» លោកដូណាល់ត្រាំរិះគន់ប្រធានាធិបតីអ៊ុយក្រែនបន្ទាប់ពីមានកិច្ចព្រមព្រៀងទិញប្រេងពីរុស្ស៊ី » បន្ទាប់ពីឃាត់ខ្លួនយុវជនម្នាក់ព្រោះមានទូរសព្ទ័ល្អមិនចេះប្រើនគរបាលស្រុកពញាឮ អំពាវនាវដល់សាធារណៈជន និងអ្នកប្រើប្រាស់បណ្ដាញសង្គម បញ្ឈប់ការចែកចាយវីដេអូ ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ស្រ្តី » កម្ពុជាវៀតណាមតាមរយៈនាយករដ្ឋមន្ត្រីបង្ហាញពីការពង្រឹងកិច្ចសហការអភិវឌ្ឈន៍សេដ្ឋកិច្ចនិងសន្តិសុខរវាងប្រទេសទាំងពីរ » ត្រាំប្រកាសទិញប្រេងពីរុស្ស៊ីក្រោមលេសបញ្ចុះតម្លៃបង្កការមិនសប្បាយចិត្តដល់ក្រុងគៀវ! » សម្តេចធិបតីហៅលោកអ៊ុំ សំអាន អ្នកនយោបាយប្រឆាំងឲ្យមកអះអាងការចោទថាវាស់ដីជាមួយថៃចូលដីខ្មែរអ៊ុំសំអានថាទាល់តែលើកទោសបានមក? » លោកស្រី ជា សេរី ថា សេដ្ឋកិច្ចកម្ពុជាបន្តរក្សាភាពធន់ដោយសារកម្ពុជាមានទុនបម្រុងអន្តរជាតិខ្ពស់គ្រប់គ្រាន់ » នគរបាល ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគាស់ទ្វាតូបលក់គ្រឿងអលង្ការនៅផ្សារចាស់ ដែលមានតម្លៃជិត ៤០ម៉ឺនដុល្លារ » ប្តីអ្នកស្រីតំណាងរាស្ត្រគណបក្សភុំចៃថៃរងការចោទពីបទពាក់ពន្ធ័ល្បែងឆបោកតាមអនឡាញ » ក្រសួងការងារសម្របសម្រួលករណីបិទសហគ្រាស គ្រីអេត ប្រ៊ីដ បញ្ចប់ដោយធានាការទូទាត់ប្រាក់ឈ្នួលនិងអត្ថប្រយោជន៍ស្របច្បាប់ជូនកម្មករ » ប្រទេសតួគីនិងស៊ីរ៊ីប្រកាសពីផែនការជួយអារ៉ាប៊ីសាអ៊ូឌីតក្នុងពេលដែលរដ្ឋាភិបាលយ៉េម៉ែនប្រកាសពីការសម្លាប់ពួកហ៊ូធី » ច្រកព្រុំដែនប៉ោយប៉ែតទទួលពលករខ្មែរ៨៦នាក់បញ្ជូនពលករថៃចេញ១៩៣នាក់ » សម្តេចធិបតីប្រកាសថាជួយមនុស្សសំខាន់ជាងទ្រព្យសម្បត្តិនិងណែនាំថាបើធ្វើផ្លូវត្រូវដាក់លូ » ភាគី​ក្រុមហ៊ុន ឌីអ អារ៉ូម៉ា ប្ដឹង​ យក់ ឋិតរដ្ឋា ទាមទារ​សំណង​​ ២០ម៉ឺនអាមេរិកបន្ទាប់ពីប្រកាសឈប់ធ្វើភ្នាក់ងារឃោសនា! » នគរបាលម្នាក់មានអបីយ៍ជំនើឿលេបកាំបិត៤០ដើម ទីបំផុតរត់មកគ្រូពេទ្យវះកាត់ទាញយកកាំបិត ចេញពីក្រពះ » កម្ពុជា ឈប់ចេញ «ទិដ្ឋាការស្អិត» គ្រប់ប្រភេទលើលិខិតឆ្លងដែន រួមទាំងទិដ្ឋាការប្រភេទ K ដោយជំនួសមកវិញនូវ «ទិដ្ឋាការឌីជីថល (Digital Visa)»

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5720 នាក់

ម្សិលមិញ 7923 នាក់

សរុប 20618960 នាក់

ផឹកថ្នាំ​ក្រុមហ៊ុន យូ ស៊ី ធី​ប្រតិកម្ម​រាករូស​ខ្លាំងៗ តែ​ក្រុមហ៊ុន​ប្រាប់ថា​ឲ្យ​ផឹក​បន្តទៀត​ស្លាប់បាត់​!?

 


​ក្រចេះ​៖​បុរស​ជា​ប្តី​ស្ត្រី​រងគ្រោះ​ម្នាក់​ដែល​ស្លាប់​កាលពី​វេលា​ម៉ោង​១៨ និង​២០​នាទី ថ្ងៃទី​០៧ ខែធ្នូ ឆ្នាំ​២០១៩ នៅ​ភូមិ​ក្រូច ឃុំ​ដំរី​ផុង ស្រុក​ឆ្លូង​ព្រោះ​ប្រើ​ផលិតផល​ឱសថ​ព្យាបាល​ជំងឺ​របស់​ក្រុមហ៊ុន​យូ ស៊ី​បានកើត​ទុក្ខ​មិន​សុខចិត្ត រត់​ទៅ​ដាក់​ពាក្យបណ្តឹង​ឲ្យ​សមត្ថកិច្ច​ជួយ​រក​យុត្តិធម៌ ។​a unicity 

​ស្ត្រី​រងគ្រោះ មានឈ្មោះ​ទាង ស៊ី​ធាង អាយុ​៣៨​ឆ្នាំ រីឯ​បុរស​ជា​ប្តី​មានឈ្មោះ​ច​ន ខេង ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ​ក្នុង​មូលដ្ឋាន​ខាងលើ​។​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា កាលពី​ចុងខែ​វិច្ឆិកា ឆ្នាំ​២០១៩ ស្ត្រី​រងគ្រោះ មាន​ជំងឺ​ទន់​ដៃជើង​ម្ខាង ក៏​ទិញ​ឱសថ​ជា​ផលិតផល​របស់​ក្រុមហ៊ុន យូ ស៊ី ធី មាន​សាខា​នៅ​ខេត្តក្រចេះ យកមកប្រើ​ប្រាស់​។ ពេល​ប្រើ​រួច​ស្ត្រី​រងគ្រោះ មាន​អាការ​ជំងឺរាក​រួស​ជាខ្លាំង ហើយ​ពេលនោះ ស្ត្រី​បាន​ទំនាក់ទំនង​ទៅ​ក្រុមហ៊ុន ប្រាប់​អំពី​អាការ​របស់​ស្ត្រី​រងគ្រោះ តែ​ខាង​ក្រុមហ៊ុន បាន​ប្រាប់​មកវិញ​ថា ជាតិ​ថ្នាំ​វា​ដេញ​ជាតិពុល​ទេ និង​ប្រាប់​ឱ្យប្រើ​បន្តទៀត​។​

​លុះ​មកដល់​ថ្ងៃទី​០៦ ខែធ្នូ ឆ្នាំ​២០១៩ ស្ថានភាព​ស្ត្រី​រងគ្រោះ កាន់តែ​ដុនដាប​ខ្លាំង​ទ្បើង ប្រភព​បន្តថា ពេលនោះ បុរស​ជា​ប្តី បាន​ទូរស័ព្ទ​សួរ​ទៅ​ក្រុមហ៊ុន ពេលនោះ​ក្រុមហ៊ុន បាន​ប្រាប់ថា ឲ្យ​យកទៅ​មន្ទីរពេទ្យ​ព្យាបាល ពេល​នាំ​ស្ត្រី​រងគ្រោះ​មកដល់​មន្ទីរពេទ្យបង្អែក​ឆ្លូង ឃើញថា​ស្ត្រី​រងគ្រោះ​មាន​សភាព​ធ្ងន់ធ្ងរ​ហើយ ទើប​ខាង​មន្ទីរពេទ្យ​បាន​បញ្ជូន​បន្តទៅ​មន្ទីរពេទ្យ​កាល់ម៉ែត ជា​អកុសល​ស្ត្រី​រងគ្រោះ បាន​ស្លាប់ នៅវេលា​ម៉ោង​៣​ទៀបភ្លឺ ឈានចូល​ថ្ងៃទី​០៧ ខែធ្នូ ឆ្នាំ​២០១៩​។​

​សមត្ថកិច្ច​បញ្ជាក់ថា ក្រោយ​កើតហេតុ កម្លាំង​ជំនាញ​អធិការដ្ឋាន​ស្រុក​ឆ្លូង សហការ​ជាមួយ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ដំរី​ផុង បាន​ចុះ​ពិនិត្យ​សព​ស្ត្រី​រងគ្រោះ​រួច​ប្រគល់ជូន​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ទើប​ស្រាវជ្រាវ ដើម្បី​ចាត់ការ​តាម​នីតិវិធី​។​ជុំវិញ​នឹង​ការចោទប្រកាន់​ខាងលើនេះ​មិនទាន់​ឃើញ​មាន ក្រុមហ៊ុន យូ ស៊ី ធី បកស្រាយ​យ៉ាងណា​នៅឡើយ​ទេ ៕a unicity1 a unicity2 

​