
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 8181 នាក់
ម្សិលមិញ 9639 នាក់
សរុប 20698352 នាក់
ភ្នំពេញ៖អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥នេះ បានរុញជម្លោះបុគ្គលឹកនិងថៅកែកាស៊ីណូណាហ្កាវឺលចេញដោយស្នើឱ្យក្រុមអតីតបុគ្គលិកណាហ្គាវើលដ៏ដែលបន្តការតវ៉ា គួរបន្តនីតិវិធីទៅកាន់តុលាការដែលមានសមត្ថកិច្ចព្រោះបងប្អូនបានទាត់ចោលទាំងដំណោះស្រាយរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងដំណោះស្រាយរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាលដែលជាយន្តការត្រីភាគី។
លោក ស៊ុន មេសា គូសបញ្ជាក់ថា “ករណីទាមទាររបស់បងប្អូនអតីតកម្មករណាហ្គាវើលដ៏ គឺជាករណីដដែលៗដែលក្រសួង បានដោះស្រាយត្រឹមត្រូវ និងចប់ទៅតាមនីតិវិធីនៃការដោះស្រាយវិវាទការងារ និងដែនសមត្ថកិច្ចរបស់ខ្លួនចប់ស្រាច់បាច់រួចរាល់ហើយ ចំពោះបងប្អូនដែលមិនសុខចិត្តអាចអនុវត្តនូវសិទ្ធិរបស់ខ្លួនប្តឹងទៅតុលាការដែលជានីតិវិធីសមស្របបំផុត”។
លោកសង្កត់ធ្ងន់ថា នីតិវិធីច្បាប់ និងដំណាក់កាលនៃការដោះស្រាយគឺមិនអាចធាក់ថយក្រោយត្រឡប់ពីក្រុមប្រឹក្សាអាជ្ញាកណ្តាលមកក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈវិញទេ គឺមានតែទៅកាន់តុលាការតែប៉ុណ្ណោះ។សូមបញ្ជាក់ថារឿងក្តីបុគ្គលឹកកម្មករកាស៊ីណូណាហ្គាវឺលកើតឡើងតាំងពីជំនាន់កូវីតតែដោះស្រាយមិនចេញរហូតមានការចាប់ខ្លួនអ្នកតវ៉ាដាក់គុកថែមទៀត។
បន្ទាប់ពីស្ងាត់មួយរយៈ នៅព្រឹកថ្ងៃច័ន្ទ ទី២០ ខែតុលា ឆ្នាំ២០២៥ នេះ កម្មករនិយោជិត បុគ្គលិក ណាហ្គាវើលដ៍ ដែលជាសមាជិក ថ្នាក់ដឹកនាំសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៏ (Labor Rights Supported Union of Khmer Employees of Naga World)បានជួបជុំគ្នាដាក់លិខិតទៅក្រសួងការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងបណ្តាស្ថានទូតដូចជា៖ បារាំង កាណាដា អង់គ្លេស អាមេរិច អូស្ត្រាលី ជប៉ុន ម៉ាឡេស៊ី អាល្លឺម៉ង់ ដោយចាប់ផ្តើមពេលព្រឹកម៉ោង ៨:០០ព្រឹក បន្តរូហតដល់ម៉ោង ២:០០រសៀល តាមស្ថានទូតដែលបានរៀបរាប់ខាងលើ។នៅក្នុងខ្លឹមសារលិខិតគឺ«ស្នើរសុំពន្លឿនដំណោះស្រាយវិវាទការងារនៃក្រុមហ៊ុនណាហ្គាវើលដ៍ស្របតាម អនុសាសន៍របស់អង្គការពលកម្មអន្តរជាតិហៅកាត់ថា ILO»។