៉ាង​ពណ៌​ស និង​មាន​សភា​ស្អិត ហើយ​អ្នកស្រី​ក៏បាន​កាយ​មើល ស្រាប់តែ​ប្រទះឃើញ​គ្រាប់បែក​នោះ​តែម្តង ទើប​អ្នកស្រី​ប្រញាប់​រាយការណ៍​ទៅ​សមត្ថកិច្ច​។​​អ្នកស្រី​ថា​៖ «​ខ្ញុំ​កាយ​មើល​សង្ស័យ សង្ស័យ​គ្រាប់​ស្អី​គេ ក៏​កាយ​មើល ដល់​កាយ​ចេញ​ជា​រូប​គ្រាប់ ខ្ញុំ​នៅ​[​មិន​អស់ចិត្ត​]​នេះ​ទៀត ស្មានតែ​ដប​ទឹកអប់ ខ្ញុំ​កាយ​ទៀត កាយ​ទៅ​ឃើញ​ខ្សែភ្លើង​។ វា​អត់​មាន​ថង់​ទេ វា​នៅ​ស្អិតៗ​ដូច​នំ​ខេ​ក ឬ​របៀប​ថង់​ប្លា​ស្ទិ​ក​»​។​

​ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​មជ្ឈមណ្ឌល​ស​កម្ម​ភាព​កំចាត់មីន​កម្ពុជា (CMAC) លោក ហេង រតនា នៅ​ពុំទាន់​អាច​បញ្ជាក់​លម្អិត​ជុំវិញ​ហេតុការណ៍​នេះ​បាន​នៅឡើយ​ទេ ដោយ​គ្រាន់តែ​បញ្ជាក់ថា ៖ «​គ្រាប់បែកដៃ​[…]​យើង​ចូលទៅ​ធ្វើការ​ទៅ ឆែក​សុវត្ថិភាព គេ​ដាក់​ខ្សែ​ទាញ​មើល​អី​ទៅ វា​ក៏​ផ្ទុះ​»​។​​បុរស​ម្នាក់​ឈ្មោះ ហេង ស៊ី​លាភ មុខរបរ​រត់​តាក់ស៊ី បាន​ប្រាប់​ឱ្យដឹងថា នៅ​ម៉ោង​ប្រហែល ៦​និង​១០​នាទី មាន​នារី​កម្មករ​អនាម័យ​ថែ​សួន​ម្នាក់ បានមក​ប្រាប់​គាត់​ថា «​ពូ ! ជួយ​ទៅ​មើល​បន្តិច​មើល ! មាន​ដែក​ស្អី​មូលៗ​ជាប់​នំ​ខេ​ក នៅលើ​ផ្លូវ ឥឡូវ​ខ្ញុំ​យកទៅដាក់​លើ​លើ​សួនច្បារ​ហើយ​» ។ ពេល​គាត់​ទៅដល់​ស្គាល់​ច្បាស់​ថា​គ្រាប់បែក​។ គាត់​ក៏បាន​រាយការណ៍​ជូន​សន្តិសុខ​ណាហ្គា​វើ​លដ៍ រួច​រាយការណ៍​មក​សមត្ថកិច្ច ។​

​តាម​សម្ដី​នារី​ម្នាក់ (​មិន​ស្គាល់ឈ្មោះ​) បាន​និយាយថា​៖ នៅ​ម៉ោង​ប្រហែល​ជាង ២​រំលងអធ្រាត្រ មាន​យុវជន ២​នាក់ ជិះ​ម៉ូតូ​មក​ក្បែរ​សួនច្បារ​មុខ​រដ្ឋសភា និង​សួរ​គ្នា​ថា យក​ដាក់​កន្លែង​ណា​? ម្នាក់ទៀត​ឆ្លើយថា​៖ យក​ដាក់​ចំ​ពីមុខ​តែម្ដងទៅ មួយសន្ទុះ​ពួកគេ​ជិះ​ម៉ូតូ​ចេញទៅ​វិញ (​គាត់​មិន​ចាប់អារម្មណ៍​) ។​បន្ទាប់ពី​សមត្ថកិច្ច​ជំនាញ ស៊ីម៉ាក់ (CIMAX) បាន​ចុះ​មកដល់ បានធ្វើការ​ស្រាវជ្រាវ និង​ពិនិត្យ​កន្លែងកើតហេតុ រួច​ក៏​សម្រេច បំផ្ទុះ​គ្រាប់បែក​បង្កៃ ០១​គ្រាប់​ដោយ​សុវត្ថិភាព​។​លោកឃួងស្រេងអភិបាលរាជធានីត្រូវបានឃើញទៅដល់កន្លែងកើតហេតុដែរតែមិនមានការនិយាយអ្វីទេ។តែបើ​តាម​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​វិញ​បាន​និយាយ​ប្រាប់កាសែតផ្ទុយ​វិញថា​ជា​សង្ស័យ​ជិះ​រថយន្ត​ដែល​បើតាម​ស្លាក​លេខ​ដែល​ថត​បាន​គឺជា​កម្ម​សិទ្ធ​របស់​ជន​ជាតិចិន​។​មន្ត្រី​ក្សួ​ង​មហាផ្ទៃ​បាន​អះអាងថា​ការរកឃើញ​គ្រាប់បែក​និង​បំផ្ទុះ​ចោល​នេះ​វា​មិនមែនជា​សកម្មភាព​ភេរវកម្ម​ឬ​នយោបាយ​អ្វី​ទេ​។​សមត្ថកិច្ច​ជំនាញ​កំពុងធ្វើការ​ស្រាវជ្រាវ ស្វែងរក​ជនល្មើស ដែល​យកមក​គ្រាប់បែក មក​ដាក់​បង្កៃ​នេះ​។ចាំមើលតិចមើលថាតើការរកឃើញគ្រាប់បែកចឹងអាចជាមូលហេតុសម្រាប់បិទខ្ទប់បាតុករកាស៊ីណូណាហ្កាមិនឲ្យបន្តតវ៉ាទៀតដែរឬទេ?៕a boom a boom1 a boom1 a boom2 a boom3 
​